ព័ត៌មានទាន់ហេតុការណ៍៖

​រោង​សិប្បកម្ម​កែ​ច្នៃ​គ្រឿងសង្ហារិម​អត់​ច្បាប់​ច្រើន​គ្រឿង​នៅ​ក្នុង​ទឹកដី​កងពលតូច​អន្ដរាគមន៍​លេខ​៦​មន្ដ្រី​ ជំនាញ​មិន​ហ៊ាន​លូកដៃ​

​ខេត្ដឧត្ដរមានជ័យ​ ៖​ តាម​សេចក្ដី​រាយការណ៍​ឱ្យ​ដឹង​ថា​ នៅ​ក្នុង​ទឹកដី​កងពល​ តូច​អន្ដរាគមន៍​លេខ​៦​សព្វថ្ងៃ​បាន​ក្លាយ​ ទៅ​ជា​សំបុក​ទីតាំង​ជួញដូរ​បទល្មើស​ព្រៃ​ ឈើ​អនាធិបតេយ្យ​ នៅ​ក្នុង​នោះ​គេ​បាន​ ឃើញ​មាន​រោង​សិប្បកម្ម​កែ​ច្នៃ​គ្រឿង​ សង្ហារិម​គ្មាន​ច្បាប់​អនុញ្ញាត​កំពុង​តែ​ ប្រព្រឹត្ដ​យ៉ាង​គគ្រឹកគគ្រេង​ដែល​មាន​ឈ្មួញ​ ធំ​ជាងគេ​ម្នាក់​ជាម​ន្ដ្រី​យោធា​សម្រាប់​ ប្រមូល​ទិញ​ឈើ​និង​គ្រឿងសង្ហារិម​នៅ​ ក្នុង​តំបន់​នោះ​ទាំងអស់​ ។​

od-(2)

od

od-(1)ទីតាំង​ដែល​ជួញ​ ដូរ​បទល្មើស​ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ​ខាងលើ​ស្ថិត​នៅ​ចំណុច​ដីក្រហម​ក្នុងភូមិ​ថ្នល់កែង​ ឃុំ​ត្រ​ញំ​ង​ប្រាសាទ​ ស្រុក​ ត្រ​ញំ​ង​ប្រាសាទ​ ខេត្ដឧត្ដរមានជ័យ​ ។​

មេ​ឈ្មួញ​ដែល​ប្រមូល​ទិញ​ឈើ​និង​ គ្រឿងសង្ហារិម​នៅ​ក្នុង​តំបន់​ខាងលើ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ សាន់​ សា​រ៉េ​ត​ ជា​ មន្ដ្រី​យោធា​បម្រើ​ការ​នៅ​វរៈ​២៦១​ក្នុង​ កងពលតូច​អន្ដរាគមន៍​លេខ​៦​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​មេ​ឈ្មួញ​ដុះ​ស្លែ​រក​ ស៊ី​នៅ​តំបន់​ខាងលើ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ មិន​ដែល​ឃើញ​មាន​មន្ដ្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ឬ​ក៏​ស្ថាប័ន​មាន​សមត្ថកិច្ច​ណា​ មួយ​ហ៊ាន​បង្ក្រាប​ឡើយ​ ។​

​បើ​តាម​ការ​ឱ្យ​ដឹង​ពី​សមត្ថកិច្ច​នៅ​ ក្នុងស្រុក​ត្រ​ញំ​ង​ប្រាសាទ​បាន​បង្ហើប​ឱ្យ​ ដឹង​ថា​ សព្វ​ថ្ងៃនេះ​លោក​ សាន់​ សា​រ៉េ​ត​ ដែល​ជាម​ន្ដ្រី​យោធា​នៅ​ក្នុង​អង្គភាព​កងពល​លេខ​៦​មាន​រថយន្ដ​ម៉ាក​សាំ​យ៉ុ​ង​ កែ​ច្នៃ​ចំនួន​៣​គ្រឿង​សម្រាប់​ដឹក​ជញ្ជូន​ ឈើ​និង​គ្រឿងសង្ហារិម​ដែល​កែ​ច្នៃ​នៅ​ តំបន់​ដីក្រហម​យក​ទៅ​លក់​នៅ​ឯ​ខេត្ដ​ បន្ទាយ​មាន​ជ័យ​ជា​រៀងរាល់ថ្ងៃ​ ។​

ជាក់ស្ដែង​កាលពី​ព្រឹក​ថ្ងៃ​ទី​១០​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​គេ​ឃើញ​រថយន្ដ​ម៉ាក​សាំ​យ៉ុ​ង​ កែ​ច្នៃរ​របស់​លោក​ សាន់​ សា​រ៉េ​ត​ ផ្ទុក​ ឈើ​ពេញព្រៀប​ទាំង​៣​រថយន្ដ​ដែល​ដាក់​ លើស​ទម្ងន់​ផ្ទុក​និង​ខុស​បច្ចេកទេស​ធ្វើ​ ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​ RP174​ ពី​ ស្រុក​ត្រ​ញំ​ង​ប្រាសាទ​ឆ្ពោះទៅ​ខេត្ដ​ឧត្ដ​មាន​ ជ័យ​និង​បន្ដ​ទៅ​ខេត្ដបន្ទាយមានជ័យ​ ។​

បើ​តាម​ការ​ឱ្យ​ដឹង​ពី​មន្ដ្រី​ជំនាញ​រដ្ឋ​ បាល​ព្រៃឈើ​ថា​តំបន់​សំបុក​អាជីវកម្ម​ បទល្មើស​ព្រៃឈើ​អនាធិបតេយ្យ​ខាងលើ​គឺ​ពួក​លោក​មិន​អាច​លូកដៃ​បាន​ឡើយ​ ព្រោះ​ជា​ទឹកដី​របស់​កងទ័ព​អង្គភាព​កង​ ពល​តូច​អន្ដរាគមន៍​លេខ​៦​ ។​

ជុំវិញ​ករណី​ខាងលើ​អ្នក​យក​ព័ត៌មាន​នគរវត្ដ​មិន​អាច​ស្វែងរក​ការ​បំភ្លឺ​ពី​មេ​ បញ្ជាការ​អង្គភាព​កងពលតូច​អន្ដរាគមន៍​ លេខ​៦​បាន​ឡើយ​ពិសេស​លោក​ សាន់​ សា​រ៉េ​ត​ ដែល​រកស៊ី​ដឹកឈើ​យូរ​មក​ហើយ​នោះ​ ៕