ព័ត៌មានទាន់ហេតុការណ៍៖

​(វិភាគព័ត៌មានអន្តរជាតិ)៖ ដើម្បី​គេច​ពី​ខ្សែ​ភ្នែក​រុ​ស្ស៊ី​នឹង​លោក​ខាងលិច​ក្រុម​អ៊ិ​រ​ស្លា​ម​បង្កើត​រដ្ឋ​បង្កើត​ទីតាំង​ថ្មី​សម្រាប់​ហ្វឹកហាត់​ខ្មាន់កាំភ្លើង​

​តាម​លទ្ធផល​ស្រាវជ្រាវ​មួយ​ដែល​សារព័ត៌មាន​ Sunday​ Mirror​ ទើបតែ​ បាន​ប្រកាស​ថា​ ក្រុម​អ៊ិ​លស្លា​ម​បង្កើត​រដ្ឋ​IS​ បាន​ទិញ​ដី​នៅ​តំបន់​ដាច់​ស្រយាល​ ស្ថិត​ នៅ​ក្នុងភូមិ​មួយ​ក្នុង​ប្រទេស​បូ​ស្នៀ​ជាប់​ព្រំ​ ដែន​ Herzegovina​ ។​ ទីតាំង​នោះ​ទុក​ សម្រាប់​ហ្វឹកហាត់​ក្រុម​ឧទ្ទាម​ក្នុង​ការ​វាយ​ ប្រហារ​នៅ​ក្នុង​តំបន់​អឺរ៉ុប​និង​អា​មេ​រិ​ក​ ។​

​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ មាន​ ខ្មាន់កាំភ្លើង​១២​នាក់​ត្រូវ​បាន​ហ្វឹកហាត់​ នៅ​ក្នុងភូមិ​Osve​ក្រោយមក​ទៅ​កាន់​ទី​ លាន​ប្រយុទ្ធ​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ ។​ ខ្មាន់​ កាំភ្លើង​៥​នាក់​ក្នុង​ចំណោម​នោះ​បាន​ស្លាប់​ ដោយសារ​តែ​ការ​វាយប្រហារ​ពី​អា​មេ​រិ​ក​ និង​សម្ពន្ធមិត្ដ​ ។​

​សារព័ត៌មាន​ Sunday​ Mirror​ បាន​ ផ្សាយ​ថា​ ភូមិ​ខាងលើ​ស្ថិត​នៅ​លើ​កំពូលភ្នំ​ ហើយ​មិន​ត្រូវ​បាន​ប្រព័ន្ធ​GPS​កំណត់​ នោះ​ឡើយ​ ។​ នៅ​ទីនោះ​គេ​អាច​ចូល​ទៅ​ បាន​តាម​ផ្លូវ​យ៉ាង​លំបាក​ឡើង​ចុះ​ជ្រោះ​ភ្នំ​តូចៗ​ ប៉ុន្ដែ​ម៉ូតូ​អាច​ចូល​ទៅ​បាន​ ។​

​ទីតាំង​នោះ​ត្រូវ​បាន​ក្រុម​អ៊ិះ​ស្លា​ម​បង្កើត​ រដ្ឋ​ មក​ពី​ប្រទេស​ស៊ី​រី​ អ៊ី​រ៉ា​ក់​ និង​អាហ្វ្រិក​ ខាងជើង​ជ្រើសរើស​ធ្វើ​ជាទី​តាំង​ហ្វឹកហាត់​ ក្រុម​ឧទ្ទាម​ ។​ មន្ដ្រី​សន្ដិសុខ​នៅ​តំបន់​អឺរ៉ុប​ បានឱ្យ​ដឹង​ថា​ តំបន់​ព្រំដែន​ប្រទេស​បូ​ស្នៀ​ និង​Herzegovina​ ត្រូវ​បាន​ក្រុម​អ៊ិំ​ស្លា​ម​ ប្រើប្រាស់​ទុក​សម្រាប់​ធ្វើ​ជា​ឈ្នាន់​វាយ​ ប្រហារ​ទៅ​លើ​ទីតាំង​នានា​នៅ​លោក​ខាងលិច​ ។​

​កន្លង​មក​ប្រធានាធិបតី​អាម​រិ​ក​នៅ​ក្នុង​ មន្ទីរ​ប៉ង់​តា​ហ្គោ​ន​ពី​ដំណើរការ​ប្រឆាំង​ ក្រុម​អ្ស៊ិ្ល​ា​ម​បង្កើត​រដ្ឋ​IS​ លោក​ អូ​បា​ម៉ា​ បាន​ភ្លាត់​សម្ដី​ថា​ “​កំពុង​តែ​ហ្វឹកហាត់​ ក្រុម​អ៊ិ​លស្លា​ម​បង្កើត​រដ្ឋ​IS​ ”​ ។​

​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ ប្រ​ធា​ នា​ធិ​បតី​អា​មេ​រិ​ក​លោក​ បា​រ៉ា​ក់​ អូ​បា​ម៉ា​ បាន​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ដ្រី​ការពារ​ជាតិ​អា​មេ​រិ​ក​លោក​ Ashton​ Carter​ ពិភាក្សា​ពី​សកម្មភាព​ប្រឆាំង​ក្រុម​ភេរវកម្ម​IS​ ដែល​កំពុង​តែ​គ្រប់គ្រង​ទឹកដី​ មួយ​ផ្នែក​ធំ​នៅ​អ៊ី​រ៉ា​ក់​ និង​ស៊ី​រី​ ។​ មាន​ ប្រសាសន៍​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​ ប្រធានាធិបតី​អូ​បា​ម៉ា​បញ្ជាក់​ថា​ អា​មេ​ រិ​កប​ន្ដ​ហ្វឹកហ្វឺន​និង​ជួយ​ដល់​កងកម្លាំង​ ក្នុងស្រុក​តស៊ូ​វាយប្រហារ​ក្រុម​IS​ នៅ​ លើ​ដីគោក​ដែល​កន្លង​មក​មាន​ភាព​យឺតយ៉ាវ​ ។​

​លោក​អូ​បា​ម៉ា​បញ្ជាក់​ថា​ មិន​ អាច​វាយប្រហារ​ទៅ​លើ​ក្រុម​IS​ តែ​ពី​ លើ​ដែនអាកាស​នោះ​ឡើយ​ ការ​យកឈ្នះ​ បាន​អាស្រ័យ​ទៅ​លើ​ទាហាន​ក្នុងស្រុក​ដែល​ ទទួល​បានការ​ហ្វឹកហាត់​ពី​កម្លាំង​ឯកទេស​ មក​ពី​បរទេស​ ។​ លោក​ អូ​បា​ម៉ា​ បញ្ជាក់​ ដោយ​ប្រើ​ពាក្យកាត់​មួយទៀត​សំដៅ​ទៅ​លើ​ក្រុម​IS​ថា​ “Ramadi​ មាន​ប្រៀប​ធ្វើ​ឱ្យ​កម្លាំង​ទាហាន​អ៊ី​រ៉ា​ក់​ធ្លាក់​ក្នុង​សភាព​ចលាចល​ ។​ដូច្នេះ​ជាមួយនឹង​ជំហាន​ បន្ថែម​ដែល​បាន​ស្នើ​ឡើង​កាលពី​ខែ​មុន​ យើង​បាន​បង្កើត​សកម្មភាព​ហ្វឹកហាត់​ ដល់​កម្លាំង​ទាហាន​ ISIL​ ក្នុង​នោះ​មាន​ ទាំង​ក្រុម​ស្ម័គ្រចិត្ដ​មក​ពី​ក្រុម​សាន់​នី​នៅ​ខេត្ដ​អែន​បា​ផង​”​ ។​

​សារព័ត៌មាន​ Sputnik​ របស់​រុ​ស្ស៊ី​ បាន​ដកស្រង់​សម្ដី​អ្នក​ប្រវត្ដិ​ វិទូ​អា​មេ​រិ​ក​ដែល​បាន​ចោទប្រកាន់​ក្រុម​អ្ស៊ិ្ល​ា​ម​បង្កើត​រដ្ឋ​IS​ថា​ ជា​កម្លាំង​ទាហាន​ ដែល​រដ្ឋាភិបាល​អា​មេ​រិ​កបាន​បង្កើត​ ឡើង​ដោយ​សម្ងាត់​ដើម្បី​អុកឡុក​បង្ក​ អសន្ដិសុខ​នៅ​តំបន់​មជ្ឈិមបូព៌ា​ ។​ អ្នក​ ស្រាវជ្រាវ​ប្រវត្ដិសាស្ដ្រ​អា​មេ​រិ​ក​លោក​ Webster​ Tarpley​ បាន​បញ្ជាក់​ថា​ មេដឹកនាំ​ក្រុម​IS​ លោក​ Abu​ Bakral​ Baghdadi​ ជា​បុគ្គល​ដែល​មាន​ទំនាក់​ ទំនង​ជិត​ស្និទ្ធ​បំផុត​ជាមួយ​សមាជិក​ព្រឹទ្ធសភា​អា​មេ​រិ​ក​លោក​ ច​ន​ មិ​ក​ខែ​ន​ ។​

​សាស្ដ្រាចារ្យ​ Webster​ Tarpley​ ជា​អ្នក​ ឯកទេស​ស្រាវជ្រាវ​ពី​ប្រវត្ដិសាស្ដ្រ​ធ្លាប់​បង្ក​ឱ្យ​មាន​វិវាទ​ក្នុង​ជួរ​រដ្ឋាភិបាល​អា​មេ​រិ​ក​ក្រោយ​ពេល​ដែល​លោក​ចេញផ្សាយ​ សៀវភៅ​ស្រាវជ្រាវ​ស្ដី​ពី​ការ​វាយប្រហារ​ ភេរវកម្ម​១១​ កញ្ញា​ ។​ ខ្លឹមសារ​នៅ​ក្នុង​ សៀវភៅ​ ១១​ កញ្ញា​ បាន​បញ្ជាក់​ច្បាស់​ ថា​ ក្រុម​ភេរវកម្ម​នៅ​ទូ​ទាំង​ពិភពលោក​ សុទ្ធសឹងតែ​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​អា​មេ​រិ​ក​ទទួល​បានការ​គាំទ្រ​ពី​អា​មេ​រិ​ក​ ដោយ​សម្ងាត់​ ។​ នេះ​មិនមែន​ជា​លើក​ទី​ មួយ​ឡើយ​ដែល​សាស្ដ្រាចារ្យ​ Webster​ Tarpley​ ចោទប្រកាន់​រដ្ឋាភិបាល​ទីក្រុង​ វ៉ា​ស៊ី​ន​តោន​ជាប់​ពាក់ព័ន្ធ​ដល់​ការ​បង្កើត​ក្រុម​អ៊ិ​ប​ស្លា​ម​បង្កើត​រដ្ឋ​ ។​ កន្លង​មក​ បណ្ដាញ​ទូរទស្សន៍​ប្រេស​ធី​វី​ របស់​អ៊ី​រ៉​ង់​ ក៏​បាន​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​សាស្ដ្រា​ ចា​រ្យ​ Webster​ Tarpley​ ពី​មូលហេតុ​ដែល​ លោក​ចាត់​ទុក​ថា​ រដ្ឋាភិបាល​អា​មេ​រិ​ក​ ជា​អ្នក​បង្កើត​ និង​នៅ​ពីក្រោយ​ក្រុម​ អ៊ិ​ ស្លា​ម​បង្កើត​រដ្ឋ​ ។​

​តាម​ប្រសាសន៍​ របស់​លោក​ Webster​ Tarpley​ ប្រភព​ ផ្គត់ផ្គង់​ថវិកា​ និង​សព្វាវុធ​ដល់​ក្រុម​IS​ និង​ក្រុម​ភេរវកម្ម​នានា​ សម្រាប់​ធ្វើ​ សកម្មភាព​គឺ​មក​ពី​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ ដែល​ជា​សម្ពន្ធមិត្ដ​ដ៏​ជិត​ស្និទ្ធ​បំផុត​ របស់​អា​មេ​រិ​ក​នៅ​មជ្ឈិមបូព៌ា​ ។​ លោក​ ក៏​បាន​ចោទប្រកាន់​អ្នក​ដែល​ផ្ដល់​ថវិកា​ ដល់​ក្រុម​IS​ ជា​ព្រះ​អង្គ​ម្ចាស់​ Abdul​ Rahmanal​ Faisal​ ជាមួយនឹង​ព្រះ​អង្គ​ ម្ចាស់​ Turki​ bin​ Faisal​ al​ Saud​ ធ្លាប់​ កាន់​តំណែង​ជា​ឯករាជ​ទូត​ ប្រចាំ​នៅ​អា​ មេ​រិ​ក​ ។​ ដូច្នេះ​ប្រសិនបើ​អា​មេ​រិ​ក​ពិតជា​ ចង់​កម្ចាត់​ក្រុម​IS​ នោះ​គ្រាន់តែ​ចេញ​ បញ្ជា​មួយ​ម៉ាត់​ឱ្យ​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ ស្នើ​ឱ្យ​បញ្ចប់​ការ​ផ្ដល់​ជំនួយ​សព្វាវុធ​ និង​ថវិកា​ក្រុម​IS​នឹង​បញ្ចប់​ទៅ​ដោយ​ ស្វ័យប្រវត្ដិ​មិន​ចាំបាច់​បង្កើត​សម្ពន្ធមិត្ដ​វាយប្រហារ​បន្លំ​ភ្នែក​ពិភពលោក​នោះ​ ឡើយ​ ។​

​មូលហេតុ​មួយទៀត​លោក​ Tarpley​ បញ្ជាក់​ថា​ ទួ​រ​គី​ជា​ប្រទេស​ ដែល​មាន​កម្លាំង​ទាហាន​ខ្លាំង​បំផុត​នៅ​ ក្នុង​សម្ពន្ធមិត្ដ​ណា​តូ​ ហើយ​មាន​ភូមិ​ សាស្ដ្រ​ជាប់​ព្រំដែន​ស៊ី​រី​និង​អ៊ី​រ៉ា​ក់​ ទាំង​ នោះ​ហើយ​ធ្វើ​ឱ្យ​លោក​ដាក់​សំណួរ​សួរ​ថា​ ហេតុ​អ្វី​បានជា​ទួ​រ​គី​មិន​រៀបចំ​សន្ដិសុខ​សណ្ដាប់ធ្នាប់​នៅ​តំបន់​ដែល​IS​កំពុង​តែ​ គ្រប់គ្រង​ក្នុង​ពេល​ដែល​អា​មេ​រិ​ក​ និង​ណា​ តូ​ប្ដេជ្ញា​កម្ចាត់​ក្រុម​IS​នោះ​ ។​ អ្នក​ប្រវត្ដិ​ វិទូ​អា​មេ​រិ​ក​រូប​នេះ​បាន​បង្ហាញ​ការ​មន្ទិល​សង្ស័យ​ដល់​រដ្ឋាភិបាល​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ ដែល​ប្រកាស​ពី​ការ​ប្ដេជ្ញា​វាយប្រហារ​ ក្រុម​IS​ ប៉ុន្ដែ​បែរជា​បដិសេធ​បង្កើត​ សម្ពន្ធមិត្ដ​ជាមួយ​រដ្ឋាភិបាល​ស៊ី​រី​បា​សា​ អាល់​អាសា​ដ​ ក្នុង​ការ​វាយប្រហារ​យក​ ឈ្នះ​ក្រុម​IS​ដោយ​ប្រើប្រាស់​រយៈពេល​ខ្លី​ ។​

​ចំណុច​ចុង​ក្រោយ​ដែល​លោក​ Tarpley​ សង្ស័យ​នោះ​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​អ៊ី​ន​ធើ​ណេ​ត​ដែល​ក្រុម​IS​ ប្រើប្រាស់​បណ្ដាញ​ សង្គម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​សម្រាប់​ប្រកាស​ ជ្រើសរើស​ខ្មាន់កាំភ្លើង​ថ្មី​មក​ពី​គ្រប់​ទិស​ទី​ជុំវិញ​ពិភពលោក​ ។​

​លោក​ Tarpley​ បញ្ជាក់​ថា​ បណ្ដា​ក្រុមហ៊ុន​អ៊ី​ន​ធើ​ណេ​ត​ ធំ​បំផុត​សុទ្ធសឹងតែ​មា​នទី​តាំងនៅ​អា​មេ​រិ​ក​ ក្រោម​ការ​គ្រប់គ្រង​របស់​អា​មេ​រិ​ក​ តើ​ហេតុ​អ្វី​បានជា​អា​មេ​រិ​ក​មិន​កាត់​ បន្ថយ​ការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ ណេ​តរបស់​ក្រុម​ IS​ ?​ ៕ ​ម៉ែ​វ​ សា​ធី​

gbnhfg

rger

index