ព័ត៌មានទាន់ហេតុការណ៍៖

​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​មាន​ឆន្ទៈ​លុប​បំបាត់​ពលកម្ម​កុមារ​តាម​រយៈ​ កិច្ចព្រមព្រៀង​ជាមួយនឹង​អង្គការ​ ILO-BFC

​ភ្នំពេញ​ ៖​ កាលពី​ជាង​មួយ​ឆ្នាំ​មុន​ នាង​ សុខ​ ធីតា​ បាន​ចូល​បម្រើ​ការងារ​ នៅ​រោងចក្រ​កាត់ដេរ​មួយ​នៅ​ជិត​ផ្ទះ​ របស់​នាង​ ។​ កាលនោះ​នាង​មាន​អាយុ​ ត្រឹមតែ​១៤​ឆ្នាំ​ប៉ុណ្ណោះ​។​ នាង​ដឹង​ថា​ ការ​ធ្វើ​ការងារ​ទាំង​មិន​ទាន់​គ្រប់​អាយុ​ បែប​នេះ​គឺ​ខុសច្បាប់​ប៉ុន្ដែ​នាង​មិន​បាន​ ខ្វាយខ្វល់​នោះ​ទេ​ ។​ ខ្ញុំ​គិត​ថា​ ជីវភាព​ខ្ញុំ​ អត់​សូវ​មាន​ណាមួយ​ម៉ាក់​ជំពាក់​គេ​ ហើយ​ជីវភាព​ខ្ញុំ​ក៏​ក្រ​អ៊ី​ដ​ចឹ​ង​ខ្ញុំ​ក៏​មក​ធ្វើការ​។​

​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​មិន​ ទទួលយក​កម្មករ​ដែល​មាន​អាយុ​ក្រោម​ ១៥​ឆ្នាំ​នោះ​ទេ​ប៉ុន្ដែ​ដោយសារ​តម្រូវការ​ផ្នែក​ជីវភាព​ ក្មេងៗ​ជា​ច្រើន​ដូច​ជា​នាង​ សុខ​ ធីតា​ ជាដើម​ ត្រូវ​បង្ខំចិត្ដ​ផ្ដល់​ព័​ត៌​ មាន​មិន​ពិត​ក្នុង​ឯកសារ​ដាក់​ពាក្យ​ឬ​ប្រើ​ឯកសារ​ក្លែងបន្លំ​អាយុ​ដើម្បី​ទទួល​បាន​ ការងារ​ធ្វើ​ ។​

​នាង​ សុខ​ ធីតា​និយាយ​ថា​ នាង​បាន​ ប្រើប្រាស់​ឯកសារ​របស់​បងស្រី​ដើម្បី​ផ្ដល់​អំណះអំណាង​ដល់​រោងចក្រ​របស់​នាង​ថា​នាង​គ្រប់​អាយុ​ធ្វើការ​បាន​ ។​

​រោងចក្រ​ជា​ច្រើន​កំពុង​ព្យាយាម​បំបាត់​ ពលកម្ម​កុមារ​ដោយ​ក្នុង​នោះ​ GMAC​ ដែល​ជា​តំណាង​ឧស្សាហកម្ម​កាត់ដេរ​ បាន​ចុះហត្ថលេខា​កិច្ចព្រមព្រៀង​តឹងរ៉ឹង​ ជាមួយនឹង​គម្រោង​រោងចក្រ​កាន់តែ​ ប្រសើរ​របស់​អង្គការ​អន្ដរជាតិ​ខាង​ការ​ ងារ​ហៅ​កាត់​ថា​ ILO-BFC​ ស្ដី​ពី​វិធាន​ ការ​ដោះស្រាយ​ប្រសិនបើ​កុមារ​ត្រូវ​បាន​រក​ឃើញ​ធ្វើការ​នៅ​ក្នុង​រោងចក្រ​។​

​អគ្គលេខាធិការ​រង​របស់​ GMAC​ លោក​ កាំ​ង​ ម៉ូ​នី​កា​ បាន​ថ្លែង​ថា​ រោង​ ចក្រ​កាត់ដេរ​នៅ​កម្ពុជា​បាន​ប្ដេជ្ញា​ចិត្ដ​ ខ្ពស់​ក្នុង​ការ​លុប​បំបាត់​ពលកម្ម​កុមារ​ឱ្យ​អស់​នៅ​ក្នុង​វិស័យ​នេះ​ ។​

​លោក​បាន​ថ្លែង​ថា​ វិស័យ​កាត់ដេរ​ យើងខ្ញុំ​មានការ​តាំងចិត្ដ​ខ្ពស់​យើង​មាន​ គោល​ជំហរ​រឹង​មាំ​ហើយ​យើង​មាន​គោលនយោបាយ​ច្បាស់លាស់​ទាក់ទង​ទៅ​នឹង​ ការ​លុប​បំបាត់​ពលកម្ម​កុមារ​ឱ្យ​អស់ពី​ ក្នុង​វិស័យ​របស់​យើង​នេះ​ ។​ ហេតុ​ដូច្នេះ​ ហើយ​បានជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​ យើង​បាន​ចុះ​កិច្ចព្រមព្រៀង​ដ៏​តឹងរ៉ឹង​មួយ​ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា​យើង​ រួម​ទាំង​អង្គការ​អន្ដរជាតិ​ខាង​ការងារ​ ILO​ ស្ដី​អំពី​ថា​តើ​វិធានការ​ណាខ្លះ​ដែល​ យើង​នឹង​ត្រូវ​ចាត់​នៅ​ពេល​ដែល​គេ​រក​ ឃើញ​មាន​ពលកម្ម​កុមារ​ណាមួយ​នៅ​ ក្នុង​រោងចក្រ​។​

​លោក​ក៏​បាន​ថ្លែង​អំពី​ផលវិបាក​ដែល​រោងចក្រ​ប្រើប្រាស់​កម្លាំង​ពលកម្ម​កុមារ​ តាម​រយៈ​ការ​ចោទសួរ​នូវ​សំណួរ​យ៉ាង​ ងាយ​ថា​តើ​អ្នក​ហ៊ាន​ប្រថុយឱ្យ​អ្នកបញ្ជា​ទិញ​លុប​ចោលការ​បញ្ជា​ទិញ​ដែល​មាន​តម្លៃ​រាប់​សែន​ រាប់​លាន​ដុល្លារ​ ដែរ​ ឬទេ​បើ​ការ​ប្រើ​កម្លាំង​ពលកម្ម​កុមារ​ ទទួល​បាន​ប្រាក់​ចំណេញ​ទី​ពីរ​បី​រយ​ដុល្លារ​ប៉ុណ្ណឹង​?

​ការ​ត្រួតពិនិត្យ​ដែល​បាន​ធ្វើ​ឡើង​ ដោយ​អង្គការ​អន្ដរជាតិ​ខាង​ការងារ​ ILO​ កាលពី​ខែមេសា​បាន​រក​ឃើញ​កម្មករ​ មិន​ទាន់​គ្រប់​អាយុ​ចំនួន​៤​នាក់​ដែល​ធ្វើ​ ការ​នៅ​តាម​រោងចក្រ​ចំនួន​ពីរ​នៅ​ក្នុង​ ក្រុងភ្នំពេញ​និង​ខេត្ដកណ្ដាល​ ។​
​កម្មករ​ទាំង​បួន​នាក់​សុទ្ធតែ​បាន​ផ្ដល់​ ព័ត៌មាន​មិន​ពិត​នៅ​លើ​ឯកសារ​ដាក់​ ពាក្យសុំ​ធ្វើការ​របស់​ខ្លួន​ ហើយ​ក្នុង​នោះ​ មាន​៣​នាក់​ដែល​បាន​ខ្ចី​ឯកសារ​ពី​សាច់ញាតិ​ឬ​មិត្ដភក្ដិ​ដើម្បី​យក​មក​បង្ហាញ​ អំឡុង​ពេល​ធ្វើ​បទ​សម្ភាសន៍​ ។​ ចំណែក​ ឯ​អ្នក​ទី​៤​បាន​សារភាព​ថា​បាន​កែ​ថ្ងៃខែ​ ឆ្នាំ​កំណើត​នៅ​លើ​ឯកសារ​សម្គាល់​ខ្លួន​ ។​

​ក្នុង​ករណី​រក​ឃើញ​កម្មករ​បម្រើ​ការងារ​ដែល​មិន​ទាន់​គ្រប់​អាយុ​ដូច​នាង​ សុខ​ ធីតា​ ជាដើម​ GMAC​ មានការ​ធានា​ ក្រោម​កិច្ចព្រមព្រៀង​របស់​ខ្លួន​ថា​ កុមារ​ នឹង​ត្រូវ​ដក​ចេញពី​កា​ងារ​តែ​កុមារ​នេះ​ នឹង​បន្ដ​ទទួល​បាន​ប្រាក់ខែ​រហូត​ដល់​ពួក​ គេ​គ្រប់​អាយុ​អាច​ចូល​ធ្វើការ​វិញ​បាន​។​ ទី​២​កុមារ​ត្រូវ​ចូល​រៀន​នៅ​សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដែល​ការ​ចំណាយ​ទាំង​ អស់​រោងចក្រ​ជា​អ្នក​ចេញ​។​ នេះ​ជា​កិច្ច​ ព្រមព្រៀង​និង​ឆន្ទៈ​ដ៏​ក្លាហាន​របស់​ន​យោជក​ដែល​ប្រហែល​មិន​មាន​ក្នុង​ប្រទេស​ ដទៃ​ ។​

​ទាក់ទង​នឹង​ករណី​របស់​ខ្លួន​ នាង​ សុខ​ ធីតា​ បាន​និយាយ​ថា​ ខ្ញុំ​ធ្លាប់​គិត​ដែរ​ថា​ ប្រសិនបើ​ចេញ​ទៅ​ខ្ញុំ​ទៅ​ធ្វើការ​នៅ​ឱ្យ​ រោងចក្រ​នោះ​វិញ​ព្រោះ​អី​អត់​ចាំបាច់​ នឿយហត់​ដើរ​រក​កន្លែង​ច្រើន​។​

​ទាំង​អស់នេះ​គឺជា​ផ្នែក​នៃ​កម្មវិធី​គាំទ្រ​មួយ​ដែល​សហការ​គ្នា​រវាង​ GMAC​ នឹង​ គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​របស់​អង្គការ​ ILO​ ដែល​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ រួម​គ្នា​មួយ​ដើម្បី​លុប​បំបាត់​ពលកម្ម​ កុមារ​នៅ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​ ហើយ​ កម្មវិធី​នេះ​ហាក់​ទទួល​បាន​ជោគជ័យ​ជា​ ច្រើន​ផង​ដែរ​ ។​
​នៅ​ក្នុង​ឆ្នាំ​២០១៣​អង្គការ​ពលកម្ម​ អន្ដរជាតិ​បាន​កំណត់​ឃើញ​កម្មករ​មិន​ ទាន់​គ្រប់​អាយុ​ចំនួន​៦៧​នាក់​នៅ​ក្នុង​រោងចក្រ​ចំនួន​២៤​ផ្សេង​គ្នា​ ។​

​ប៉ុន្ដែ​កាលពី​ឆ្នាំ​មុន​មាន​តែ​កម្មករ​ ចំនួន​៣៤​នាក់​នៅ​ក្នុង​រោងចក្រ​ចំនួន​១៥​ ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​មិន​ ទាន់​គ្រប់​អាយុ​ នេះ​ជា​ការ​ថយ​ចុះ​ជិត​ ៥០​ភាគរយ​ ។​ អ្នកជំនាញ​ក្នុង​វិស័យ​ នេះ​បាន​ប៉ាន់​ប្រមាណ​ថា​ចំនួន​នេះ​នឹង​បន្ដ​ធ្លាក់​ចុះ​បន្ថែម​ទៀត​នៅ​ក្នុង​ឆ្នាំ​២០១៥​ នេះ​ ។​

​ដោយសារ​កិច្ចសហការ​ស្វិតស្វាញ​ និង​ភាព​ជោគជ័យ​នៃ​កម្មវិធី​ទាំងនេះ​ ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា​ មាន​ក្ដី​ សង្ឃឹម​ខ្ពស់​ថា​នឹង​អាច​លុប​បំបាត់​ពល​ កម្ម​កុមារ​ទាំងស្រុង​ជា​រៀង​រហូត​ ៕ ​អត្ថបទ​ក្រុមហ៊ុន​

Rasak

Rasak-(1)