ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

​វេណេហ្សុ៊យអេឡា រារាំងការបញ្ជូនជំនួយទៅឲ្យក្រុមប្រឆាំងខ្លាចមានបង្កប់អាវុធដើម្បីធ្វើរដ្ឋប្រហារ

ចែករំលែក៖

រដ្ឋាភិបាលវេណេហ្សុ៊យអេឡាមានការប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពនៅក្នុងប្រទេស នាពេលបច្ចុប្បន្នដោយខ្លាំងក្រុមប្រឆាំងបង្កឲ្យមានអំពើហិង្សាជាទ្រង់ទ្រាយធំដើម្បីបើកផ្លូវឲ្យអាមេរិកវាយប្រហារបញ្ជូនយោធាមកកាន់ប្រទេសនេះ ។

ប្រធានាធិបតីវេណេហ្សុ៊យអេឡាបានបានប្តេជ្ញាថា កម្លាំងទាហានប្រទេសនេះ បានត្រៀមលក្ខណៈរួចរាល់សម្រាប់ធ្វើ សង្គ្រាមជាមួយអាមេរិក ។ កម្លាំងទាហាន ទាំងអស់បានប្តេជ្ញាទប់ស្កាត់ការឈ្លាន ពានទឹកដី និងការពារប្រធានាធិបតីទៅតាម ច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេសជាតិ ។ កន្លង មកមេដឹកនាំក្រុមប្រឆាំងបានអូសទាញ យោធាឲ្យចូលរួមប្រឆាំងរដ្ឋាភិបាលតែមិនបានសម្រេច ។

នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រុមយោធារបស់ប្រទេសវេណេហ្សុ៊យអេឡា បានបិទច្រកចេញចូលស្ពានមួយនៅឯតំបន់ព្រំដែន ជាប់ជាមួយនឹងប្រទេសកូឡុំប៊ី។ ស្ពានដែលជាច្រកផ្លូវដ៏សំខាន់ ដើម្បីអនុញ្ញាតឲ្យគេអាចដឹកជញ្ជូនជំនួយមនុស្ស ធម៌ទៅដល់ដៃប្រជាជនវេណេហ្សុ៊យអេឡា ប្រមាណជា៣០ម៉ឺននាក់ដែលកំពុងតែរស់នៅក្នុងភាពអត់ឃ្លានខ្លាំង ។

មេបក្សប្រឆាំងដ៏ធំរបស់វេណេហ្សុ៊យអេឡា និងជាអ្នកដែលបានប្រកាសខ្លួន ឯងថា ជាប្រធានាធិបតីស្តីទីរបស់ប្រទេស លោក Juan Guaido បានរិះគន់និងព្រមាន ចំៗ ចំពោះកងកម្លាំងយោធាដែលមាន និន្នាការគាំទ្រលោកម៉ាឌូរ៉ូ ថាកុំឲ្យធ្វើអ្វី ជ្រុលហួសហេតុពេក។ ជ្រុលហួសហេតុ ដែល បិទផ្លូវ និងមិនព្រមអនុញ្ញាតឲ្យ ក្បួនដឹកជញ្ជូនអំណោយមនុស្សធម៌ចូលទៅក្នុងទឹកដីរបស់ប្រទេសវេណហ្សុ៊យអេឡាបាន។

លោកហ្កាយដូ ជាអ្នកចាត់ចែងពាំនាំ ជំនួយថ្នាំសង្កូវ ស្បៀងអាហារព្រមទាំង គ្រឿងឧបភោគបរិភោគសម្រាប់ជូនដល់ដៃប្រជាជនរងគ្រោះបានសង្កត់ធ្ងន់ទៀតថា អ្វីៗវាមានដែនកំណត់របស់វា។លោកអះអាងទៀតថាមានប្រជាជនវេណេហ្សុ៊យអេឡា ក្រីក្រតោកយ៉ាកប្រមាណជា៣០ ម៉ឺននាក់ រស់នៅយ៉ាងត្រដរខ្យល់ និងកំពុងត្រូវការជំនួយមនុស្សធម៌ជាចាំបាច់ ដូច្នេះហើយវាជារឿងមិនសមហេតុផលទាល់តែ សោះ ដែលពួកយោធារបស់លោកម៉ាឌូរ៉ូ មកបិទផ្លូវក្បួនជំនួយមនុស្សធម៌បែបនេះ។

សូមជម្រាបជូនថា ក្រុមយោធាវេណេ ហ្សុ៊យអេឡាបានយករថយន្តដឹកប្រេង មួយគ្រឿង និងកុងតឺន័រដឹកទំនិញយ៉ាងធំ ដើម្បីបិទស្ពាន ដែលជាច្រកផ្លូវសំខាន់ សម្រាប់ដឹកជញ្ជូន ជំនួយស្បៀងអាហារ ពីព្រំដែនប្រទេសកូឡុំប៊ីចូលទៅវេណេហ្សុ៊យអេឡា ។

ពាក់ព័ន្ធរឿងនេះដែរលោកប្រធានាធិបតីម៉ាឌូរ៉ូបានលើកឡើងថារដ្ឋាភិបាលទីក្រុងការ៉ាកាស មិនអនុញ្ញាតិជាដាច់ខាតឲ្យក្បួនរថយន្តទាំងនោះ បើកចូលក្នុងទឹកដីប្រទេសវេណេហ្សុ៊យអេឡា ។ លោកម៉ាឌូរ៉ូ បញ្ជាក់ បន្ថែមទៀតថាវេណេហ្សុ៊យអេឡាមិនត្រូវការសុំទានឬសុំជំនួយពីប្រទេសណាមួយនោះទេ។ លោកបន្តទៀតថាបើប្រទេស ណា មានចិត្តចង់ជួយប្រទេសនេះពិត ប្រាកដមែន សូមត្រឹមតែបញ្ឈប់នូវការលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់វេណេហ្សុ៊យអេឡានិងដកទណ្ឌកម្មនានាឲ្យអស់ទៅបានហើយ ​។

សូមជម្រាបជូនថា ទោះបីលោកម៉ាឌូរ៉ូ មិនបាននិយាយត្រង់សំដៅទៅលើប្រទេសណាក៏ដោយ ក៏គេដឹងច្បាស់ដែរថា លោក ចង់សំដៅជាពិសេស ទៅកាន់ប្រទេស អាមេរិករបស់លោកដូណាល់ ត្រាំ។ អាមេរិក ដែលជាអ្នកគាំទ្រពេញទំហឹង ចំពោះលោកហ្កាយដូ ដែលជាគូបដិបក្ខរបស់លោកម៉ាឌូរ៉ូ។នៅក្នុងសេចក្តីថ្លែងមួយ កាលពីយប់ថ្ងៃអង្គារ ទី៥ ខែកុម្ភៈ លោកត្រាំបានបញ្ជាក់ជំហរយ៉ាងមោះមុតសា ជាថ្មីម្តងទៀតថា សហរដ្ឋអាមេរិកនៅតែ ខ្វល់ខ្វាយពីបញ្ហាវេណេហ្ស៊ុយអេឡា ។ លោកថា អាមេរិកនឹងជួយស្វែងរកសេរី ភាព ជូនដល់ប្រជាជនវេណេហ្សុ៊យអេឡា ដូចដែលពួកគេចង់បាន។

នៅពេលនេះដែរប្រទេសអុីតាលីបាន ខិតខំរារាំង ប្រទេសនៅក្នុងតំបន់អឺរ៉ុបចេញសេចក្តីប្រកាសរួមទទួលស្គាល់មេបក្ស ក្រុមប្រឆាំង ជាប្រធានាធិបតីស្របច្បាប់នៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ។

កន្លងមកថ្មីៗ អុីតាលីបានសម្រេច រារាំងសហគមន៍អឺរ៉ុបចេញសេចក្តីប្រកាសរួមទទួលស្គាល់ មេដឹកនាំគណបក្សប្រឆាំង លោក Juan Guaido ជាប្រធានាធិបតី បណ្តោះអាសន្ន ស្របច្បាប់នៅក្នុងប្រទេស វេណេហ្សុ៊យអេឡា ។

លោក Juan Guaido ជាមេដឹកនាំបក្ស ប្រឆាំង និងជាប្រធានរដ្ឋសភាវេណេហ្សុ៊យអេឡា បានប្រកាសតាំងខ្លួនជាប្រធានាធិ បតីដោយមានការទទួលស្គាល់ពីអាមេរិក។នៅពេលនេះរដ្ឋាភិបាលទីក្រុង រ៉ូម បានប្រឆាំងទៅនឹងសេចក្តីព្រាងច្បាប់របស់ អឺរ៉ុប នៅក្នុងការទទួលស្គាល់ប្រធានាធីបតីថ្មីវេណេហ្សុ៊យអេឡា ។

នៅពេលនេះដែរ ប្រទេស អង់គ្លេស អេស៉្បាញ បារាំង និងស៊ុយអែត នាថ្ងៃទី៤ ខែកុម្ភៈ បានសម្រេចទទួលស្គាល់មេបក្សប្រឆាំងវេណេស៊ុយអេឡា លោក Juan Guaido ជាប្រធានាធិបតីស្តីទីស្របច្បាប់នៃប្រទេសអាមេរិកឡាទីនមួយនេះ។ ការប្រកាសទទួលស្គាល់ខាងលើរបស់ប្រទេសអឺរ៉ុបទាំង៤ធ្វើឡើង បន្ទាប់ពីប្រធានាធិបតីវេណេហ្សុ៊យអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ មិនព្រមធ្វើតាមឱសានវាទកាលពីថ្ងៃទី២៦ ខែមករា របស់អឺរ៉ុប ដែលបានកំណត់ពេល ៨ថ្ងៃ ឲ្យលោក ម៉ាឌូរ៉ូ រៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឡើងវិញសាជា ថ្មី។ មិនតែប៉ុណ្ណោះ ប្រទេសអឺរ៉ុបទាំង៤ ក៏ បានជំរុញឲ្យ លោក Guaido រៀបចំការបោះឆ្នោតមួយដែលសេរីនិងមានតម្លាភាពឲ្យបានឆាប់ៗផងដែរ។

កន្លងមកនេះប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានប្រកាសថាអាចនឹងប្រើ ប្រាស់ កម្លាំងទាហានជ្រៀតជ្រែកចូលទឹកដីវេណេហ្សុ៊យអេឡាដើម្បីការពារមេបក្សប្រឆាំង។ ចំណែកប្រធានាធិបតីវេណហ្សុ៊យ អេឡាវិញក៏បានបញ្ជាក់ផងដែរថា កម្លាំងទាហានបានត្រៀមលក្ខណៈការពារប្រទេសជាតិទប់ទល់នឹងសត្រូវដោយមិនរាថយ មួយជំហានឡើយ​ ៕ សាធី


ចែករំលែក៖