ព័ត៌មានទាន់ហេតុការណ៍៖

​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​បារាយ៍​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​ថ្នាំ​ញៀន​

​ខេត្តកំពង់ធំ​ ៖​ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​បារាយ៍​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ ម្នាក់​ នៅ​ចំណុច​វត្ត​ត្រពាំង​ជ្រៃ​ ភូមិ​ត្រពាំង​ជ្រៃ​ ឃុំ​បល្ល័ង្ក​ ស្រុក​បារាយណ៍​ កាលពី​វេលា​ម៉ោង​ ១០​ ព្រឹក​ថ្ងៃ​ទី​០៩​ ខែមករា​ឆ្នាំ​២០១៥​ នៅ​ពេល​ជនសង្ស័យ​រូប​នេះ​ធ្វើ​សកម្មភាព​លក់​ចែកចាយ​ថ្នាំ​ញៀន​នៅ​ក្នុងភូមិ​ត្រពាំង​ជ្រៃ​នេះ​។​

​លោក​វី​រះ​សេនីយ៍​ត្រី​ឃុន​ប៊ុ​ន​ហួរ​មេ​បញ្ចា​ការ​កងរាជអាវុធហត្ថ​ស្រុក​បា​រា​ណ៍​បានអោយ​ដឹង​ថា​ក្រោយ​ពី​ទទួល​បាន​ព​ត័​មាន​ពី​បណ្ដាញសំងាត់​លោក​ក៏​បញ្ចា​អោយ​កំលាំង​ទំនាក់ទំនង​ទិញ​ដោយ​ណាត់ជួប​គ្នា​នៅ​វត្ត​ត្រពាំង​ជ្រៃ​ ។​ បន្ទាប់​មក​លោក​បានអោយ​កំលាំង​៦​នាក់​ស្លៀកពាក់​ស៊ី​វិល​ឃ្លាំចាំ​មើល​រហូត​ដល់​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃ​ដដែល​លេច​ជនសង្ស័យ​ម្នាក់​លក់​ចែកចាយ​ថ្នាំ​ញៀន​។​ ភ្លាមៗ​នោះ​កំលាំង​បាន​ឃាត់ខ្លួន​ ព្រមទាំង​វត្ថុ​តាំង​មាន​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹក​ក​២​កញ្ចប់​តូច​ទូ​ស័ព្ទ​ដៃ​ចំនួន​២​គ្រឿង​កាបូបដៃ​១​។​

​ជនសង្ស័យ​រូប​នេះ​មានឈ្មោះ​ ញ៉​ក់​ សេក​ អាយុ​ ២០​ឆ្នាំ​ រស់នៅ​ភូមិ​ យាយ​ទៀង​ ឃុំ​បល្ល័ង្ក​ ស្រុក​បា​រា​ណ៍​ ខេត្តកំពង់ធំ​ បាន​ឆ្លើយ​សារភាព​ថា​មេ​ក្លោ​ង​របស់​ខ្លួន​មានឈ្មោះ​ លេង​ មន​ អាយុ​ ២៧​ឆ្នាំ​ រស់នៅ​ភូមិ​យាយ​ទៀង​ (​ចាស់​)​ឃុំ​ស្រុក​ជាមួយ​។​ បន្ទាប់​មក​បន្ត​ទៅ​ឆែកឆេរ​ ផ្ទះ​ឈ្មោះ​ លេង​ មន​ បាន​រក​ឃើញ​មាន​ វត្ថុ​តាំង​មួយ​ចំនួន​សំរាប់​ ប្រើប្រាស់​ជក់​ថ្នាំ​ញៀន​ ហើយ​ក៏​បាន​ប្រមូល​ វត្ថុ​តាំង​ទាំងនោះ​ នៅ​និង​មុខ​សាក្សី​ ដើម្បី​ធ្វើ​កំណត់ហេតុ​ កសាង​សំនុំរឿង​ ប​ញ្ចូ​ន​ទៅ​តុលាការ​។​ ចំណែក​ មេ​ក្លោ​ង​ និង​ប្រពន្ធ​ បាន​រត់គេច​ខ្លួន​បាត់​ ។
​រហូត​មក​ដល់​ថ្ងៃ​ទ​១០​ ខែមករា​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​១១​ថ្ងៃ​ ជនសង្ស័យ​ឈ្មោះ​ ញ៉​ក​ សេក​ ត្រូវ​បា​នប​ញ្ចូ​ន​មក​កាន់​បន្ទាយ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​ដើម្បី​ឃុំខ្លួន​បណ្ដោះអាសន្ន​រង​ចាំ​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ច្បាប់​ ៕​

image4(3)

ចុចអាន៖ ព្រះ​សង្ឃ​គង់នៅ​វត្ត​សាមគ្គី​រង្សី​ កាប់​ចាក់​គ្នា​ដូច​ ក្នុង​វី​ដេ​អូ​សុគតព្រះសង្ឃ១អង្គ