ព័ត៌មានទាន់ហេតុការណ៍៖

​សមត្ថកិច្ច​ឆ្មក់​ចូល​សង្វៀន​ បញ្ជល់មាន់​រឹបអូស​បាន​ម៉ូតូ ​២០​គ្រឿង​និង​មាន់គក​៣​ក្បាល ​រីឯ​មនុស្ស​រត់​អស់​

​ខេត្តកំពង់ឆ្នាំង​ ៖​ សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្ម​ទ័​ណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​ នគរបាល​ខេត្តកំពង់ឆ្នាំង​ ឆ្មក់​ចូល​សង្វៀន​បញ្ជល់មាន់​មួយ​កន្លែង​ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ភូមិ​ព្រៃ​ពា​ ឃុំ​ឈូកស​ ស្រុក​កំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង​ រឹបអូស​បាន​ម៉ូតូ​ និង​ មាន់​ ដោយឡែក​ក្រុម​អ្នក​ញៀន​ល្បែង​ជល់​មាន់បាន​រត់គេច​អស់​ ។​ ហេតុ​ការ​ណ៌​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០១៥​ ។​

​តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ ទីតាំង​ ជល់​មាន់​ដែល​សមត្ថកិច្ច​ចុះ​ទៅ​បង្ក្រាប​នេះ​បាន​បើក​លេង​ជា​យូរណាស់​មក​ហើយ​ មាន​អ្នក​ចូល​លេង​ច្រើន​មក​ពី​ក្នុង​តំបន់​នេះ​និង​មក​ពី​ក្រៅ​ ។​ ក្នុង​សង្វៀន​បញ្ជល់មាន់​នេះ​ ក្រៅពី​ជល់​មាន់​ ក៍​មាន​ល្បែងស៊ីសង​ផ្សេងៗ​ទៀត​ ដូច​ជា​បៀរ​និង​អាប៉ោង​។​

​ការ​បង្ក្រាប​រហូត​ដល់​រឹបអូស​បាន​ម៉ូតូ​២០​គ្រឿង​និង​មាន់​៣​ក្បាល​បាន​នា​ពេល​នេះ​ នគរបាល​ ការិយាល័យ​ព្រហ្ម​ទ័​ណ្ឌ​កម្រិត​ស្រាល​ មិន​បាន​ផ្តល់​ព័ត​មាន​មុន​ទៅ​អាជ្ញាធរ​ស្រុក​ ឬ​ សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់ត្រឡាច​នោះ​ទេ​ ដើម្បី​កុំអោយ​ធ្លាយ​ព័ត៌មាន​ ដែល​អាច​ធ្វើ​អោយ​ម្ចាស់​សង្វៀន​បញ្ជល់មាន់​ដឹងខ្លួន​មុន​ ហើយ​រៀបចំ​ផែនការ​លាក់​បំបាំង​ ។

​​សមត្ថកិច្ច​អោយ​ដឹង​ថា​ ម្ចាស់​សង្វៀន​ដែល​បើក​កន្លែង​ប្រជល់​មាន់​នេះ​ មានឈ្មោះ​បូ​ ដែល​នៅ​ពេល​នេះ​បាន​គេចខ្លួន​ ។​

​ចំពោះ​ម៉ូតូ​ និង​ មាន់​ដែល​កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្ម​ទ័​ណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ប្រមូល​បាន​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាកា​ដើម្បី​ អនុវត្ត​តាម​នីតិវិធី​ ។

​មជ្ឈដ្ឋាន​នានា​បាន​សំដែង​ការ​ស្វា​គម​ន៌​ចំពោះ​កិច្ច​បង្ក្រាប​ល្បែងស៊ីសង​គឺ​ល្បែង​ជល់​មាន់​នេះ​នៅ​ស្រុក​កំពង់ត្រឡាច​ ហើយ​សូម​អោយ​សមត្ថកិច្ច​បង្ក្រាប​បន្ត​ទៀត​ នៅ​គ្រប់​ ស្រុក​និង​ក្រុង​ក្នុង​ខេត្តកំពង់ឆ្នាំង​ ។​ បច្ចុប្បន្ន​នេះ​ល្បែង​កន្ទុយលេខ​នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង​ ពិសេស​នៅ​ចំណុច​ចំណត​រ៉ឺ​ម៉ក​ និង​ ក្នុង​បរិវេណ​ផ្សា​រលើ​ កំពុង​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង​ ។

​ការ​រឹបអូស​ម៉ូតូ​និង​មាន់​របស់​ញៀន​ល្បែង​ជល់​មាន់​នេះ​ប្រជាពលរដ្ឋ​កំពុង​រង់ចាំ​មើល​ថា​ តើ​ការ​ចាប់​យក​មកនេះ​គ្រាន់តែ​យក​មក​ដើម្បី​អោយ​បង់​ពិន័យ​ហើយ​រួចខ្លួន​ ឬ​អនុវត្ត​តាម​ផ្លូវច្បាប់​ ហើយនឹង​ចាត់វិធានការ​បែប​ណា​ចំពោះ​ម្ចាស់​សង្វៀន​បញ្ជល់មាន់​នេះ​៕​

dsc01485

dsc01483

10917717_757508601007216_1185482522_n