ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

​សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ការដាក់បញ្ចូល ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង៦ល្ងាច សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ការដាក់បញ្ចូល ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រុងភ្នំពេញ ។

«ប្រាសាទសំបូរព្រៃគុក» ត្រូវបានសម្រេចដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បន្ទាប់ពីកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាធិការបេតិកភណ្ឌ ពិភពលោក កាលពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧ ទីក្រុង Cracovie ប្រទេសប៉ូឡូញ។

គណៈកម្មការអចិន្ត្រៃយ៍ បានសម្រេច អនុម័តបញ្ចូល «ប្រាសាទសំបូរព្រៃគុក»របស់កម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ ម៉ោងនៅក្នុងប្រទេសកម្ពុជា ៕

វីដេអូ៖ ហ្វេសប៊ុកសម្តេចតេជោ