ព័ត៌មានទាន់ហេតុការណ៍៖

​សម្ដេច​តេ​ជោ​នឹង​ចុះហត្ថលេខា​លើកលែងទោស​ទណ្ឌិត​ ​ស្ដ្រី​ដែល​មានកូន​និង​មាន​ផ្ទៃពោះ​កំពុង​រស់នៅ​ក្នុង​ពន្ធនាគារ​

​ភ្នំពេញ​ ៖​ សម្ដេច​អគ្គមហាសេនា​ បតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មាន​ ប្រសាសន៍​នា​ព្រឹក​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៥​ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ ថ្នាក់​ បរិញ្ញាបត្រ​ បរិញ្ញាបត្រ​ជាន់ខ្ពស់​ និង​ ថ្នាក់បណ្ឌិត​នៃ​សាកលវិទ្យាល័យ​ជាតិ​ គ្រប់គ្រង​នៅ​មជ្ឈមណ្ឌល​សន្និបាត​ និង​ ពិព័រណ៍​កោះ​ពេជ្រ​ថា​ ខ្ញុំ​អត់​បំពាន​ច្បាប់​ ទេ​,​ សាលក្រម​ចូល​ជា​ស្ថាពរ​ហើយ​ យក​ មក​ដាក់​ខ្ញុំ​ចុះហត្ថលេខា​ដើម្បី​លើកលែង​ ទោស​ឱ្យ​សម្រាប់​ទណ្ឌិត​ស្ដ្រី​ដែល​មានកូន​ រស់នៅ​ក្នុង​ពន្ធនាគារ​ជាមួយនឹង​អ្នក​ដែល​ មាន​ផ្ទៃពោះ​ ដែល​កំពុង​រស់នៅ​ក្នុង​ពន្ធ​ នាគា​រដែរ​នោះ​ ។​ សូម​ឱ្យ​អស់លោក​ មួយ​ចំនួន​កុំ​ថា​ ហ៊ុន​ សែន​ បំពាន​ទៀត​ ។​ មុន​នឹង​និយាយ​មើល​ច្បាប់​ឱ្យ​ច្បាស់​។​ ខ្ញុំ​ ធ្វើ​ជា​នាយក​រដ្ឋមន្ដ្រី​ ហូប​អំបិល​ច្រើន​ ជាង​លោក​ឯង​ហូប​បាយ​ ។​

​ខ្ញុំ​ស្គាល់​ច្បាស់​តើ​ យោង​តាម​ក្រឹត្យ​ លេខ​៣៨​តម្រូវ​ឱ្យ​ជាប់​ពន្ធនាគារ​២​ភាគ​ ៣​សិន​ ។​ ប៉ុន្ដែ​យោង​តាម​ច្បាប់​ពន្ធ​ នាគារ​គេ​បើក​ច្រក​មួយ​ឱ្យ​នាយក​រដ្ឋ​ មន្ដ្រី​មាន​សិទ្ធិ​សុំ​ព្រះ​រាជទាន​ទោស​លើកលែង​នៅ​ពេល​ណា​ក៏​បាន​ ។​

​នេះ​ជា​ការ​អនុវត្ដ​សាកល្បង​មួយ​នៃ​ ការ​សម្អាត​ពន្ធនាគារ​កុំឱ្យ​មាន​ទណ្ឌិត​ ស្ដ្រី​មានកូន​រស់នៅ​ក្នុង​ពន្ធនាគារ​ជាមួយ​,​ ស្ដ្រី​មាន​ផ្ទៃពោះ​ក្នុង​ពន្ធនាគារ​ ត្រូវ​តែ​ ខិតខំ​ធ្វើ​យ៉ាងណា​ត្រូវ​ដោះ​លែង​ចេញ​មុន​ ពេល​ចូល​ឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ ។​ សម្អាត​ កុំឱ្យ​មាន​អ្នក​ដែល​មានកូន​ទៅ​រស់នៅ​ក្នុង​ ពន្ធនាគារ​ជាមួយនឹង​អ្នកមាន​ផ្ទៃពោះ​។​

សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​បន្ដ​ថា​ លោក​រដ្ឋមន្ដ្រី​ក្រសួងយុត្ដិធម៌​ ធ្វើ​ជា​ ប្រធាន​ក្រុម​,​ រដ្ឋមន្ដ្រីក្រសួង​កិច្ចការ​ នារី​ធ្វើ​ជា​អនុប្រធាន​,​ រដ្ឋលេខាធិការ​ ក្រសួងមហាផ្ទៃ​,​ រដ្ឋលេខាធិការ​ទីស្ដីការ​ គណៈរដ្ឋមន្ដ្រី​ជា​សមាជិក​ ហើយ​បើ​អាច​ ធ្វើ​បាន​ទណ្ឌិត​មួយ​ចំនួន​ដោះ​លែង​មុន​ថ្ងៃ​ សិទ្ធិ​នារី​ ៨​មីនា​ ឆ្នាំ​២០១៥​ខាង​មុខ​ ។​

ប៉ុន្ដែ​ខ្ញុំ​មិន​ភ្លេច​ទេ​នឹង​ការ​អំពាវនាវ​,​ យោគយល់​សម្រាប់​ស្ដ្រី​ដែល​មាន​ផ្ទៃ​ ពោះ​ សម្រាប់​អ្នក​ដែល​មានកូន​រស់នៅ​ ក្នុង​ពន្ធនាគារ​ ស្រាប់តែ​បែរជា​មាន​ឱ្យ​ អ្នកមាន​ផ្ទៃពោះ​រត់​គ្រឿងញៀន​ ព្រោះ​ មេខ្លោង​ជួញដូរ​គ្រឿងញៀន​ប៉ិន​ប្រសប់​ ណាស់​,​ ជួនកាល​ឱ្យ​ស្ដ្រី​ដែល​កំពុង​បំបៅ​ ដោះ​រត់​គ្រឿងញៀន​ឱ្យ​ដោយ​សំអាង​ថា​ បើ​គេ​ចាប់​បាន​ គេ​គង់តែ​ដោះ​លែង​ទេ​ ។​

នេះ​ជា​ការ​អនុវត្ដ​សាកល្បង​មួយ​នៃ​ ការ​សម្អាត​ពន្ធនាគារ​កុំឱ្យ​ស្ដ្រី​មាន​ផ្ទៃពោះ​ និង​ស្ដ្រី​មានកូន​រស់នៅ​ក្នុង​ពន្ធនាគារ​។​
​រឿង​ម្ដាយ​ជា​រឿង​មួយ​ហើយ​ ប៉ុន្ដែ​ រឿង​ធំ​ជាងគេ​គឺ​រឿង​កូន​ ព្រោះ​ស្ថានភាព​ នៅ​ក្នុង​មន្ទីរឃុំឃាំង​ដែល​ហៅ​ថា​ គុក​ ហើយ​ ទោះបីជា​មាន​ពាក្យស្លោក​ថា​ “​ជាប់គុក​មុខ​មិន​អាប់​ បាយ​ស៊ី​ស្រាប់​ អាចម៍​គេ​សែង​ អគ្គិសនី​ព័ទ្ធ​ខ្វាត់ខ្វែង​ ប៉ូលិស​ឈរ​ជ្រែង​យាម​គ្រប់​ច្រក​”​ នេះ​ក៏​ ចេះ​តែ​ថា​បាន​ដែរ​ ប៉ុន្ដែ​កាលណា​ជាប់​ (​គុក​)​ ហើយ​គឺ​មិន​ចេះ​តែ​ស្រួល​ទេ​ ។​

សម្ដេច​តេ​ជោ​អំពាវនាវ​សុំ​កុំឱ្យ​សាក​ ល្បង​ជាមួយ​គុក​ ទោះបី​ធុន​ណា​ក៏​ដោយ​។​ មាន​អ្នកខ្លះ​ជាប់គុក​ដើម្បី​ទៅ​យក​មេ​ ដាយ​នៅ​វ៉ា​ស៊ី​ន​តោន​ឯណោះ​ ។​ ព្រោះ​ចង់​ ជាប់គុក​,​ បើ​អ៊ី​េ​ចឹ​ង​ដាក់គុក​បង្គ្រប់កិច្ច​ ឱ្យទៅ​យក​មេដាយ​នៅ​វ៉ា​ស៊ី​ន​តោន​ទៅ​ ។​

សម្ដេច​តេ​ជោ​បាន​រំលឹក​ថា​ ថ្ងៃមុន​ លោក​សម​ រ​ង្ស៊ី​,​ លោក​ គួ​យ​ ប៊ុ​ន​រឿ​ន​,​ អេ​ង​ ឆៃ​អ៊ា​ង​ ចូល​ទៅ​ក្នុង​បន្ទប់​សួរ​សម្ដេច​ ថា​ម៉េច​បាន​ជាប់គុក​?​ ខ្ញុំ​ឆ្លើយ​ថា​ យី​!​ តុលាការ​គេ​ដាក់​ទេ​ តើ​នរណា​ទៅ​ដឹង​?​ បើ​គាត់​ត្រឹមតែ​ទាមទារ​ធម្មតា​អត់​ជាប់​ គុក​ទេ​ តែ​គាត់​ទៅ​បង្កើត​បទល្មើស​អ្វី​ ដែល​អាច​ជាប់គុក​បាន​ នោះ​គាត់​អាច​ ក្លាយជា​វីរជន​ហើយ​ ។​

សម្ដេច​បាន​បញ្ជាក់​ថា​ “​បើ​ដូច្នេះ​ ជូន​តាម​សំណើ​ទៅ​”​ ។​ សម្ដេច​បាន​ បញ្ជាក់​ប្រាប់​ក្រុម​អ្នកតំណាង​រាស្ដ្រ​គណ​ បក្ស​ប្រឆាំង​ថា​ នោះ​វា​ជា​រឿង​តុលាការ​ ខ្ញុំ​អត់​ដឹង​អី​ទេ​ ។​ ទាក់ទង​នឹង​អ្នក​ជាប់គុក​ ខ្លះ​មាន​គេ​និយាយ​ថា​ លោក​ហ៊ុន​ សែន​ មិន​អន្ដរាគមន៍​ បែរជា​មក​អន្ដរាគមន៍​ កាលពី​ស​ប្ដា​ហ៍​មុន​ទៅ​វិញ​ ។​ សម្ដេច​ បាន​មាន​ប្រសាសន៍​ថា​ ស្ថានភាព​វា​ខុស​ គ្នា​លោក​ប្អូន​,​ ឬ​លោក​បង​,​ ឬ​លោកក្មួយ​ ស្ថានភាព​វា​មិន​ដូច​គ្នា​ទេ​ ខ្ញុំ​មិនមែន​ ហាម​ចង់ឱ្យ​អ្នក​ណា​ជាប់គុក​ឯណា​?​ តែ​ កុំឱ្យ​វា​មាន​ភាព​មិន​ប្រក្រតី​,​ ឯ​រឿង​មាន​ ភាព​មិន​ប្រក្រតី​ហើយ​ឱ្យ​គេ​ធ្វើ​ទៅ​ ស្អី​ក៏​ ហ៊ុន​ សែន​ ចេញ​មុខ​ទៅ​ដោះ​ ហើយ​អ្នក​ ខ្លះ​ចង់​ជាប់គុក​ ចង់​យក​មេដាយ​ទេតើ​ ឱ្យទៅ​យក​ទៅ​ បំពេញចិត្ដ​ទៅ​ បិទផ្លូវ​ទៀត​ ទៅ​ដើម្បី​បាន​ជាប់គុក​ ។​ និយាយ​ឱ្យ​ត្រង់ៗ​ ស្រណុក​ស្ដាប់​,​ មាន​អ្នកខ្លះ​ចង់​ជាប់គុក​ ស្រួល​ណាស់​ ឱ្យ​ចេញ​ហើយ​មិន​ចេញ​ទៀត​ បើ​មិន​ស្រួល​ទេ​,​ បើ​គាត់​មិន​ទៅ​សួរ​សុខ​ ទុក្ខ​គុក​ទេ​ គុក​មក​សួរសុខទុក្ខ​គាត់​តែ​ ម្ដង​,​ អាល័យ​គុក​ ។​

អ្វី​ដែល​ខ្ញុំ​និយាយ​នេះ​ ស្ដ្រី​ដែល​ជាប់​ ពន្ធនាគារ​ដែល​មានកូន​នៅ​ជាមួយ​ ។​ សូម​ប្រយ័ត្ន​កាល​នៅ​ពេល​ប្រជុំ​ ស្រាប់​ តែ​គាត់​ឮ​ ដូច្នេះ​ទៅ​ហៅ​កូន​មក​ពេញ​ គុក​ដើម្បី​បាន​រួចខ្លួន​នឹង​គេ​ដែរ​ ។​ សម្ដេច​តេ​ជោ​អំពាវនាវ​សូម​ឱ្យ​ស្ដ្រី​ ទាំងឡាយ​កុំ​ប្រព្រឹត្ដ​អំពើ​បទល្មើស​ ៕ ​ហេង​ សូ​រិ​យា​

IMG_5038

IMG_5055

IMG_5061