ព័ត៌មានទាន់ហេតុការណ៍៖

​សម្តេច​តេ​ជោ​ហ៊ុន​ សែន​ សង្ឃឹមថា​ ទិន្នផល​ប្រជា​កសិករ​នឹង​បាន​ផល​ល្អ​ប្រសើរ​ក្នុងឆ្នាំនេះ​

​ភ្នំពេញ​៖​ សម្តេច​តេ​ជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​សម្តែង​ការ​សង្ឃឹមថា​ ទិន្នផល​ប្រជា​កសិករ​នៅ​ក្នុងឆ្នាំនេះ​ នឹង​ល្អ​ប្រសើរ​ច្រើន​ ។​

​សម្តេច​បាន​ថែ្ល​ង​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​បុក​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧​ ខែឧសភា​ថាៈ​
«​រដូវ​ធ្វើស្រែ​ចំការ​បាន​ឈាន​ចូល​មក​ដល់​ហើយ​ !

​ភ្លៀង​បាន​ចាប់ផ្ដើម​ធ្លាក់​មក​ជា​បណ្ដើរៗ​ហើយ​ តាម​តំបន់​ និង​ខេត្ត​មួយ​ចំនួន​ បន្ទាប់​ពី​យើង​បាន​ជួប​នូវ​គ្រោះ​រាំង​ស្ងួត​អស់​មួយ​រយៈ​។​ នៅ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​កំពុង​ធ្លាក់​មកនេះ​គឺជា​ឱកាស​ដ៏​ល្អ​ សម្រាប់​ប្រជា​កសិករ​យើង​ក្នុង​ការ​ចាប់ផ្ដើម​ភ្ជួ​រាស់​ ដាស់ដី​ និង​ត្រៀម​ពូជ​សម្រាប់​ចាប់ផ្ដើម​ធ្វើស្រែ​ចំការ​ពី​ដើមឆ្នាំ​នេះ​តទៅ​។​ ទន្ទឹម​នឹង​ការ​ចាប់ផ្តើម​ធ្វើស្រែ​ចំការ​ សូម​បងប្អូន​ត្រងទឹក​ទុក​ប្រើប្រាស់​កុំអោយ​មានការ​ខ្វះខាត​។​

​សង្ឃឹមថា​ ក្នុងឆ្នាំនេះ​ទិន្នផល​របស់​ប្រជា​កសិករ​នឹង​បាន​ផល​ល្អ​ប្រសើរ​ច្រើន​ នេះ​បើ​យោង​ទៅ​តាម​ប្រផ្នូល​នៃ​គោ​ឧសភរាជ​បរិភោគ​ ស្រូវ​ ពោត​ និង​សណ្ដែក​ ក្នុង​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​កាលពី​ពេល​ថ្មីៗ​នេះ​ តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ យើង​សង្ឃឹម​ជឿជាក់​ថា​ ប្រជា​កសិករ​យើង​នឹង​បង្កើន​ការ​ខិតខំ​ប្រឹងប្រែង​ខ្លាំង​ថែម​ទៀត​ក្នុង​វិស័យ​កសិកម្ម​នេះ​ ។​

​សូម​ជូនពរ​ប្រជា​កសិករ​ទូ​ទាំង​ប្រទេស​ក្នុង​រដូវ​បង្កបង្កើន​ផល​ឆ្នាំ​នេះ​ នេះ​ជួប​តែ​សំណាងល្អ​ និង​ទទួល​បាន​ផល​ល្អ​ប្រសើរ​ជា​បន្តបន្ទាប់​»​ ៕

4

3

2

1