ក្រុមអ្នកសង្កេតការណ៍បាននិយាយ ថា ជនស៊ីវិលយ៉ាងតិច១៧នាក់បានបាត់ បង់ជីវិត និងជាង៤០នាក់ផ្សេងទៀតបាន រងរបួសកាលពីថ្ងៃទី១ ខែឧសភា បន្ទាប់ ពីការវាយប្រហារពីលើដែនអាកាស របស់សម្ពន្ធមិត្ដអន្ដរជាតិប្រឆាំងក្រុម ភេរវកម្មដឹកនាំដោយអាមេរិកស្ថិតនៅ ក្នុងភូមិមួយភាគខាងជើងទឹកដីស៊ីរី ។
យន្ដហោះចម្បាំងរបស់សម្ពន្ធមិត្ដ អន្ដរជាតិប្រឆាំងភេរវកម្មបានវាយ ប្រហារទៅលើភូមិ Beirmhali ភាគ ឦសានខេត្ដAleppo ភាគខាងជើងស៊ីរី។ ក្រុមសង្កេតការណ៍សិទ្ធិមនុស្សស៊ីរីបាន បញ្ជាក់ថា ជនរងគ្រោះបាត់បង់ជីវិតនឹង កើនឡើន ដោយសារតែអ្នករងរបួសធ្ងន់ មានច្រើននាក់ ។
ប្រភពនេះបន្ដថា បូកសរុបជាមួយ ព្រឹត្ដិការណ៍នាពេលកន្លងមក ជនស៊ីវីល ដែលបាត់បង់ជីវិតកើនដល់៦៦នាក់ ចាប់តាំងអំពីសម្ពន្ធមិត្ដអន្ដរជាតិប្រឆាំង ក្រុមភេរវកម្មបានវាយប្រហារទៅលើ ទីតាំងលាក់ខ្លួនរបស់ក្រុមអ៊ិដស្លាមបង្កើត រដ្ឋISនៅក្នុងទឹកដីស៊ីរីកាលពខែកញ្ញា ឆ្នាំ២០១៤រហូតមកដល់ពេលនេះ ។
ប្រភពបន្ដថា ការវាយប្រហារដាច់ ដោយឡែកផ្សេងទៀតកាលពីថ្ងៃទី១ ខែ ឧសភារវាងក្រុមសកម្មប្រយុទ្ធជនជាតិ ឃើដ នឹងក្រុមឧទ្ទាមរដ្ឋអ៊ិហស្លាមស្ថិតនៅ ខេត្ដភាគខាងជើង Al-Hassakah ។ ក្នុង ការប្រយុទ្ធគ្នានេះបណ្ដាលឱ្យខ្មាន់កាំភ្លើង ជនជាតិឃើដ១២នាក់បាត់បង់ជីវិត ។ ចំណែកក្រុមឧទ្ទាមរដ្ឋអ៊ិុស្លាមវិញ ស្លាប់ ៣៥នាក់ ។
ក្រុមសង្កេតការណ៍ដែលមានមូល ដ្ឋាននៅអង់គ្លេសបានបន្ដទៀតថា ក្រុម សកម្មប្រយុទ្ធជនជាតិឃើដ(YPG)បាន បង្កើនការវាយប្រហាររុលទៅមុខប្រឆាំង ជាមួយក្រុមឧទ្ទាមរដ្ឋអ្ស៊ិ្លាមនៅតំបន់ មួយចំនួនស្ថិតនៅក្នុងខេត្ដ Al-Has-sakah នេះ ដែលជាខេត្ដមួយមានជន ជាតិឃើដរស់នៅភាគច្រើនលើសលប់។
ប្រភពដដែលក៏បានបញ្ជាក់ផងដែរ ថា កម្លាំងទាហានរដ្ឋាភិបាលស៊ីរីបាន បាញ់ប្រហារសម្លាប់មេដឹកនាំរបស់ពួក ឧទ្ទាមមួយរូបដែលឱ្យឈ្មោះថា Khadid al Hayani ។ បុគ្គលរូបនេះជាអ្នកដឹក នាំក្រុមឧទ្ទាម Badr Martyrs ស្ថិតនៅ ភាគខាងជើងទីក្រុង Aleppo ។ ក្រុម នេះជាអ្នកប្រយុទ្ធយ៉ាងខ្លាំងក្លាជាមួយកង ទ័ពរដ្ឋាភិបាលស៊ីរី ។
កាលពីឆ្នាំកន្លងមកនេះ សម្រាប់តែ សកម្មភាពវាយប្រហាររបស់ក្រុមឧទ្ទាម ទៅលើទីតាំងគ្រប់គ្រងដោយកម្លាំងរដ្ឋា ភិបាលស៊ីរីនៅភាគខាងលិចទីក្រុងអាឡែ ប៉ូនោះបានបណ្ដាលឱ្យមនុស្ស៥៦៨នាក់ បាត់បង់ជីវិត ក្នុងនោះមានកុមារ១៣០ នាក់ផងដែរ ៕