ព័ត៌មានទាន់ហេតុការណ៍៖

​ស្ដ្រី​វ័យ​ចំណាស់​ម្នាក់​ដេក​ស្លាប់​នៅ​ចិញ្ចើម​ផ្លូវ​មុខ​ស្ថានីយ​ប្រេង​កាល់​តិច​

ចែករំលែក៖

​ភ្នំពេញ​ ៖​ ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ ក៏​ដូច​ជា​ ប្រជាពលរដ្ឋ​ដែល​មាន​ទីលំនៅ​ស្ថិត​ក្នុង​ សង្កាត់​ឫស្សី​កែវ​ បាន​នាំ​គ្នា​ឈរ​ចោម​ រោម​មើល​ និង​ខ្លះ​បាន​បរិច្ចាគ​ថវិកា​តាម​ សទ្ធា​របស់​ខ្លួន​ ខណៈ​ឃើញ​ស្ដ្រី​វ័យ​ចំណាស់​ ម្នាក់​ដេក​ដួល​ស្លាប់​នៅ​ចិញ្ចើម​ផ្លូវ​ មុខ​ស្ថានីយ​ប្រេង​កាល់​តិច​មើលទៅ​គួរ​ឱ្យ​អាណិត​ណាស់​ ។​

​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា​ ករណី​ខាង​ លើ​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​ ១២​ថ្ងៃត្រង់​ ថ្ងៃ​ទី​១១​ ខែឧសភា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ ក្នុងភូមិ​ឃ្លាំង​សាំង​ សង្កាត់​ឫស្សី​កែវ​ ខណ្ឌឫស្សីកែវ​ ។​

​ស្ដ្រី​រង​គ្រោះ​មិន​ត្រូវ​បាន​ស្គាល់​អត្ដ​ សញ្ញាណ​និង​ទីលំនៅ​ពិតប្រាកដ​នៅ​ទីណា​ ឡើយ​ តែ​ប្រជាពលរដ្ឋ​ឧស្សាហ៍​ឃើញ​ រូប​គាត់​ដើរ​ជា​ញឹកញាប់​តាម​បណ្ដោយ​ ផ្លូវជាតិ​លេខ​៥​ និង​មាន​អាយុ​ប្រហែល​ ជាង​៥០​ឆ្នាំ​ ។​

​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ទៀត​ថា​ នៅ​ ព្រឹក​ថ្ងៃ​ទី​១១​ ខែឧសភា​ ឆ្នាំ​២០១៥​ គេ​ ឃើញ​ស្ដ្រី​រង​គ្រោះ​បាន​មក​អង្គុយ​នៅ​លើ​ សួនច្បារ​ មុខ​ស្ថានីយ​ប្រេង​កាល់​តិច​ ហើយ​ប្រជាពលរដ្ឋ​ខ្លះ​បាន​យក​ទឹក​និង​ ចំណី​ប្រគល់​ឱ្យ​គាត់​ហូប​។​ លុះ​មក​ដល់​ វេលា​ម៉ោង​១២​ថ្ងៃខែ​ដដែល​ ស្រាប់តែ​ ឃើញ​គាត់​ដេក​ស្លាប់​នៅ​លើ​សួនច្បារ​ តែ​ម្ដង​ ។​ ជាមួយ​គ្នា​នោះ​គេ​បានឃើញ​ អាជ្ញាធរ​ខណ្ឌ​ ក៏​ដូច​ជា​សមត្ថកិច្ច​មូលដ្ឋាន​ និង​ប្រជា​ការពារ​ បាន​ចុះ​មក​ពិនិត្យ​មើល​ និង​រក​អត្ដសញ្ញាណ​និង​ទីលំនៅ​ជន​រង​គ្រោះ​ ថា​គាត់​រស់នៅ​ទីណា​ ។​ ប៉ុន្ដែ​រហូត​មក​ ដល់​រសៀល​ថ្ងៃ​ដដែល​នេះ​មិន​ទាន់​ស្គាល់​ អត្ដសញ្ញាណ​និង​ទីលំនៅ​ឡើយ​ ហើយ​ សាកសព​និង​យក​មក​ស​ម្ក​ល់​ទុក​នៅ​វត្ដ​ ឧត្ដ​រ៉ាវ​តី​ ដើម្បី​រង់ចាំ​ក្រែង​មាន​សាច់​ ញាតិ​មក​រក​យក​ទៅ​ធ្វើបុណ្យ​ ៕
​អា​រុណ​រះ​


ចែករំលែក៖