ព័ត៌មានទាន់ហេតុការណ៍៖

​(UPDATE)៖ សមត្ថកិច្ចវែកមុខជនសង្ស័យចាក់២៨កាំបិតសម្លាប់ស្រ្តីគ្រូបង្រៀននៅស្រុកស្អាង

ខេត្តកណ្តាល​៖​ នារី​ម្នាក់​ត្រូវ​ពលរដ្ឋ​ប្រទះ​ឃើញ​ស្លាប់​ក្នុង​ថ្លុកឈាម​ ដោយនៅ​លើ​ខ្លួនប្រាណ​មាន​ស្នាម​កាំបិត​កាប់​ ចាក់​រហូត​ដល់​២៨​កន្លែង​ ស្ថិត​នៅ​លើ​ផ្លូវលំ​ដីចម្ការ​មួយ​កន្លែង​ ភូមិ​ស្វាយ​តានី​ ឃុំ​ព្រែក​គយ​ ស្រុក​ស្អាង​ ខេត្តកណ្តាល​ ។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ហើយ​ពលរដ្ឋ​ដែល​ប្រទះ​ឃើញ​សាកសព​នេះ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ដើម្បី​ចុះ​ទៅ​ពិនិត្យ​ជាក់ស្តែង​ ។​

​របាយការណ៍​របស់​សមត្ថកិច្ច​ជំនាញ​បាន​បញ្ជាក់​ថា​ នារី​រង​គ្រោះ​ ឈ្មោះ​ផែន​ សុភា​វី​ អាយុ​២៣​ឆ្នាំ​ជនជាតិ​ខ្មែរ​ មុខរបរ​ ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​នៅ​សាលា​ប៊ែ​ល​ធីតា​ខ្មៅ​ មាន​ទីលំនៅ​ភូមិ​សំប៉ាន​លើ​ ឃុំ​ព្រែក​អំបិល​ ស្រុក​ស្អាង​ ខេត្តកណ្ដាល​។​

​របាយការណ៍​បញ្ជាក់​ថា​ ក្រោយ​ធ្វើ​កោសល្យវិច័យ​លើ​សាកសព​ សមត្ថកិច្ច​ជំនាញ​បាន​រក​ឃើញ​ស្នាម​មុត​កាំបិត​២៨​កន្លែង​ ។​

​នៅ​កន្លែង​កើតហេតុ​ សមត្ថកិច្ច​បាន​រក​ឃើញ​វត្ថុ​តាង​ កាបូបស្ពាយ​ខ្នង​ចំនួន​០១​ ទូរ​សព្ទ័​ដៃ​ម៉ាក​សាំ​សុង​ចំនួន​០១​ មួក​សុវត្ថិភាព​ចំនួន​០១​បញ្ជី​ជាតិ​ និង​ឯកសារ​មួយ​ចំនួន​ ។​

​នៅ​មុន​ពេល​មានការ​ភ្ញាក់ផ្អើល​កើតឡើង​ គឺ​នៅ​ថ្ងៃ​ទី​២០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​៦​និង​៨​នាទី​ព្រឹក​ ប្រជាពលរដ្ឋ​ទៅ​ចំការ​ ក៏​ប្រទះ​ឃើញ​សាកសព​ ហើយ​រាយការណ៍​ឱ្យ​សមត្ថកិច្ច​ ក៏​បាន​ពិនិត្យ​សព​មាន​ស្នាម​មុត​ជា​ច្រើន​កន្លែង​។​ សមត្ថកិច្ច​អះអាង​ថា​ ករណី​ឃាតកម្ម​នេះ​កើតឡើង​អំឡុង​ម៉ោង​២០​ដល់​ម៉ោង​២៣​ ថ្ងៃ​ទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ។​

​ក្រោយ​ពិនិត្យ​រួច​ សមត្ថកិច្ច​បាន​ប្រគល់​សព​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​

​ក្រោយ​ហេតុការណ៍​ខាងលើ​នេះ​ភ្លាម​ សមត្ថកិច្ច​ជំនាញ​បាន​សហការ​ស្រាវជ្រាវ​រហូត​មក​ដល់​ម៉ោង​១២​ថ្ងៃ​ដដែល​ សមត្ថកិច្ច​ បាន​ឈាន​ដល់​ឃាត់ខ្លួន​ ជនសង្ស័យ​ម្នាក់​ ជា​គ្រូបង្រៀន​ នៅ​ក្នុង​សាលា​ប៊ែ​ល​ធី​អន្តរជាតិ​ ប្រចាំ​ក្រុង​ តា​ខ្មៅ​ដូច​គ្នា​ ដែល​មានឈ្មោះ​ រុំ​ សុង​ហេង​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​លេខ​១​ ឃុំ​ប្រាសាទ​ ស្រុក​ស្អាង​ ជា​គ្រូបង្រៀន​ នៅ​សាលា​ប៊ែ​ល​ធី​ដូច​គ្នា​ ។​ ករណី​នេះ​ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ ជំហាន​ដំបូង​ថា​ អាច​ជា​រឿង​ស្នេហា​ ច្រើន​ជាង​ករណី​ប្លន់​ ៕​

sew (1)

4fr

4fr (6)

4fr (5)

4fr (4)

4fr (3)

4fr (2)

4fr (1)