ព័ត៌មានទាន់ហេតុការណ៍៖

​ស្រវឹងស្រា​ជិះ​ម៉ូតូ​ហុងដា​សេ​១២៥​បុក​រ៉ឺ​ម៉ក​លក់​ពង​ទា​កូន​បែក​ខ្ចាយ​ពេញ​ផ្លូវ​

​ភ្នំពេញ​ ៖​ បុរស​ម្នាក់​ស្រវឹងស្រា​ខ្លាំង​ បាន​ជិះ​ម៉ូតូ​ហុងដា​សេ​១២៥​មួយ​គ្រឿង​ ក្នុង​ល្បឿន​លឿន​ ហើយ​ពេល​មក​ដល់​ ចំណុច​ផ្លូវ​កោង​មិន​បន្ថយល្បឿន​ក៏​បាន​ ជ្រុល​បុក​រ៉ឺ​ម៉ក​លក់​ពង​ទា​កូន​បណ្ដាល​ឱ្យ​ចាក់​ពង​ទា​ចោល​ពេញ​ផ្លូវ​ នៅ​ភូមិ​ថ្ម​ គោល​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​ សែន​ជ័យ​ កាលពី​វេលា​ម៉ោង​១​និង​៥០​ នាទី​រសៀល​ ថ្ងៃ​ទី​១៩​ ខែឧសភា​ ឆ្នាំ​ ២០១៥​។​

​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​ឃើញ​ បុរស​ម្នាក់​ដឹក​ប្រពន្ធ​ជិះ​ម៉ូតូ​សណ្ដោង​ រ៉ឺ​ម៉ក​លក់​ពង​ទា​កូន​តាម​ភូមិ​ដោយ​ធ្វើ​ ដំណើរ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ ក្នុង​ទិស​ ដៅ​ពី​ត្បូង​ទៅ​ជើង​។​ ខណៈ​មក​ដល់​កន្លែង​ កើតហេតុ​ដែល​ជា​ផ្លូវ​កោង​ក៏​បាន​បត់​ ចង្កូត​ទៅ​លិច​ ភ្លាម​នោះ​ស្រាប់តែ​មាន​ បុរស​ម្នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ សេ​១២៥​ ស៊េរី​ឆ្នាំ​២០១៣​ ពណ៌​ខ្មៅ​ ពាក់​ ស្លាក​លេខ​ បាត់ដំបង​១​ណ​-៩៣៨៤​ ធ្វើ​ ដំណើរ​ដោយ​បុរស​ស្រវឹងស្រា​ម្នាក់​ក្នុង​ ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​ ក៏​ជ្រុល​បុក​ចំ​ពីមុខ​ពេញទំហឹង​បណ្ដាល​ ឱ្យ​ខ្ទាត​ពង​ទា​កូន​ចាក់ចោល​ពេញ​ផ្លូវ​។​ ចំណែក​ម្ចាស់​ម៉ូតូ​បង្ក​រង​របួស​បែក​មុខ​ បែក​មាត់​និង​ម៉ូតូ​បាក់​ខ្នង​ខាង​មុខ​។​

​ក្រោយ​ពេល​កើតហេតុ​ភាគី​ទាំង​សងខាង​បាន​ជជែក​យក​តែ​ត្រូវ​រៀងខ្លួន​យ៉ាង​ តឹង​សរសៃ​ក៏​ដាក់​គ្នា​តែ​ បន្ទាប់​មក​គេ​ សង្កេត​ឃើញ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ​ វាស់​ វែង​យក​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ ជ័យ​ដើម្បី​រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕ សុខា​ សែន​ជ័យ​

Sokha007-(4)

Sokha007

Sokha007-(1)

Sokha007-(2)

Sokha007-(3)