ព័ត៌មានទាន់ហេតុការណ៍៖

​ស្រវឹង​ខ្លាំង ​បើកបរ​រថយន្ត​ធ្លាក់ផ្លូវ​ចូល​បឹង​ទន្លេ​បិទ​តែ​សំណាង​មិន ​គ្រោះថ្នាក់​ដល់​ជីវិ

ខេត្ត​ត្បូងឃ្មុំ​ ៖​ បុរស​មួយ​ក្រុម​ ក្នុង​នោះ​មាន​អ្នកបើកបរ​ រថយន្ត​ម្នាក់​ផង​ដែរ​បាន​ចេញពី​កម្មវិធី​ផឹក ស៊ី​ស្រវឹង​ធំ​ស្រា​ឈរ​ជិត​ចង់​សន្លប់​ រួច​បើកបរ​រថយន្ត​ក្នុង​ ល្បឿន​លឿន​ក៏​ជ្រុល​ចង្កូត​ធ្លាក់​ចូល​ទៅ​ក្នុង​ បឹង​ទន្លេ​បិទ​ និង ​បុក​បង្គោល​ភ្លើង​ខូចខាត​រថយន្ត​យ៉ាងដំណំ​ប៉ុន្តែ​មិន​មាន​អ្នក​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​។​

ក្រោយ​កើតហេតុ​អ្នក​រួម​ដំណើរ​ជា​បុរស​ ៣ ទៅ​ ៤​ នាក់​ទៀត​ខ្លះ​ រត់​ទៅ​ពេទ្យ​ខ្លួនឯង​ និង​ ខ្លះ​ទៀត​គេ​ជូន​ទៅ​ ចំណែក​អ្នកបើកបរ​មិន​បាន​ទៅ​ណា​ទេ​ដោយ​ត្រូវ​អ្នកដំណើ​ឃើញ​ហេតុការណ៍​គ្រោះថ្នាក់​នេះ​មុនគេ​ជួយ​ទាញ​ចេញពី​ក្នុង​រថយន្ត​យក​មក​លើ​ថ្នល់​ទាំង​ស្រវឹង​អត់​ដឹងខ្លួន​មុន​សម្មត្ត​កិច្ច​ទៅ​ដល់​ ប៉ុន្តែ​ពេល​ដឹងខ្លួន​វិញ​ត្រូវ​បុរស​រូប​នេះ​អះអាង​ប្រាប់​សម្មត្ត​កិច្ច​ថា​ ខ្លួន​បាន​បាត់​កាបូប​លុយ ​និង ​ទូរ​សព្ទ័​ទៅ​ហើយ​ ហើយ​បុរស​រូប​នេះ​គេ​ប្រាប់​ថា​មិន​ស្តាយ​លុយ​​ និង​ ​ទូរ​សព្ទ័​នោះ​ទេ​គាត់​ស្តាយ​តែ ​អត្តសញ្ញាណ​ប​ណ្ឌ័​ បើ​អ្នក​យក​ទៅ​ឃើញ​អត្តសញ្ញាណ​ប​ណ្ឌ័​គាត់​ គាត់​ជូ​លុយ​ថែម​។​

ហេតុការណ៍​កើតឡើង​នៅ​ម៉ោង​ ៧ ​និង​ ៣០​នាទី​យប់​ ថ្ងៃ​ទី​២​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​នៅ​លើ​កំណាត់​ផ្លូវជាតិ ​លេខ​៧ ​ចំណុច​ភូមិ​យាយ​សរ​ ឃុំ​ទន្លេរ​បិទ​ ស្រុក​-​ខេត្ត​ត្បូងឃ្មុំ​។​

សមត្ថកិច្ច​នគរបាល​ចរាចរ​ស្រុក​ត្បូងឃ្មុំ​បាន ​ប្រាប់​នៅ​កន្លែង​កើតហេតុ​ថា​ ជន​រង​គ្រោះជា​អ្នកបើកបរ​ មានឈ្មោះ​ ទេព​ សំអាត​ ភេទ​ប្រុស​ អាយុ​៤៧​ឆ្នាំ​ រស់នៅ​ភូមិ​បឹង​ដែង​ ឃុំ​ព្រែ​កក់​ ស្រុក​ស្ទឹង​ត្រង់​ ខេត្តកំពង់ចាម​ បាន​រង​របួស​ ពក​ច​ញ្ចើ​ម​ប៉ុនកដៃ​ដោយ​បុក​និង​ដៃចង្កូត​រថយន្ត​ បើកបរ​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ហ៊ី​លុ​ច្ស​ ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2A-1915​ ក្នុង​ទិស​ដៅ​ ពី​ក្រុង​កំពង់ចាម​ទៅ​ក្រុង​សួង​។​ លុះ​មក​ដល់​កន្លែង​កើតហេតុ​ត្រូវ​អ្នកបើកបរ​ខាងលើរ​ប្រាប់​ថា​ រេ​ចង្កូត​ និង ​ដោយសារ​គេ​ផឹក​ស្រវឹង​ខ្លាំង​ទើប​ធ្លាក់​ផ្លូវ​បែប​នេះ​ ចំណែក​អ្នក​រួម​ដំណើរ​ ៣-៤​នាក់​ ទៀត​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​នោះ​ទេ​ ព្រោះ​ក្រោយ​កើតហេតុ​ភ្លាម​បាន​ទៅ​ មន្ទីរពេទ្យ​អស់ហើយ​ក៏​មិន​ត្រូវ​បាន ដឹង​ រង​របួសធ្ងន់​ស្រាល​ប៉ុន្មាន​នាក់​ដែរ​។​

ទាក់ទិន​នឹង​ករណី​នេះ​ដែរ​សមត្ថកិច្ច​បាន​ឲ្យ ​ដឹង​ថា​ពួក​លោក​នៅ​ជួយ​មើល ​និង​ សម្រួល​ចរាចរ​នៅ​កន្លែង​កើតហេតុ​រង​ចាំ​ម្ចាស់​រថយន្ត ​និង ​ជា​អ្នកបើកបរ​ហៅ​រថយន្ត​មក​ស្ទូច​យក​ទៅ​ធ្វើ​ខ្លួនឯង​ និង ​ទៅ​ពេទ្យ​ខ្លួនឯង​ចប់​សិន​ទើប​ពួក​លោក​ដក​ទៅ​វិញ​៕
bpi62hpe

3jyt9xv1

91ztxlan

នៅមានបន្តទៀត