ព័ត៌មានទាន់ហេតុការណ៍៖

​ស្រវឹង​បើក​ម៉ូតូ​លឿន​បុក​បង្កាន់ដៃស្ពាន​ស្លាប់​មួយ​រំពេច​

​ខេត្ដកំពង់ឆ្នាំង​ ៖​ បុរស​ម្នាក់​បាន​បែក​ ក្បាល​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ ហេតុ​ដោយសារ​តែ​ជិះ​ម៉ូតូ​ទៅ​បុក​បង្កា​ន់​ ដៃ​ស្ពាន​ កាលពី​វេលា​ម៉ោង​៣​រសៀល​ ថ្ងៃ​ទី​២៥​ ខែមីនា​ ឆ្នាំ​២០១៥​ នៅ​លើ​ កំណាត់​ផ្លូវ​ក្រាល​កៅស៊ូ​១​ខ្សែ​ត្រង់​ចំណុច​ ស្ពាន​វាល​អញ្ចាញ​ ក្នុងភូមិ​ជា​រៅ​ ឃុំ​-​ ស្រុក​រលាប្អៀរ​ ខេត្ដកំពង់ឆ្នាំង​ ។​

​ជន​រង​គ្រោះ​ឈ្មោះ​ សៀន​ អាយុ​ជាង​ ៤០​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​ត្រ​ញំ​ង​រាំង​ ឃុំ​ចោ​ង​ម៉ោង​ ស្រុក​ទឹកផុស​ ខេត្ដ​ កំពង់ឆ្នាំង​ ។​
​ប្រភព​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ ដឹង​ថា​ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង​ម៉ាក​ សង់​កូរ៉េ​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ កំពង់ឆ្នាំង​១C-២៤៨៧​ ក្នុង​ទិស​ដៅ​ពី​ លិចទៅ​កើត​នៅ​ពេល​មក​ដល់​ចំណុច​ កើតហេតុ​ ដែល​បើកបរ​ក្នុង​ស្ថានភាព​ ស្រវឹង​ និង​បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន​បាន​ រេ​ចង្កូត​ជ្រុល​ទៅ​បុក​បង្កាន់ដៃស្ពាន​ពេញ​មួយ​ទំហឹង​បណ្ដាល​ឱ្យ​បែកក្បាល​ហូរ​ ឈាម​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ ហេតុតែ​ម្ដង​ ៕ ​ច​ន្ថា​

Chan-tha001-(1)

Chan-tha001