ព័ត៌មានទាន់ហេតុការណ៍៖

​ឡង់​គ្រី​ស័​របុក​អ្នក​ជិះ​ម៉ូតូ​បណ្ដាល​ឱ្យ​ស្លាប់​ម្នាក់​និង​ម្នាក់​ទៀត​របួសធ្ងន់​

​ខេត្ដពោធិ៍សាត់​ ៖​ បុរស​វ័យ​ចំណាស់​ ម្នាក់​បាន​ស្លាប់​ក្រោយ​ពី​បញ្ជូន​ដល់​មន្ទីរ​ ពេទ្យ​ខេត្ដ​និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​រង​ របួសធ្ងន់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ រថយន្ដ​ឡង់​គ្រី​ស័​របុក​ពីក្រោយ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​ ពី​វេលា​ម៉ោង​៥​និង​៥១​នាទី​ល្ងាច​ថ្ងៃ​ទី​១០​ ខែឧសភា​ ឆ្នាំ​២០១៥​ នៅ​លើ​កំណាត់​ផ្លូវ​ ជាតិ​លេខ​៥​ ចន្លោះ​បង្គោលគីឡូម៉ែត្រ​ លេខ​២១១-២១២​ ឋិត​ក្នុងភូមិ​ព្រៃ​ស្វាយ​ ឃុំ​បឹង​ខ្នា​ ស្រុក​បាកាន​ ខេត្ដពោធិ៍សាត់​។​

​នគរបាល​ចរាចរ​ខេត្ដពោធិ៍សាត់​ប្រាប់​ ថា​ ជន​រង​គ្រោះ​ស្លាប់​ឈ្មោះ​អ៊ុ​ក​ សយ​ អាយុ​៥៨​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើត​ ហេតុ​ និង​ស្ដ្រី​ដែល​រួម​ដំណើរ​ឈ្មោះ​ ផា​ន​ សុ​ភី​ អាយុ​៣០​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ ជាមួយ​គ្នា​។​

​នគរបាល​បន្ដ​ថា​ រថយន្ដ​បង្ក​ម៉ាក​ឡង់​ គ្រី​ស័​រ​ពណ៌​ស​ គ្មាន​ស្លាក​លេខ​ ធ្វើ​ដំណើរ​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​។​ លុះ​ដល់ទី​ កើតហេតុ​ជ្រុល​ទៅ​បុក​ម៉ូតូ​ម៉ាក​ហុងដា​ វ៉េវ​ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ​ពីក្រោយ​ពេញ​ ទំហឹង​បណ្ដាល​ឱ្យ​រង​របួស​ខាង​ភាគី​ម៉ូតូ​ ដួល​រដូករណែល​ពេញ​ផ្លូវត្រូវ​បាន​គេ​ បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ដ​ពោធិ៍​ សាត់​ភ្លាមៗ​ ប៉ុន្ដែ​អ្នក​បើក​ម៉ូតូ​បាន​ ស្លាប់​ ចំណែក​អ្នក​រួម​ដំណើរ​ត្រូវ​បាន​គេ​ បញ្ជូន​បន្ដ​ទៅ​សង្គ្រោះ​នៅ​ពេទ្យ​ខេត្ដ​បាត់​ ដំបង​។​

​ប្រភព​ពី​នគរបាល​បន្ដ​ទៀត​ថា​ អ្នក​ បើកបរ​រថយន្ដ​បង្ក​បាន​រត់គេច​ខ្លួន​ហើយ​ វត្ថុ​តាង​រថយន្ដ​បង្ក​និង​ម៉ូតូ​ជន​រង​គ្រោះ​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​យក​ទៅ​ រក្សា​ទុក​រង់ចាំ​ដោះស្រាយ​តាម​ច្បាប់​ ៕ ​ប៉ឹម​ពិន​

Pempin001-(1)

Pempin001