ព័ត៌មានទាន់ហេតុការណ៍៖

​អត់​លុយ​ចាយ​ដាច់​ចិត្ត​លួច​ម៉ូតូ​របស់​គេ ​តែ​មិន​បាន​សំរេច​ត្រូវ​ នគរបាល​ក្រុង​បា​វិត​ឃាត់ខ្លួន​

​ខេត្តស្វាយរៀង​ ៖​ បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​រាយការណ៍​ដល់​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ សង្កាត់​បា​វិត​មក​អន្តរាគមន៍​និង​ធ្វើការ​ឃាត់​ភ្លាមៗ​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​មួយ​គ្រឿង​របស់​ ភ្ញៀវ​ដែល​ជាប់រវល់​ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២១​ ខែមករា​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​៤​និង​៤៥​នាទី​រសៀល​ នៅ​ក្នុងភូមិ​តា​បិ​ប​ សង្កាត់​បា​វិត​ ក្រុង​បា​វិត​ ខេត្តស្វាយរៀង​ ។​

​បើ​តាម​សម្តី​របស់​សមត្ថកិច្ច​នគរបាល​ក្រុង​បា​វិត​បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​មានឈ្មោះ​ ថា​ ថា​រ៉ា​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ មុខរបរ​កម្មករ​ថែ​សួន​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​បា​វិត​ មាន​ទីលំនៅ​ក្នុង​ ភូមិ​ចំការ​ចេក​ ឃុំ​អូរ​ប្រាសាទ​ ស្រុក​មង្គលបុរី​ ខេត្តបន្ទាយមានជ័យ​ ។​ រីឯ​ម្ចាស់​ម៉ូតូ​មាន​ ឈ្មោះ​ ជា​ យិ​ន​ ភេទ​ប្រុស​ អាយុ​ ៣០​ឆ្នាំ​ បម្រើ​ការងារ​នៅ​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​បា​វិត​ ស្ថិត​ក្នុង​កន្លែង​កើតហេតុ​ ខាងលើ​ ហើយ​ម៉ូតូ​ដែល​ជនសង្ស័យ​លួច​មិន​បាន​សំរេច​ម៉ាក​ហុងដា​ពណ៌​ខ្មៅ​សេ​១២៥​ ស៊េរី​ ឆ្នាំ​២០១០​ ពាក់​ស្លាក​លេខ​ កណ្ដាល​ ១k-7301​។

​យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បាន​ប្រាប់​ថា​ នេៈ​ជា​លើក​ទី​១​ដែល​រូបគេ​បាន​ធ្វើ​ សកម្មភាព​លួច​ម៉ូតូ​ខណៈ​ដែល​លេងល្បែង​ចាញ់​ណាមួយ​អត់​លុយ​ចាយ​ទ័លគំនិត​ក៏​ប្រព្រឹត្ត​បែប​នេៈ​ តែ​ម្ដង​ទៅ​។

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​នគរបាល​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង​ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់​ ៕​

theif 1

theif