ព័ត៌មានទាន់ហេតុការណ៍៖

​អភិបាល​ខេត្ដកំពត​បញ្ជា​ឱ្យ​នគរបាល​ចរាចរ​តាម​ចាប់​ឡាន​បុក​រនាំង​ដែក​ឱ្យ​ខាង​តែ​បាន​

ចែករំលែក៖

ខេត្ដកំពត​ ៖​ អភិបាលខេត្ដ​កំពត​បាន​ បញ្ជា​ឱ្យ​នគរបាល​ចរាចរ​ខេត្ដ​តាម​រក​ និង​ចាប់​រថយន្ដ​ដែល​បាន​បើក​បុក​រនាំង​ ដែក​ពុះ​ទ្រូង​ផ្លូវជាតិ​លេខ​៣​ក្នុង​ក្រុង​កំពត​ ទៅ​ភ្នំពេញ​ខូចខាត​អស់​ចំនួន​៣​ផ្ទាំង​ធំ​។​

លោក​អភិបាលខេត្ដ​កំពត​បាន​មាន​ ប្រតិកម្ម​បែប​នេះ​នៅ​ព្រឹក​ថ្ងៃ​ទី​១១​ ខែ​ កុម្ភៈ​ ឆ្នាំ​២០១៥​ បន្ទាប់​ពី​បាន​ទទួល​របាយ​ ការណ៍​ពី​មន្ដ្រី​ជំនាញ​ ។​
​ករណី​បុក​រះ​ធ្វើ​ឱ្យ​ខូចខាត​រនាំង​ដែក​ ពុះ​ទ្រូងផ្លូវ​នៅ​ក្រុង​កំពត​ត្រង់​ចំណុច​ផ្សារ​សាមគ្គី​ប្រវែង​ជា​៣០០​ម៉ែត្រ​នេះ​បាន​ កើតឡើង​កាលពី​ពាក់កណ្ដាល​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ។​

រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​ចំនួន​៣​ផ្ទាំង​ ត្រូវ​ខូចខាត​ទាំងស្រុង​ដោយសារ​រថយន្ដ​មិន​ស្គាល់​អត្ដសញ្ញាណ​ច្បាស់លាស់​បើក​ បុក​រះ​ដួល​ហើយ​បើក​គេចខ្លួន​បាត់​ ស្រមោល​ ។​

ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ប្រាប់​នគរវត្ដ​ថា​ ក្រោយ​ពី​រថយន្ដ​បង្ក​បើក​បុក​រនាំង​ ខាងលើ​រួច​ហើយ​រថយន្ដ​នោះ​ក៏​បន្ដដំណើរ​ ទៅ​ទិស​ខាងជើង​បាត់​ស្រមោល​ ប៉ុន្ដែ​ រថយន្ដ​ដែល​សង្ស័យ​បុក​រនាំង​ចែក​នេះ​ ម៉ាក​កាម​រី​ពណ៌​ស​និង​ចាំ​បាន​ស្លាក​លេខ​ខាង​ចុង​០៧៥០​ ។​

ពាក់ព័ន្ធ​ករណី​នេះ​មន្ដ្រី​មន្ទីរ​សាធារណ​ ការ​និង​ដឹក​ជញ្ជូន​ខេត្ដ​សហការ​ជាមួយ​ កម្លាំង​នគរបាល​ចរាចរ​កំពុង​ស្រាវជ្រាវ​ រកមុខ​សញ្ញា​អ្នក​បើករថយន្ដ​និង​ចាប់​ ផ្ដើម​ជួសជុល​រនាំង​ដែក​ថ្មី​ដាក់​នៅ​កន្លែង​កើតហេតុ​ ៕

image001


ចែករំលែក៖