ព័ត៌មានទាន់ហេតុការណ៍៖

​អាជ្ញាធរ​ក្រុងព្រះសីហនុ​នៅ​តែ​មិន​អា​ចប​ពា្ឈ​ប់​ការ​បង្ហូរទឹក​ស្អុយ​ចូល​សមុទ្រ​បាន​

ចែករំលែក៖

​ខេត្ត​ព្រះ​សីហ​នុ​ ៖​ ទឹក​កខ្វក់​ពី​កាក​ សំណល់​កាស៊ីណូ​ហូ​លី​ដេ​ផា​ឡេ​សត្រូវ​បាន​ គេ​រាយការណ៍​មក​ថា​កំពុង​បង្ហូរ​ចូល​សមុទ្រ​ ជា​រៀងរាល់ថ្ងៃ​ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាង​ខ្លាំង​ ពី​ក្រុម​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​ក្រុងព្រះសីហនុ​។​

​យោង​តាម​សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា​ ទឹក​កខ្វក់់​ឬ​ទឹកលូ​ត្រូវ​បាន​គេ​បង្ហូរ​ចេញ​ដោយ​ផ្ទាល់​ពី​ខាងក្រោយ​កាស៊ីណូ​និង​អូ​តែ​ល​ហូ​លី​ដេ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​២​ សង្កាត់​៣​ ក្រុង​-​ខេត្ត​ ព្រះ​ សីហ​នុ​ តាម​បំពង់​បង្ហូរទឹក​ទម្លាក់​ឲ្យ​ហូរ​ទៅ​តាម​អូរ​១​ខ្សែ​ ស្ថិត​នៅ​ក្បែរ​របង​កាស៊ីណូ​ ខាងលើ​បន្ត​ហូរ​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ​ ធ្វើ​ឲ្យ​ទឹកសមុទ្រ​ក្បែរ​នោះ​ប្រែ​ពណ៌​ជា​ខ្មៅ​។​

​បើ​តាម​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ឆ្លងកាត់​ទីនោះ​ញឹកញាប់​ថា​ ការ​បង្ហូរទឹក​កខ្វក់​ទម្លាក់​ ចូល​ទៅ​ក្នុង​សមុទ្រ​របស់​កាស៊ីណូ​ខាងលើ​ នេះ​គឺ​កើតឡើង​មួយ​ឆ្នាំ​មក​ហើយ​ ដោយ​គេ​មិន​ដែល​ឃើញ​អាជ្ញាធរ​ពាក់ព័ន្ធ​អើពើ​ ឡើយ​ ។​ ទឹក​កខ្វក់​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ យ៉ាងធ្ងន់ធ្ងរ​ចំពោះ​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​ ភ្ញៀវ​ទេសចរ​ជាតិ​អន្តរជាតិ​ដែល​មាន​ បំណង​ចុះ​មុជ​និង​ហែល​លេង​កម្សាន្ត​។​

​ចំពោះ​ករណី​នេះ​ លោក​ សា​មុត​ សុទ្ធា​ រិ​ទិ្ធ​ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះ​សីហ​នុ​ បាន​ឲ្យ​ដឹង​ថា​ ករណី​នេះ​លោក​បានឃើញ​ហើយដោយ​ការ​ផ្សាយ​តាម​រយៈ​បណ្តាញ​សង្គម​ ហើយ​ភ្លាមៗ​នោះ​លោក​ក៏​បាន​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​នៃ​មន្ទីរ​ចុះ​ទៅ​សិក្សា​និង​ ត្រួតពិនិត្យ​ត្រង់​ចំណុច​បង្ហូរទឹក​កខ្វក់​ខាងលើ​នោះ​ហើយ​ ។​ លោក​បន្ត​ថា​ កន្លង​មក​មន្ទីរ​បរិស្ថាន​ក៏​បាន​រាយការណ៍​ជូន​ទៅ​អាជ្ញាធរ​ខេត្ត​ក៏​ដូច​ជា​ក្រសួងបរិស្ថាន​រួចរាល់​ហើយ​ដែរ​ ។​ ម្យ៉ាង​ទីតាំង​នោះ​អាជ្ញាធរ​ខេត្ត​ក៏​ដូច​ជា​ក្រសួងបរិស្ថាន​កំពុង​តែ​រក​ដៃគូ​សិក្សា​គម្រោង​អាង​ចម្រុះ​សម្រាប់​ផ្ទុក​ទឹក​កខ្វក់​នោះ​ដូច​ជា​ ក្រុមហ៊ុន​ភ្នំពេញ​ព្រី​ខេ​ស​ និង​ដៃគូ​អភិវឌ្ឍន៍​ក្រុមហ៊ុន​ ហេង​អាស៊ី​ និង​ដៃគូ​អភិវឌ្ឍន៍​នៃ​ធនាគារ​ ADB​។​

​បើ​តាម​លោក​ប្រធាន​មន្ទីរ​ឲ្យ​ដឹង​ថា​ តាម​ គម្រោង​សិក្សា​អំពី​ប្លង់​មេ​អាង​ស្តុក​ខាងលើ​យ៉ាង​ហោច​ណាស់​ត្រូវ​ប្រើប្រាស់​រយៈពេល​ ១​ខែ​ ហើយ​អាជ្ញាធរ​និង​សមត្ថកិច្ច​ជំនាញ​ក៏​នឹង​សំណូមពរ​ឲ្យ​ម្ចាស់​សណ្ឋាគារ​ខាងលើ​ត្រូវ​តែ​ចូលរួម​ផង​ដែរ​ ។​ ក្នុង​ករណី​ណា​ មានការ​ចចេស​រឹងរូស​អង្គភាព​ស្ថាប័ន​ជំនាញ​ និង​ចាត់ចែង​ទៅ​តាម​នីតិវិធី​ច្បាប់​ក្នុង​គោល​ បំណង​ដើម្បី​រក្សា​បាន​នូវ​បរិស្ថាន​ល្អជា​ប្រយោជន៍​សាធារណៈ​នា​ពេល​បច្ចុប្បន្ន​ និង​ទៅ​អនាគត​ ៕​ សហការី​

ses (1)


ចែករំលែក៖