ភ្នំពេញៈ សាលារាជធានីភ្នំពេញ បានកម្មង់ទិញ រថយន្តបោស សំរាម រថយន្ដបូមលូ និងបាញ់លាងសំអាតផ្លូវថ្នល់ ពីប្រទេសចិន ដែលមានលក្ខណៈទំនើបមិនធ្លាប់មានពីមុនមក ចំនួន ៥គ្រឿង ដើម្បីជម្រុញការងារបរិស្ថាន និងអនាម័យទីក្រុង ជាពិសេសជួយលើកកំពស់ អណាម័យបរិស្ថាន នៅរាជធានីភ្នំពេញឲ្យកាន់តែមានសោភណ្ឌ័ភាព និងទាក់ទាញភ្ញៀវទេសចរណ៏ជាតិ និងអន្ដរជាតិឲ្យចូលមកទស្សនាកាន់ តែច្រើនឡើងថែមទៀត ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោកឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេ ក្នុងឳកាស លោកប៉ា សុជាតិវង្ស អភិបាលរាជធានី និងក្រុមមន្ដ្រីជំនាញចុះពិនិត្យរថយន្ដ ដែលទើបមកដល់ថ្មីៗនេះ នៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ ។
លោកឡុង ឌីម៉ង់ បានបញ្ជាក់ថា៖ ពេល នេះសាលារាជធានី បានទិញរថយន្ត សម្រាប់បោសសំរាម រថយន្ដបូមលូ និងបាញ់លាងសំអាតផ្លូវថ្នល់ ប្រភេទរថយន្តដែលមានលក្ខណៈទំនើប ដោយមានភ្ជាប់ឧបករណ៏បោសដី បូមដី និងបាញ់ទឹកមិនឲ្យហុយនៅ ពេលបោស ដែលផ្ទុកធូលីដីបាន៤ម៉ែត្រគូប និងទឹកសម្រាប់បាញ់លាង ប្រមាណ២ម៉ែត្រគូប ។ រថយន្តនេះ នៅពេលបោសសំអាតមិនហុយ ឬរំខានដល់ប្រជាពលរដ្ឋ និងមានប្រពន្ធ័បញ្ជារទំនើប មិនចាំបាច់ប្រើមនុស្សច្រើន និងមានភ្លើងហ្វាខាងក្រោម និងខាងក្រោយសម្រាប់ការងារសំអាតនៅពេលយប់ផងដែរ ហើយនៅពេលខាងមុខសាលារាជធានីភ្នំពេញ នឹងកុម្មង់ទិញរថយន្តទំនើបបែបនេះបន្ថែម ប្រមាណ៥ ទៅ ៦គ្រឿងទៀត ដើម្បីជម្រុញ ឲ្យការងារបរិស្ថាន និងអនាម័យ នៅទីក្រុងភ្នំពេញ កាន់តែមានសោភណ្ឌភាពល្អ ប្រសើឡើង ។
លោកបានរំលឹកថា៖ រថយន្ដបោសសម្អាត់ផ្លូវ ថ្នល់ រថយន្ដបូមលូ និងរថយន្ដបាញ់សម្អាត់ផ្លូវសាធារណៈ ដែលមានលក្ខណៈទំនើបបែបនេះមួយគ្រឿងៗ មានតម្លៃប្រមាណជិត១០ម៉ឺនដុល្លារឯណ្ណេោះ ដោយសាររថយន្ដទាំងនេះ មានលក្ខណៈបច្ចេកវិទ្យាទំនើប មាំធុន ប្រភេទរថ យន្ដ អ្នកបច្ចេកទេសចិន រកឃើញចុងក្រោយ ដែលប្រើប្រេងតិចបំផុត សម្រាប់បេសកកម្មម្ដង់ ៕ សំរិត