ព័ត៌មានទាន់ហេតុការណ៍៖

​ឥណ្ឌូ​នេ​ស៊ី​នឹង​ឈប់​រុករក​អ្នក​ដែល​ បាត់​ខ្លួន​ក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្ដហោះ​ Air​ Asia​

​នៅ​ថ្ងៃ​ទី​២២​ ខែមីនា​ ខាង​មុខ​នេះ​ក្រុម​ អ្នករុករក​ឥណ្ឌូ​នេ​ស៊ី​នឹង​បញ្ចប់​ការ​រុករក​ អ្នកដំណើរ​ដែល​បាត់​ខ្លួន​៥៦​នាក់​ទៀត​នៅ​ ក្នុង​ករណី​គ្រោះថ្នាក់​ធ្លាក់​យន្ដហោះ​QZ-8501​ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ Air​ Asia​ នៅ​តំបន់​សមុទ្រ​កោះ​ជ្វា​ កាលពី​ខែ​ ធ្នូ​ ឆ្នាំ​២០១៤​ កន្លង​មក​ ។​

​អ្នកនាំពាក្យ​ក្រុម​ជួយ​សង្គ្រោះ​ឥណ្ឌូ​នេ​ ស៊ី​លោក​យូ​សាក់​ ឡា​ទី​ហ្វ​ បាន​បញ្ជាក់​ថា​ “​នាវា​រុករក​និង​ក្រុម​ជួយ​សង្គ្រោះ​នឹង​បញ្ចប់​ សកម្មភាព​រុករក​អ្នក​ដែល​បាត់​ខ្លួន​ហើយ​ ការ​បញ្ចប់​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២២​ ខែមីនា​ ខាង​មុខ​”​ ។​ ក៏​ប៉ុន្ដែ​ដោយ​មាន​ករណី​ចាំ​ បាច់​ក្រុម​អ្នករុករក​នឹង​ធ្វើ​សកម្មភាព​រុក​ រុក​បន្ដ​ទៀត​ ។​

​ក្រុម​អ្នករុករក​ដែល​មានការ​ចូលរួម​ ពី​ប្រទេស​ជា​ច្រើន​ដឹកនាំ​ដោយ​ឥណ្ឌូ​នេ​ស៊ី​ ជួប​នូវ​ផល​លំបាក​យ៉ាង​ខ្លាំង​ដោយសារ​ តែ​អាកាសធាតុ​មិន​អំណោយផល​រលក​ សមុទ្រ​ធំៗ​ក្នុង​ដែល​សមុទ្រ​កោះ​ជ្វា​ ។​ ការ​ ខិតខំ​របស់​ក្រុម​ជួយ​សង្គ្រោះ​ស្រង​បាន​ សាកសព​១០៦​នាក់​ដែល​ជា​អ្នកដំណើរ​ នៅ​លើ​យន្ដហោះ​នៅ​សល់​៥៦​នាក់​នៅ​បាត់​ ខ្លួន​នៅឡើយ​ ។​ ចំណែក​រដ្ឋាភិបាល​ឥណ្ឌូ​ នេ​ស៊ី​នឹង​ប្រកាស​ទិន្នន័យ​នៅ​ក្នុង​ប្រអប់​ ខ្មៅ​យន្ដហោះ​ពី​មូលហេតុ​ដែល​បណ្ដាល​ ឱ្យ​គ្រោះថ្នាក់​នៅ​ខែមិថុនា​ខាង​មុខ​ ៕

​ម៉ែ​វ​ សា​ធី​

Sathy-7

Sathy-5

Sathy-6