ព័ត៌មានទាន់ហេតុការណ៍៖

​VIP​ក្លិប​នៅ​ក្រុង​តា​ខ្មៅ​បើក​ដំណើរការ​វិញ​ បន្ទាប់​​ពី​អាជ្ញាធរ​និង​សមត្ថកិច្ច​បិទ​ បាន​មួយ​ដង្ហើមចង្រិត​

​ខេត្ដកណ្ដាល​ ៖​ បើ​ទោះជា​មានការ​ ហាមឃាត់​ពី​សំណាក់​អាជ្ញាធរ​ និង​សមត្ថ​ កិច្ច​ក្រុង​តា​ខ្មៅ​យ៉ាងណា​ក្ដី​ ក៏​ម្ចាស់​ទីតាំង​ VIP​ក្លិប​មិន​ព្រម​បិទ​អាជីវកម្ម​របស់​ខ្លួន​ដែរ​ ពោល​គឺ​នៅ​ខំ​ត្រដរ​រត់ការ​បើក​ អាជីវកម្ម​នេះ​ដដែល​ហើយ​បច្ចុប្បន្ន​នេះ​VIP​ក្លិប​បាន​នឹង​កំពុង​បើក​ដំណើរការ​ យ៉ាង​រលូន​ អូស​ទាញ​សិស្សានុសិស្ស​មួយ​ ចំនួន​ឱ្យ​ភ្លេច​រៀនសូត្រ​គិតតែ​ពី​គេច​ សាលា​ចូល​ទៅ​ក្នុង​ក្លិប​ផឹកស៊ី​រាំរែក​ក្លាយ​ខ្លួន​ជា​ក្មេង​ទំនើង​ ជា​ហេតុ​នាំ​ឱ្យ​បាត់បង់​ ទំញំង​ដែល​ត្រូវ​ស្នង​ឫស្សី​នា​ពេល​អនាគត​ ។​

​សូម​បញ្ជាក់​ថា​ VIP​ ក្លិប​ដែល​កំពុង​ ដំណើរការ​ពង្វក់ស្មារតី​សិស្ស​នោះ​មាន​ ទីតាំង​ឋិត​នៅ​ខាងក្រោយ​ផ្សារ​ទំនើប​ឡាក់​គី​ ក្រុង​តា​ខ្មៅ​ ក្នុងភូមិ​ថ្មី​ សង្កាត់​តា​ខ្មៅ​ ក្រុង​តា​ខ្មៅ​ ខេត្ដកណ្ដាល​ ដែល​គេ​ស្គាល់​ ច្បាស់​ថា​ ជា​ក្លិប​របស់​ឈ្មោះ​ លឹ​ម​ គី​ម​ថៃ​ ភេទ​ប្រុស​ អាយុ​៥៨​ឆ្នាំ​ មាន​ទីលំនៅ​ ក្នុង​សង្កាត់​ផ្សារ​កណ្ដាល​២​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ។​ ទីតាំង​ក្លិប​កម្សាន្ដ​ មួយ​នេះ​បាន​បើក​ដំណើរការ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយៗ​ក៏​ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​ និង​សមត្ថកិច្ច​ក្រុង​តា​ខ្មៅ​ចុះ​ទៅ​ហាមឃាត់​ផ្អាក​អាជីវកម្ម​ជា​ច្រើន​លើក​ច្រើន​សា​ ។​

​ជាក់ស្ដែង​កាលពី​សបា្ដហ៍​មុន​អាជ្ញាធរ​និង​សមត្ថកិច្ច​បាន​ចុះ​បិទ​បាន​តែ​មួយ​ ដង្ហើមចង្រិត​ ក៏​បើក​ដំណើរការ​ឡើង​វិញ​ ដែល​គេ​ពុំ​ដឹង​ថា​មាន​អ្វី​នៅ​ពីក្រោយ​ខ្នង​នៃ​ការ​បិទ​នោះ​ទេ​ ទើប​ធ្វើ​ឱ្យ​ទីតាំង​នេះ​បើក​ ដំណើរការ​ម្ដង​ហើយ​ម្ដងទៀត​ ។​

​បច្ចុប្បន្ន​នេះ​VIP​ក្លិប​បាន​និង​កំពុង​ បើក​ដំណើរការ​យ៉ាង​រលូន​ ហើយ​មាន​ សិស្សសាលា​ប្រុស​ស្រី​ជា​ច្រើន​ស្លៀកពាក់​ឯកសណ្ឋាន​សិស្ស​ចូល​ទៅ​ផឹកស៊ី​រាំរែក​ នៅ​ក្នុង​ក្លិប​នេះ​ ។​ ទីតាំង​ក្លិប​នេះ​បាន​ធ្វើ​ ឱ្យ​សិស្សានុសិស្ស​មួយ​ចំនួន​ដែល​កំពុង​ សិក្សា​នៅ​តាម​សាលារៀន​ផ្សេងៗ​ក្លេ​ច​ ការ​រៀនសូត្រ​គិតតែ​ពី​មក​សម្ងំ​ផឹកស៊ី​រាំរែក​ជា​ហេតុ​ធ្វើ​ឱ្យ​ឪពុក​ម្ដាយ​ពួក​គេ​មានការ​ក្ដៅក្រហាយ​យ៉ាង​ខ្លាំង​ដល់​អាជ្ញាធរ​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដែល​អនុញ្ញាត​ឱ្យ​ បើក​អាជីវកម្ម​VIP​ក្លិប​នៅ​កណ្ដាល​ ក្រុង​តា​ខ្មៅ​នេះ​ឡើង​វិញ​ ។​

ឮ​សិស្សានុសិស្ស​រៀន​នៅ​វិទ្យាល័យ​ហ៊ុន​ សែន​សេរីភាព​បាន​ប្រាប់​អ្នក​យក​ព័​ត៌​ មាន​នគរ​វត្ដថា​ ចាប់តាំងពី​មាន​ក្លិប​រាំ​ កម្សាន្ដ​បើក​ដំណើរការ​នៅ​ក្នុង​ក្រុង​តា​ខ្មៅ​មក​មិត្ដភក្ដិ​របស់​គេ​មាន​ស្រី​មាន​ប្រុស​ បាន​នាំ​គ្នា​គេច​សាលា​មិន​ព្រម​ចូល​សិក្សា​ក្រេបជញ្ជក់​យកចំណេះ​ដឹង​ពោល​គឺ​ពួក​ គេ​បាន​នាំ​គ្នា​ទៅ​ផឹក​ឡើយ​ស្រា​រាំ​លេង​ នៅ​ពេល​រសៀល​ចាប់ពី​ម៉ោង​២​រសៀល​ រហូត​ដល់​ម៉ោង​៥​ល្ងាច​ទើប​ត្រឡប់​ទៅ​ ផ្ទះ​ដូច​សិស្ស​ដទៃ​ទៀត​ ។​

សិស្សានុសិស្ស​ខាងលើ​បាន​សំណូមពរ​តាម​រយៈ​សារព័ត៌មាន​នគរវត្ដ​ទៅ​ដល់​ អាជ្ញាធរ​ក្រុង​តា​ខ្មៅ​ដែល​មាន​លោក​ អៀម​ សម័យ​ ជា​អភិបាល​នៃ​គណៈ​អភិ​ បាល​ក្រុង​តា​ខ្មៅ​និង​លោក​អភិបាលខេត្ដ​កណ្ដាល​ដែល​ទើប​ឡើង​ថ្មី​ មេត្ដា​មាន​ វិធានការ​បិទ​ជា​បន្ទាន់​ទៅ​លើ​អាជីវកម្ម​ក្លិប​កម្សាន្ដ​VIP​ក្លិប​នេះ​ ដើម្បី​កុំឱ្យ​សិស្សានុសិស្ស​មួយ​ចំនួន​គេច​សាលា​ភ្លេច​ការ​រៀនសូត្រ​គិតតែ​ពី​ការ​ហ៊ឺហា​សប្បាយ​នៅ​ក្នុង​ក្លិប​មួយ​នេះ​៕

kandal_2