ព័ត៌មានទាន់ហេតុការណ៍៖

កងកម្លាំង៣កង៤២៦នាក់ចេញទៅប្តូរវេន របស់កងទ័ពមួកខៀវ

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីកងកម្លាំងវិស្វកម្ម ព្រលានយន្តហោះលេខ៩៨១និងកងកម្ទេច គ្រឿងផ្ទុះលេខ៣៣៣បំពេញបេសកកម្ម របស់អង្គការសហប្រជាជាតិនៅប្រទេសម៉ាលីអស់រយៈពេល១ឆ្នាំប្រកបដោយជោគ ជ័យ និងត្រូវនិវត្តន៍មកកម្ពុជាវិញនាថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៧ខាងមុខ។

នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ គណៈកម្មាធិការជាតិរៀបចំពិធីជូនដំណើរ កងកម្លាំងវិស្វកម្មលេខ១៨៩ និងកងកម្ទេច គ្រឿងផ្ទុះលេខ១២៣ដើម្បីប្តូរវេន។ ដោយ ឡែកកងអាវុធហត្ថលេខ៦១៨ក៏ត្រូវទៅប្តូរវេនកងអាវុធហត្ថលេខ៨១៦ដែលបញ្ចប់ បេសកកម្មនៅសាធារណរដ្ឋស៊ូដង់ខាង ត្បូង គ្រោងនិវត្តន៍មកកាន់មាតុប្រទេសនៅ អំឡុងខែមិថុនា ឆ្នាំ២០១៧ខាងមុខផង ដែរ។

លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិបាន ឲ្យដឹងថា កងកម្លាំងកម្ពុជាដែលជូនដំណើរ នាពេលខាងមុខនេះបានហ្វឹកហាត់យ៉ាង ស្ទាត់ជំនាញលើវិជ្ជាជីវៈប្រកបដោយគុណ ភាពរយៈពេល១០ខែក្រោមការធ្វើតេស្ត ប្រឡងវាស់ស្ទង់សមត្ថភាព គុណភាពយ៉ាង ត្រឹមត្រូវមានតម្លាភាពដូចកងមុនៗដែរ។​ កងកម្លាំងទាំង៣នេះមានចំនួន៤២៦នាក់ ក្នុងនោះនារី៤៣នាក់ ជ្រើសរើសសម្រិត សម្រាំងពីគ្រប់កងឯកភាព ស្ថាប័នចំណុះ ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋានកង យោធពលខេមរភូមិន្ទ។

កងកម្លាំងទៅបំពេញបេសកកម្មនៅ ប្រទេសម៉ាលីរួមមាន២កង គឺកងកម្ទេច គ្រាប់មីនមិនទាន់ផ្ទុះមានភារកិច្ចឈរជើង នៅទីតាំងចំនួន៤ និងកម្លាំងវិស្វកម្មព្រលាន យន្តហោះមានភារកិច្ចឈរជើងនៅតំបន់ Kidal និង Tessalit ។ កងទាំង៣បាននាំ​ ទៅជាមួយនូវសម្ភារ យោធបរិក្ខារ គ្រឿង បន្លាស់ និងឱសថសម្រាប់បំពេញបន្ថែម លើសម្ភារមានស្រាប់នៅប្រទេសស៊ូដង់ ខាងត្បូង និងម៉ាលីដែលអាចធានាបាន រយៈពេល១ឆ្នាំ។ កាលពីខែមីនា ឆ្នាំ២០១៧ មជ្ឈមណ្ឌលជាតិក៏បានបញ្ជូនក្រុមនាំមុខ កងវិស្វកម្មព្រលានយន្តហោះចំនួន៨រូប ធ្វើដំណើរទៅដើម្បីផ្ទេរប្រគល់សម្ភារ និង ត្រៀមការងារគ្រប់ផ្នែកសម្រាប់ទទួលកង ធំដែលរៀបចំពិធីជូនដំណើរនាថ្ងៃនេះ។

លោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ ខ.ភ.ម. បានបញ្ជាក់ថា ក្រោមម្លប់សន្តិភាពកម្ពុជាបាននិងកំពុង បោះជំហានយ៉ាងស្វាហាប់ប្រកបដោយ មោទនភាពជាតិដែលកម្ពុជាសម្រេចបាន ស្នាដៃធំៗជាច្រើនទាំងថ្នាក់ជាតិ និងអន្តរ ជាតិដូចជាការបញ្ជូនកងទ័ពមួកខៀវចូល រួមបំពេញបេសកកម្មរក្សាសន្តិភាពលើ វិស័យមនុស្សធម៌ក្នុងក្របខ័ណ្ឌអង្គការ សហប្រជាជាតិ ការដណ្តើមមេដាយប្រាក់ មាស សំរឹទ្ធិកម្រិតពិភពលោកផ្នែកវិញ្ញាសា កីឡាប៉េតង់ដែលមានវត្តមានវរកីឡាការិនី ខ.ភ.ម.ចំនួន២រូបផងដែរ ។

ក្រោមម្លប់សន្តិភាពកម្ពុជាបាននិងកំពុង អភិវឌ្ឍសមត្ថភាពរបស់ខ្លួនគ្រប់ផ្នែកក្នុង ការរួមចំណែកជាមួយពិភពលោកដើម្បី សុខសន្តិភាព និងលើកកម្ពស់កិត្យានុភាព កិត្តិស័ព្ទ និងកិត្តិយសកម្ពុជាលើឆាកអន្តរ ជាតិ ។

លោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន បានក្រើនរំលឹកដល់ទាហានមួកខៀវទាំង អស់ត្រូវអនុវត្តឲ្យបានដាច់ខាតអនុសាសន៍ បទបញ្ជា៤ចំណុចរបស់សម្តេចតេជោក្នុង ពិធីសំណេះសំណាលជូនដំណើរកងអនុ សេនាធំលេខ១៣៥ចេញទៅបំពេញ បេសកកម្មនៅប្រទេសស៊ូដង់នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០០៦ ព្រមទាំងត្រូវធានា សុវត្ថិភាពក្នុងការបំពេញបេសកកម្ម គោរព វិន័យឲ្យបានម៉ឺងម៉ាត់ មានសាមគ្គីឯកភាព ផ្ទៃក្នុង ចៀសវាងអំពើទាំងឡាយណាដែល ល្មើសនឹងវិន័យរបស់អង្គការសហប្រជា ជាតិ ប្រាសចាកពីច្បាប់ លក្ខន្តិកៈរបស់ ខ.ភ.ម. ៕ សុខដុម


ចែករំលែក៖