ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ ចុះចាប់មុខសញ្ញាចោរឆក់ជាបន្តបន្ទាប់ ក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យប្រុសស្រីចំនួន៧នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ ឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះបានសម្រេច ។

ហេតុការណ៍នេះបានកើតមានឡើងកាលពី០២រសៀល ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ នៅទីបញ្ជាការកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ ។

យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ផូ សារុំភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរទីលំនៅ បច្ចុប្បន្នភូមិស្លាបលែងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ លេខទូរស័ព្ទ 0 7179 74 999 ជាជនរងគ្រោះបានប្ដឹងជនសង្ស័យ២នាក់ ពីបទលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) កាលពីវេលាម៉ោង ២ និង ១០ នាទីថ្ងៃទី ៣០ខែ មករា ឆ្នាំ២០១៩ នៅលើវិថីឈ្នះឈ្នះ ភូមិកប់ស្រូវតូចសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ក្រោយពីទទួលពាក្យបណ្ដឹងកម្លាំងជំនាញ ក៏បានឆែកកាម៉េរ៉ាសុវត្ថិភាពនៅស្ថានីយលក់ប្រេងតាមបណ្តោយផ្លូវមហាវិថីវិមានឈ្នះឈ្នះ ភូមិកប់ស្រូវតូចបានកំណត់មុខសញ្ញា និងស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន0៧ នាក់បន្តបន្ទាប់ផងដែរ ។

ភ្លាមនោះកម្លាំងអាវុធហត្ថខណ្ឌឃាត់ខ្លួនបានជនសង្ស័យ មួយនាក់នៅចំណុចលើផ្លូវវិមានឈ្នះឈ្នះភូមិត្រពាំងពោធិ៍ សង្កាត់គោរកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ឈ្មោះឈិន ឈី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ពីបទលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) នៅរសៀលថ្ងៃដដែល ឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ នៅក្នុងផ្ទះសំណាក់លីហួរ បន្ទប់លេខ៦ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវរាជធានី ភ្នំពេញ ឈ្មោះជាប៉ែតភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ រស់នៅភូមិកប់ស្រូវតូចសង្កាត់គោករកា ខ័ណ្ឌព្រែកព្នៅ រាជធានីភ្នំពេញពីបទលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប)

ឈ្មោះកើត នាងស្រី អាយុ ១៨ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលបន្ទប់លេខ២៨ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញពីបទពាក់ព័ន្ធអំពើលួច និងប្រើប្រាស់គ្រឿងញៀន (ដោយសហការជាមួយការិយាលយ័ព្រហ្មទណ្ឌ អាវុធហត្ថរាជធានី និងឃាត់ខ្លួនបានជនសង្ស័យ៣នាក់ទៀតនៅផ្ទះសំណាក់ភ្នំមាសថ្មីបន្ទប់លេខ ៣ ភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឈ្មោះ វៃល័ក្ខ ភេទស្រី អាយុ២៥ឆ្នាំ មុខរបរម៉ាស្សា កោសជប់ ទីលំនៅមិនពិតប្រាកដ ពីបទពាក់ព័ន្ធអំពើលួច និង និងប្រើប្រាស់គ្រឿងញៀន ឈ្មោះឆាយ ង៉ូវចៃ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរមុខ របរមិនពិតប្រាកដរស់នៅភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ពីបទពាក់ព័ន្ធអំពើលួច និងប្រើប្រាស់គ្រឿងញៀន ឈ្មោះ ភាណាផាត់ ហៅ អាលក ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដរស់នៅភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ពីបទពាក់ព័ន្ធអំពើលួច និងប្រើប្រាស់គ្រឿងញៀន(ដោយសហការណ៍ជាមួយអ.ហ.ឬស្សីកែវ និងការិយាលយ័ព្រហ្មទណ្ឌអ.ហរាជធានី ។

លុះដល់ម៉ោង០៤រសៀលថ្ងៃដដែលឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតនៅក្នុងផ្ទះជួលបន្ទប់លេខ០៣ភូមិត្រពាំងពោធិ៍សង្កាត់គោរការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ឈ្មោះ ឡៃហុង ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពីបទលួច(គាស់ផ្ទះ) ផ្ទះប្រជាពលរដ្ឋនៅភូមិត្រពាំងវែង សង្កាត់គោរការ ខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ។

វត្ថុតាងចាប់យកបានមានម៉ូតូចំនួន៤គ្រឿង ម៉ាកហុងដាឌ្រីម សង់សេ១២៥ ពណ៌ខ្មៅ ផលិត ឆ្នាំ២០១៨ ស្លាកលេខកំពង់ធំ 1K-9391 (ម៉ូតូធ្វើសកម្មភាព) ម៉ាកហុងដាឌ្រីម សង់សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ ២០១៥ គ្មានកុងទ័រ គ្មានកាបាំង ស្លាកលេខ ភ្នំពេញ 1CX-4492 ម៉ាកហុងដាឌ្រីម សេ ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FQ- 8838 ម៉ាកអាយខុន ស៊េរីចាស់ គ្មានកាបាំង គ្មានកាតាប៊ូ រួមនឹងម្សៅក្រាម ពណ៌សថ្លា ចំនួន២កញ្ចប់តូច និងលោហធាតុពណ៌ទង់ដែងចំនួន២ (ចិញ្ចៀន១វង់.ខ្សែដៃ១ខ្សែ) ទូរស័ព្ទដៃចំនួន ៧ គ្រឿងដាវចំនួន ៤ ដើមកាបូបស្ពាយចំនួន២ឧបករណ៍សេពគ្រឿងញៀនមួយចំនួន បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ ធឿនព្រែកជ័យ


ចែករំលែក៖