ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ពន្ធ័ករណីកាច់ករម៉ូតូ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកឃាត់ខ្លួន តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះពាក់ពន្ធ័នឹងករណីបាត់ម៉ូតូ។

ការចុះឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នៅត្រង់ចំណុចកាស៊ីណូហ្គោឡាក់ស្ថិតក្នុងក្រុងបាវិត ដោយសហការជាមួយកងរាជអាវុធហត្ថក្តុងបាវិត។

ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះឆឹម យ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិត្រពាំងរុន ឃុំច្រេស ស្រុកចន្រ្ទា ខេត្តស្វាយរៀង។

ចំណែកម្ចាស់ម៉ូតូរងគ្រោះ មានឈ្មោះចឹង មិនជុង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម ជាមេម៉ៅការសំណង់ មានទីលំនៅ ភូមិK១១ ឃុំភូហៀប ស្រុកតាំណុង ខេត្តដុងថាប់ ប្រទេសវៀតណាម។

រីឯម៉ូតូដែលលួចម៉ាក់វ៉េវអេសពណ៌ខ្មៅ ពាក់ស្លាកលេខវៀតណាម ៥១I៨ ១៨០៣ លេខតួE ៦៧៣៧៥០៤ លេខម៉ាស៊ីន v៩១៣ ៩៣៤ ។

តាមពាក្យបណ្ដឹងជនរងគ្រោះបានឲ្យដឹងថា កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ នៅវេលាម៉ោង៧០០នាទី នៅចំណុចភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្ត ស្វាយរៀងខ្លួនបានបាត់ ម៉ូតូខណះកំពុងជាប់រវល់មើលការសាងសង់ផ្ទះមួយភ្លែត ហើយក៏ត្រឡប់មកយកម៉ូតូ ស្រាប់តែមិនឃើញបង្កឲ្យមានការភ្ញាក់ផ្អើល និងរាយការណ៏មកសមត្ថកិច្ច និងដាក់ពាក្យបណ្ដឹងតែម្ដង។

ជនសង្ស័យត្រូវបានកងរាជអាវុធហត្ថស្រុកបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមច្បាប់៕ យឹម សុថាន


ចែករំលែក៖