ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាគ្រោងបង្កើតសាលាបាល់ទាត់ជាតិចំនួន២៥កន្លែងបន្ថែមនៅទូទាំងប្រទេស

ចែករំលែក៖

 

ភ្នំពេញ៖ ដើម្បីជំរុញឲ្យវិស័យកីឡាបាល់ទាត់នៅកម្ពុជា មានធនធានកីឡាករ ប្រកដដោយសមត្ថភាព ប្រកួតជែង ជាមួយបណ្តាប្រទេស ក្នុងតំបន់ ក៏ដូចជាពិភពលោកនាថ្ងៃអនាគត សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងក្រសួងអប់រំយុវជន និងកីឡា មានចក្ខុវិស័យរួមគ្នា បង្កើតសាលាបាល់ទាត់ជាតិនៅតាមបណ្តា រាជធានី-ខេត្តទាំង២៥ ទូទាំងប្រទេសកម្ពុជា ដោយចាប់ផ្តើមពីឆ្នាំ២០១៧។

លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ថ្លែងថា បច្ចុប្បន្ន យើងមានសាលាបាល់ទាត់មួយ មិនគ្រប់គ្រាន់ទេ ដូច្នេះសហព័ន្ធបានដាក់លិខិតស្នើសុំរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡារួចហើយ លោកក៏បានឯកភាព អនុញ្ញាតឲ្យរៀបចំកសាងសាលាបាល់ទាត់នៅតាមសាលារៀនក្នុងរាជធានី-ខេត្តទាំង២៥ទូទាំងប្រទេស ដើម្បីជំរុញវិស័យកីឡាបាល់ទាត់ មានធនធានគ្រប់គ្រាន់សម្រាបប្រកួតប្រជែង ទាំងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិនាថ្ងៃអនាគត ។

លោកប្រធានសហព័ន្ធបានឲ្យដឹងថា យើងមិនអាចកសាងសាលបាល់ទាត់ឲ្យស្មើ នឹងសាលាបាល់ទាត់នៅទន្លេបាទីបានទាំងអស់នោះទេ ប៉ុន្តែបើយើងមិនបង្កើតឲ្យមានសាលានៅតាមរាជធានី -ខេត្ត យើងក៏មិនបានអាចឲ្យកីឡាកររបស់យើង រីកចម្រើនបានដែរ ពីព្រោះគ្មានគូប្រកួត ជាក់ស្តែងយុវជននៅសាលាបាល់ទាត់បាទី បច្ចុប្បន្នអត់មានគូប្រកួតនោះទេ ។

លោកបានបញ្ជាក់ថា ចំពោះសាលាបាល់ទាត់ជាតិ ដែលគ្រោងកសាងនៅតាមសាលារៀនរបស់រដ្ឋក្នុងរាជធានី-ខេត្តទាំង២៥ខាងលើ លោកនាយឧត្តសេនីយ៍ សៅ សុខា ប្រធានសហ័ន្ធកីឡាបាល់ទាត់ ថ្លែងថា ធនធានដែលសាលាបាល់ទាត់ផលិតបាន នឹងយកបណ្តុះបណ្តាលរយៈពេល៤បន្ថែម នៅសាលាបាល់ទាត់ជាន់ខ្ពស់ សាលាបាលទាត់ទន្លេបាទី ក្រោយបញ្ចប់ការសិក្សា កីឡាករទាំងនោះត្រូវត្រឡប់ទៅលេងឲ្យខេត្ត និងក្លិបរបស់ខ្លួនវិញ ។

លោកប្រធានមានជំនឿថា ក្រោយពេលកម្ពុជាផលិតធនធានមនុស្សក្នុងវិស័យកីឡា ប្រកដដោយភាពជោគជ័យ និងមានគុណភាព គុនវុធគ្រប់គា្រន់ សហព័ន្ធ នឹងដាក់ចេញនូវគោលការណ៍ចំនួន៥ចំណូចរួមមាន ការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវដើរចេញឲ្យឆ្ងាយពីជំងឺអេដស៍ ត្រូវមានកាយសម្បទានគ្រប់គ្រាន់ ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងត្រូវរួមគ្នាការពារបរិស្ថាន ខ្លឹមសារទាំងនេះ និងត្រូវដាក់ផ្សព្វផ្សាយនៅតាមទីលានប្រកួតគ្រប់ទីកន្លែង ក្នុងប្រទេសកម្ពុជា ៕ សារីម

adf adf (1)


ចែករំលែក៖