ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាឈ្នះមេដាយចំនួន៥២គ្រឿងក្នុងព្រឹត្តិការណ៍ប្រកួតកីឡាតេក្វាន់ដូ ITF

ចែករំលែក៖

ភ្នំពេញ៖ ម្ចាស់ផ្ទះកម្ពុជា ដណ្តើមបានមេដាយចំនួន៥២គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាតេក្វាន់ដូI.T.Fជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ ដែលចាប់ផ្តើមពីថ្ងៃទី១០ដល់១៤ ខែធ្នូ ឆ្នាំ២០១៦ មានមេដាយមាស ៣១ គ្រឿង មេដាយប្រាក់១០គ្រឿង និងមេដាយសំរឹទ្ធិ១១គ្រឿង។ លទ្ធផលនេះ ត្រូវបានថ្នាក់ដឹកនាំ ក្រសួង និងសហព័ន្ធចាត់ទុកថា កម្ពុជាទទួលបានជោគជ័យយ៉ាងធំធេង ក្នុងពិធីបិទការប្រកួតកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងវិមាននៃពហុកីឡដ្ឋានជាតិ។

ម៉ាឡេស៊ី ទទួលបានមេដាយចំនួន ៣៤គ្រឿង ដោយមេដាយមាស ៥ គ្រឿង មេដាយប្រាក់ ១១គ្រឿង និងមេដាយសំរឹទ្ធិ ១៨គ្រឿង , សឹង្ហបុរីទទួលបានមេដាយចំនួន១០ គ្រឿង មាស ១គ្រឿង ប្រាក់ ៣គ្រឿង នឹងមេដាយសំរឹទ្ធិ ៦គ្រឿង, ថៃទទួលបានមេដាយចំនូន ៨គ្រឿង មានមេដាយប្រាក់ ១គ្រឿង និងមេដាយសំរឹទ្ធិ៧គ្រឿង ,វៀតណាមទទួលបានមេដាយចំនួន ២៨គ្រឿង មេដាយ១គ្រឿ មេដាយប្រាក់ ១៣គ្រឿង មេដាយសំរឹទ្ធិ ១៤គ្រឿង ក្នុងនោះប្រទេសដែលមិនបានទទួលមេដាយ គឺហ្វីលីពីន និងឥណ្ឌូនេស៊ី។

ចំពោះលទ្ធផលថ្ងៃប្រកួតចុងក្រោយ វិញ្ញាសារប្រយុទ្ធ បុរសទម្ងន់ ៥០ គីឡូក្រាមមេដាយមាស បានទៅកីឡាករកម្ពុជាបុត្រ សេរីគង្គារ កម្ពុជា មេដាយប្រាក់កីឡាករវៀតណាមLi Chi Luan និងមេដាយសំរឹទ្ធិកីឡាករ ម៉ាឡេស៊ីKohRen Kang ។ វិញ្ញាសារប្រយុទ្ធ បុរសទម្ងន់ ៥១ គីឡូក្រាមមេដាយមាស កីឡាករកម្ពុជាសុខ ស៊ុយណាម មេដាយប្រាក់កីឡាករវៀតណាមVo Van Ngoanមេដាយសំរឹទ្ធិកីឡាករកម្ពុជាស៊ុយ គឹមកីហេង Su Kemliheng។

វិញ្ញាសារប្រយុទ្ធ នារី ទម្ងន់ ៥៧ គីឡូក្រាមមេដាយមាស បានទៅកីឡាការិនីកម្ពុជានាង សីហា កម្ពុជា មេដាយប្រាក់កីឡាការិនីវៀតណាមLe Minh Haoនិងមេដាយសំរឹទ្ធិកីឡាការិនីកម្ពុជាបឹង កម្រិត កម្ពុជា ។វិញ្ញាសារប្រយុទ្ធឯ បុរសទម្ងន់ ៦៣ គីឡូក្រាមលេខ មេដាយមាសទៅកីឡាករកម្ពុជាកែវ សំណាង មេដាយប្រាក់កីឡាករកម្ពុជាថៃ ធៀនឡុង Thai Theanlongមេដាយសំរឹទ្ធិកីឡាករសឹង្ហបូរី ParyMithunRagavសឹង្ហបុរី ។វិញ្ញាសារប្រយុទ្ធ បុរសទម្ងន់ ៦៤ គីឡូក្រាមមេដាយមាស បានទៅកីឡាករ កម្ពុជាប៉ាល់ ជីវ័ន្ដ មេដាយ ប្រាក់កីឡាករម៉ាឡេស៊ីOngZhi Xian មេដាយសំរឹទ្ធិកីឡាករ កម្ពុជាតាំង សឿសុង។

វិញ្ញាសារប្រយុទ្ធ បុរសទម្ងន់ ៦៤ គីឡូក្រាមមេដាយមាស បានទៅកីឡាករ កម្ពុជាឃឿន ប៊ុនឡុង មេដាយប្រាក់ កម្ពុជាសុភ័ក្រ្ត ចាន់បុត្រ មេដាយសំរឹទ្ធិកីឡាករវៀតណាមNguyen PhuocLoc។ វិញ្ញាសារប្រយុទ្ធ បុរសទម្ងន់ ៧១ គីឡូក្រាមមេដាយមាស កីឡាករកម្ពុជា ឱក សំនៀង មេដាយប្រាក់កីឡាករ កម្ពុជាដេត សីហា មេដាយសំរឹទ្ធិកីឡាករ សឹង្ហបុរី Ong John Kgee។ វិញ្ញាសារប្រយុទ្ធ បុរសទម្ងន់លើ៧៥ គីឡូក្រាមមេដាយមាស កីឡាករកម្ពុជាឃឿន ប៊ុនលាង មេដាយប្រាក់កីឡាករ វៀតណាម Diep Dong Anhមេដាយសំរឹទ្ធិកីឡាករ ម៉ាឡេស៊ី Fan RuiHern។ ប្រយុទ្ធ បុរសទម្ងន់ ៧៨ គីឡូក្រាមមេដាយមាស កីឡាករ កម្ពុជានេត ហាក់លី មេដាយប្រាក់កីឡាករ វៀតណាម Nguyen Van Toanមេដាយសំរឹទ្ធិកីឡាករ សឹង្ហបុរី Chew KengKok។វិញ្ញាសារប្រយុទ្ធ បុរសទម្ងន់ ៨៥ គីឡូក្រាមមេដាយមាស កីឡាករកម្ពុជាស៊ាង អេងហ៊ុយ មេដាយប្រាក់កីឡាករ កម្ពុជាទ្រី វរល័ក្ខណ៍ មេដាយសំរឹទ្ធិកីឡាករ វៀតណាម Ho Tran Hoang Nhan។ វិញ្ញាសារប្រយុទ្ធ បុរសទម្ងន់លើ ៨៥ គីឡូក្រាមលេខ ១កីឡាករ កម្ពុជាជា ច័ន្ទឡាមេដាយប្រាក់ កីឡាករ សឹង្ហបុរី Eric Ko Ping How មេដាយសំរឹទ្ធិកីឡាករ ម៉ាឡេស៊ី Chua Lian Hong ។

វិញ្ញាសារប្រយុទ្ធជាក្រុមបុរស មេដាយមាសបានទៅក្រុមកម្ពុជា មេដាយប្រាក់ក្រុមវៀតណាម និងមេដាយសំរិទ្ធ ក្រុម ម៉ាឡេស៊ី។ វិញ្ញាសារប្រយុទ្ធឯកតជន នារីទម្ងន់ ៤៥ គីឡូក្រាមមេដាយមាស កីឡាការិនី កម្ពុជាស្រ៊ីវ សូរ៉ាក់ភីមេដាយប្រាក់កីឡាការិនីកម្ពុជាស្រ៊ុនចាន់នីមមេដាយសំរឹទ្ធិកីឡាការិនីថៃPongpanTungkasamit។ វិញ្ញាសារប្រយុទ្ធឯកតជន នារីទម្ងន់ ៤៦ គីឡូក្រាមមេដាយមាស កីឡាការិនី កម្ពុជាទុន សុវិជ្ជា មេដាយប្រាក់កីឡាការិនីវៀតណាមNguyen ThiKimNganមេដាយសំរឹទ្ធិកីឡាការិនីថៃ hueanmuangKerdsiri។

ប្រយុទ្ធទម្ងន់៥១គីឡូក្រាមនារីមេដាយមាសកីឡាការិនី កម្ពុជារ៉យ ម៉ូលីកាមេដាយប្រាក់ កីឡាការិនី ម៉ាឡេស៊ី Gan Wen Yaនិងមេដាយសំរឹទ្ធិកីឡាការិនីវៀតណាមNguyen ThiBoi Ngoc ។ វិញ្ញាសារប្រយុទ្ធឯកតជន នារីទម្ងន់ ៥៧ គីឡូក្រាមមេដាយមាស បានទៅកីឡាការិនីកម្ពុជាតាន់ ជីប៉ូ មេដាយប្រាក់កីឡាការិនី វៀតណាម DanhTuyet Lai និងមេដាយសំរឹទ្ធិកីឡាការិនីកម្ពុជាលឹម ខេង ។វិញ្ញាសារប្រយុទ្ធឯកតជន នារីទម្ងន់ ៧៥ គីឡូក្រាមមេដាយមាស កីឡាការិនី កម្ពុជារស់ ស្រីនិច មេដាយប្រាក់កីឡាការិនី ម៉ាឡេស៊ី Ho Chai Jing មេដាយសំរឹទ្ធិកីឡាការិនី កម្ពុជា ជុំ គឹមទាវ។វិញ្ញាសារប្រយុទ្ធជាក្រុមនារី មេដាយមាសក្រុមកម្ពុជា,មេដាយប្រាក់ក្រុមម៉ាឡេស៊ី នឹងមេដាយសំរឹទ្ធិក្រុមវៀតណាម ៕ សារីម

1 2 3


ចែករំលែក៖