ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាបដិសេធការចោទប្រកាន់ថាមិនគោរពសិទ្ធិមនុស្ស

ចែករំលែក៖

ភ្នំពេញ៖ តំណាងអចិន្ត្រៃយ៍របស់ កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ បានចេញសេចក្តីថ្លែងការណ៍ដែលមាន ខ្លឹមសារបដិសេធចំពោះការលើកឡើង របស់រដ្ឋមួយចំនួនក៏ដូចជាអង្គការសង្គម សុីវិលខ្លះដែលបានចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជាថា មិនបានគោរពសិទ្ធិមនុស្ស និងគំរាមកំហែង ដល់គណបក្សប្រឆាំងក៏ដូចជាអង្គការសង្គម សុីវិលខ្លះនោះគឺជារឿងមិនពិត ។ មិនតែ ប៉ុណ្ណោះការចោទប្រកាន់នេះហាក់មាន ចេតនាកាន់ជើងគណបក្សប្រឆាំងដែលមេ ដឹកនាំគណបក្សប្រឆាំងនេះកំពុងមានទោស តាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។

ការបដិសេធរបស់តំណាងអចិន្ត្រៃយ៍ កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិធ្វើ ឡើងបន្ទាប់ពីមានបណ្តាប្រទេសមួយចំនួន ប្រមាណ៣៦បានចោទប្រកាន់មកលើរាជ រដ្ឋាភិបាលកម្ពុជាថា បានគំរាមកំហែងដល់ គណបក្សប្រឆាំង និងអង្គការសង្គមសុីវិល មួយចំនួន ជាពិសេសបានគំរាមកំហែង ដល់់ការជួបជុំរបស់អ្នកគាំទ្រគណបក្ស ប្រឆាំងជាដើម ។

សេចក្តីថ្លែងការណ៍របស់តំណាងអចិន្ត្រៃយ៍ កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ បានឲ្យ ដឹងថា បន្ទាប់ពីបានស្តាប់យ៉ាងយកចិត្តទុកដាក់នូវសេចក្តីថ្លែងការណ៍ក៏ដូចជាសេចក្តីថ្លែងការណ៍រួមរបស់គណៈប្រតិភូមួយចំនួនដែលបានថ្លែងទាក់ទងនឹងប្រទេសកម្ពុជា តំណាងអចិន្ត្រៃយ៍កម្ពុជា លោក ណី សំអុល បានកត់សម្គាល់ឃើញថា មាន ចំណុចខុសឆ្គងមួយចំនួនត្រូវបានលើកឡើង ក្នុងន័យនេះ ហើយកម្ពុជាសូមបដិសេធ ទាំងស្រុងដោយអះអាងថា មានគណបក្ស នយោបាយ អង្គភាពនិងស្ថាប័នមួយចំនួនដើម្បីផលប្រយោជន៍របស់បក្ខពួកខ្លួនបានធ្វើការបំភ័ន្តដោយចេតនាញុះញង់ និងធ្វើឲ្យធ្ងន់ធ្ងរស្ថានភាពបច្ចុប្បន្ន រួមទាំងការបង្កឲ្យមានអស្ថិរភាពក្នុងប្រទេសកម្ពុជាផងដែរ ។

សេចក្តីថ្លែងការណ៍បានបន្តថា ក្នុងនាមជាប្រទេសដែលប្រកាន់លទ្ធិប្រជាធិប
តេយ្យរដ្ឋាភិបាលមានកាតព្វកិច្ចក្នុងការ ពង្រឹងនីតិរដ្ឋដើម្បីរក្សាបាននូវស្ថិរភាពនិងសន្តិសុខដើម្បីជាប្រយោជន៍សាធារណៈ និងឯកជន ។ ជាងនេះទៅទៀតសេចក្តីថ្លែង ការណ៍បានសង្កត់ធ្ងន់ទៀតថា«គណបក្សនយោបាយ អង្គភាពនិងស្ថាប័នទាំងនោះ មិនគួរលាក់ខ្លួននៅក្រោមឆត្រសិទ្ធិមនុស្សដើម្បីគំរាមដោយប្រើកម្លាំងឬប្លន់យក សណ្តាប់ធ្នាប់សាធារណៈភាពសុខសាន្តនិង សុខដុមរមនីយកម្មនៃសង្គមជាតិ ដោយគ្រាន់តែដើម្បីសារប្រយោជន៍នយោបាយ របស់បក្សពួកគេនោះទេ» ។

កាលពីថ្ងៃទី១៤ ខែកញ្ញាកន្លងមក រដ្ឋ ចំនួនទាំង៣៦នោះបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាខិតខំជាអតិបរមាដើម្បីបង្កើតឲ្យមានបរិយាកាសនយោបាយមួយដែលក្នុងនោះគណបក្សប្រឆាំង និងសង្គមស៊ីវិល អាចធ្វើសកម្មភាពបានដោយសេរី ។

ប្រទេសទាំងនោះបានអំពាវនាវផងដែរ ឲ្យប្រទេសកម្ពុជាគោរពតាមការប្តេជ្ញាចិត្ត របស់ខ្លួនចំពោះប្រជាជនកម្ពុជា និងសហគមន៍អន្តរជាតិក្នុងការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ដែលនឹងធានាភាពស្របច្បាប់នៃរដ្ឋាភិបាលក្រោយហើយប្រទេសទាំងនោះលើកឡើងទៀតថា ពួកគេត្រៀមជាស្រេចក្នុងការជួយប្រទេសនិងប្រជាជន កម្ពុជាក្នុងការដោះស្រាយកង្វល់ទាំងនេះតាមលក្ខណៈស្របតាមច្បាប់អន្តរជាតិស្តីពីសិទ្ធិមនុស្សជាដើម ។

តែយ៉ាងណាក៏ដោយភាគីកម្ពុជាបានអះអាងថា ការលើកឡើងរបស់ប្រទេសទាំង នោះមិនមែនជាការពិត ហើយមានភាព លំអៀងទៅកាន់ជើងគណបក្សប្រឆាំង ដែលបច្ចុប្បន្នប្រធាននិងអនុប្រធានកំពុងក្លាយជាពិរុទ្ធជននោះ ហើយមិនតែប៉ុណ្ណោះ កម្ពុជាមិនស្វាគមន៍ចំពោះសកម្មភាពជ្រៀត ជ្រែកណាមួយក្នុងស្ថានភាពនយោបាយនៅកម្ពុជាពីសំណាក់ប្រទេសទាំងនោះឡើយ ។

លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជាបានថ្លែងថា ស្ថានភាព នយោបាយនិងសិទ្ធិមនុស្សនៅកម្ពុជាមានលក្ខណៈល្អប្រសើជាងប្រទេសទាំង៣៦ដែលបានរិះគន់កម្ពុជាទៀតផង ហើយប្រទេសទាំងនោះត្រូវនិយាយអំពីសិទ្ធិមនុស្សនៅប្រទេសខ្លួនឯងវិញវាប្រសើរជាង ៕ ហេង សូរិយា

 

de


ចែករំលែក៖