ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាមានវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ក្នុងតំបន់អភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ លោក យក់ ង៉ុយ រដ្ឋ លេខាធិការក្រសួងអប់រំយុវជននិងកីឡា បានកោតសរសើរ ចំពោះលោក TAKESHI IZUKA និងលោកឧកញ៉ា ហេង វុទ្ធី នាយក នាយករង វិទ្យាស្ថាន បច្ចេកវិទ្យា គិរីរម្យ ដោយសហការកសាងអភិវឌ្ឍ តំបន់ទេសចរណ៍ធម្មជាតិ ស្ថិតក្នុងភូមិសាស្រ្តតំបន់ឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឹ ឲ្យក្លាយជា វិទ្យាស្ថានបច្ចេកវិទ្យា ដែលដំណើរការ និង ដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្នុងតំបន់អភិរក្សធម្មជាតិ ប្រកបដោយនិរន្តរភាព ព្រមទាំង ផ្តល់ពុទ្ធិដល់កូនខ្មែរទទួលបានចំណេះ ជំនាញពិតប្រាកដ ពិសេសជំនាញព័ត៌ មានវិទ្យា ។

លោក យក់ ង៉ុយ លើកឡើងបែបនេះ ក្នុងពិធីសម្ពោធវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ នៅ ឧទ្យានជាតិ គិរីរម្យ ។ ក្នុងនោះក៏មានការ ចូលរួមពីតំណាងក្រសួងបរិស្ថានអាជ្ញាធរខេត្ត កំពង់ស្ពឺ ។ ដោយឡែកឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាក៏មានវត្តមានក្នុងឱកាសនោះដែរ ។

លោក TAKESHI IZUKA បានឲ្យដឹង ថា ក្រុមហ៊ុន A 2 A Town(Cambodia)Co.Ltd. បានសាងសង់អគារសិក្សា៦ខ្នង មាន១២បន្ទប់អាចទទួលសិស្សចំនួន ២៥០នាក់ និងហេដ្ឋារចនាសម្ព័ន្ធដទៃ ទៀតជាច្រើន ព្រមទាំងមានគ្រូជំនាញ បរទេស១១រូបផងដែរ ។ បច្ចុប្បន្នសិស្ស ទទួលអាហារ រូបករណ៍៧៨នាក់មានស្ត្រី ១៣នាក់ វិទ្យាស្ថានផ្តល់សម្ភារសិក្សាស្រាវ ជ្រាវដល់សិស្ស និងមានរថយន្តជូនទៅមក សម្រាប់រាជធានីតាមការកំណត់ ។ ក្នុងឆ្នាំ ២០១៧ វិទ្យាស្ថានបច្ចេកវិទ្យា គ្រោងសាង សង់អគារ៤បន្ថែមព្រមទាំងប្រឡងជ្រើសរើសសិស្សអាហារូបករណ៍១២០នាក់ ថែមទៀត ។

ក្នុងនាមថ្នាក់ដឹកនាំវិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ ដែលមានទីតាំងស្ថិតលើខ្នងភ្នំ សម្បូរដោយដើមស្រល់ ជាតំបន់រមណីយ ដ្ឋានផងនោះ លោកក៏បានថ្លែងអំណរគុណ ចំពោះវត្តមាន ថ្នាក់ដឹកនាំក្រសួងអប់រំ ក្រសួងបរិស្ថាន អាជ្ញាធរខេត្តកំពង់ស្ពឺឯក អគ្គរាជទូតជប៉ុនប្រចាំកម្ពុជាប្រជាពលរដ្ឋសិស្សានុសិស្សសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បានអព្ជេាីញចូលរួមក្នុងកម្មវិធីនាពេលនេះ ។

គួររំលឹកថា ក្រុមហ៊ុនវិនិយោគ A 2 A Town (Cambodia ) គឺជាក្រុមហ៊ុនវិនិយោគ មកពីជប៉ុនបោះទុនវិនិយោគ៥២១លាន ដុល្លារជាមួយដៃគូវិនិយោគនៅកម្ពុជាមាន បុគ្គលិកបម្រើការអ្នកជំនាញ និងកម្មករ កម្មការិនី៤៥០នាក់ ដេីម្បីអភិវឌ្ឍតំបន់ ទេសចរណ៍ធម្មជាតិ និងវប្បធម៌ ដែលមាន ជ្រោះជ្រលងដងអូរ ហូរធ្លាក់បង្កេីតជាតន្ត្រី ធម្មជាតិបំពេរអារម្មណ៍ ដល់ភ្ញៀវមកកម្សាន្តឲ្យល្ហែល្ហេីយស្បេីយទុក្ខបានមួយគ្រាៗផងដែរ ។ ពិសេសរមណីយដ្ឋាននេះជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាលមួយអាចទាក់ទាញភ្ញៀទេសចរមកលំហែកម្សាន្ត រួមចំណែកអភិវឌ្ឍវិស័យឧស្សាហកម្មគ្មានផ្សែងឲ្យកាន់តែមានសក្តានុពល ដូចប្រទេសនានា ក្នុងតំបន់ ដែលប្រជាពលរដ្ឋអាចរកទទួលផលកម្រៃពីវិស័យនេះផងដែរ ៕ សុខដុម

IMG_2263 IMG_2308 IMG_2316 IMG_2346 IMG_2349 IMG_2362 IMG_2368 IMG_2369 IMG_2377 IMG_2389 IMG_2398 IMG_2401 IMG_2405 IMG_2410 IMG_2412 IMG_2414 IMG_2416 IMG_2423 IMG_2465 IMG_2480 IMG_2506


ចែករំលែក៖