ព័ត៌មានទាន់ហេតុការណ៍៖

កម្មកររោងចក្រក្នុងសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវែងស្រេង ប្រមាណជាង៦០នាក់ដួលសន្លប់

ចែករំលែក៖

ភ្នំពេញ៖ កម្មករ-កម្មការិនីរោងចក្រ ក្នុងសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវែងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧នេះ ប្រមាណជាង៦០នាក់ ត្រូវប្រភពរាយការណ៍ថា បានដួលសន្លប់ជាបន្តបន្ទាប់។

មូលហេតុនៃការដួលសន្លប់នេះ គឺពុំទាន់មានប្រភពបញ្ជាក់ច្បាស់លាស់បណ្តាលមកពីមូលហេតុអ្វីនៅឡើយទេ ខណៈជំនាញពាក់ព័ន្ធបាននិងកំពុងត្រួតពិនិត្យ ។

កម្មកររងគ្រោះទាំងនោះត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យផ្សេងៗគ្នាក្នុងក្រុងភ្នំពេញ ហើយមិនទាន់ដឹងថា តើអាចបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតឬយ៉ាងណានោះទេ៕


ចែករំលែក៖