ព័ត៌មានទាន់ហេតុការណ៍៖

កម្មករសំណង់ម្នាក់ត្រូវខ្សែភ្លើងឆក់រងរបួស

ចែករំលែក៖

ប៉ោយប៉ែត៖ កម្មករសំណង់ម្នាក់បានរងរបួសធ្ងន់ ខណៈត្រូវខ្សែភ្លើងឆក់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃសៅរ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចអគារកំពុងសាងសង់ ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះឈ្មោះ អ៊ួកម៉ាប់ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិឫស្សីក្រាំង ឃុំព្រែត្រឡាច ស្រុកហគីរី ខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅអគារកម្មករ ភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានយកទៅកប់ដីខ្សាច់ដើម្បីជួយសង្គ្រោះបឋម ពេលនេះបានដឹងខ្លួនបន្តិច ហើយបញ្ជូនទៅមន្ទីរពេទ្យ ៕ វណ្ណា


ចែករំលែក៖