ព័ត៌មានទាន់ហេតុការណ៍៖

កម្មករ២.៤០០នាក់តវ៉ាបិទផ្លូវជាតិលេខ៤ ទាមទាររកប្រាក់ខែ

ចែករំលែក៖

ភ្នំពេញ: កម្មករប្រមាណ២៤០០នាក់ បាននាំគ្នាប្រមូលផ្តុំគ្នាបិទកំណាត់ផ្លូវជាតិលេខ៤ មុខបញ្ជាការដ្ឋានកងទ័ព ជើងគោក​ភ្លូវជាតិលេខ៤ ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែកញ្ញា​ ឆ្នាំ២០១៨​ ក្រោយពី រោងចក្របិទទ្វារ ផ្អាកដំណើរការ កម្មករទាមទាររក ប្រាក់អត្ថប្រយោជន៍ ប្រាក់បំណាច់ឆ្នាំ គ្មានដំណោះស្រាយ ច្រើនថ្ងៃមកហើយ។

រោងចក្រកាត់ដេរខាងលើមាន យីហោ ជីម លី ដែលមានទីតាំងស្ថិតនៅ ក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ ។

នៅវេលាថ្ងៃត្រង់ទី១៧ ខែកញ្ញា ឆ្នាំ២០១៨ កម្មករទាំងនេះ បានយល់ព្រមបើកផ្លូវជាតិលេខ៤ ឱ្យដំណើរការឡើងវិញ ដោយសារមន្ត្រីក្រសួងការងារ ប្រកាសថា នឹងយកថវិកាបុរេប្រទានរបស់រាជរដ្ឋាភិបាល ទៅបើកជូនកម្មករនៅមុនថ្ងៃភ្ជុំបិណ្ឌ ៕ សុខាសែនជ័យ


ចែករំលែក៖