ព័ត៌មានទាន់ហេតុការណ៍៖

កម្មវិធី ABC Exceptional Night ជាមួយលោក ដួង វីរះសិទ្ធ

ចែករំលែក៖

ភ្នំពេញ៖ កាលពីថ្ងៃសុក្រ ទី ២០ ខែមេសា ឆ្នាំ២០១៨ ស្រាបៀរ ABC អិចស្ត្រាស្តោត បានបន្តរៀបចំកម្មវិធី ABC EXCEPTIONAL NIGHT នៅ The Storm Pub & Restaurant ដោយមានការអញ្ជើញចូលរួមពីសំណាក់តារាចម្រៀងដែលជាម្ចាស់ជ័យលាភី ដែលមានទេពកោសល្យពិតប្រាកដ ក្នុងកម្មវិធី I Am The Singer ឆ្នាំ 2016 ហើយគាត់បានវិវត្តន៍កេរ្តិ៍ឈ្មោះរបស់គាត់ជាតារាវ័យក្មេងដែលជាទីត្រូវការបំផុតមួយក្នុងចំណោមតារាវ័យក្មេងដទៃទៀត លោកគឺជាតារាដែលមានចំណុចល្អឯកដែលរះយ៉ាងត្រចះត្រចង់ (Rising Exceptional) លោក ដួង វីរះសិទ្ធ ។

កម្មវិធីរាត្រីដ៏ល្អឯក (ABC Exceptional Night) មិនត្រឹមតែមានវត្តមាន តារាចម្រៀងដែលចូលរួម ផ្តល់ភាពសប្បាយរីករាយក៏ដូចជាបង្ហាញពីភាពល្អឯកប៉ុណ្ណោះទេ អតិថិជនរបស់ស្រាបៀរ ABC អិចស្ត្រាស្តោត និងអតិថិជនរបស់ The Storm Pub & Restaurant ក៏បានភ្លក់នូវរសជាតិដ៏ល្អឯកពីការលាយបញ្ជូលគ្នាជាស្រាក្រឡុក ABC អិចស្ត្រាស្តោត ពីសំណាក់អ្នកក្រឡុកស្រាដ៏ជំនាញ ។

កម្មវិធី ABC EXCEPTIONAL NIGHT គឺជាផ្នែកមួយនៃយុទ្ធនាការ “ជាឧត្តមភាពដ៏ល្អឯក” របស់ ស្រាបៀរ ABC អិចស្ត្រាស្តោត ដែលផ្តល់នូវអំណរសារទរដល់ប្រជាពលរដ្ឋកម្ពុជាដែលទទួលបានជោគជ័យដោយបានបង្ហាញពីចំណុចខ្លាំង ចំណេះដឹង និងសមិទ្ធផលរបស់ខ្លួននៅក្នុងវិស័យសិល្បៈ ពាណិជ្ជកម្ម និងការកសាងសហគមន៍។

ABC អិចស្ត្រាស្តោត នៅតែជាម៉ាកសញ្ញាស្រាបៀរទឹកខ្មៅលំដាប់ថ្នាក់អន្តរជាតិដែលឈានមុខគេគ្មានគូរបៀបនៅលើទីផ្សារ ស្រាបៀរទឹកខ្មៅគុណភាពខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា ដែលអតិថិជនជ្រើសរើសយកមកទទួលទាន”ក្រេបរសជាតិដ៏ល្អឯក”នៃស្រាបៀរទឹកខ្មៅ ដែលផលិតពីគ្រឿងផ្សំមានគុណភាពខ្ពស់បំផុត និងបានឈ្នះពានរង្វាន់ជាច្រើន ជាពិសេសកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើងពីស្រទាប់យុវវ័យ មជ្ឈដ្ឋានសិល្បករ និងពាណិជ្ជករលំដាប់ថ្នាក់ខ្ពស់។

កម្មវិធី ABC EXCEPTIONAL NIGHT នឹងបន្តប្រារព្ធធ្វើឡើងនៅទីតាំង ភូមិគ្រឹះអង្គរ នៅថ្ងៃពុធ ទី ២៥ ខែមេសាខាងមុខនេះ ដោយមានការអញ្ជើញចូលរួមសម្តែងពីតារាចម្រៀងដ៏ល្បីនិងមានវ័យក្មេងដែលប្រកបដោយមហិច្ឆិតា អាចនិយាយបានថាគាត់តែងតែទទួលបានពិន្ទុលើសពី ១០១% នូវអ្វីដែលគាត់បានធ្វើ រាល់យុទ្ធនាការសុទ្ធតែសកម្មនិងលើកទឹកចិត្តឲ្យយុវវ័យសម្រេចនូវក្តីសុបិន្តនិងជឿជាក់លើខ្លួនឯង គឺលោក នីកូ។

សូមចូលរួមឲ្យបានច្រើនកុះករដើម្បីទទួលបានបទពិសោធន៍ដ៏ល្អឯកពី ABC អិចស្ត្រាស្តោត!

ចំពោះព័ត៌មានបន្ថែមអំពីកម្មវិធីពិសេសនេះ ចូលទៅកាន់គេហទំព័រផ្លូវការ៖https://www.facebook.com/ABC.ExtraStoutCambodia/

សូមរីករាយទទួលទាន ABC អិចស្ត្រាស្តោត ដោយការទទួលខុសត្រូវ។

អត្ថបទ៖ ថម សន


ចែករំលែក៖