ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថស្រុកត្រាំកក់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ជាប់ពាក់ព័ន្ធគ្រឿងញៀន

ចែករំលែក៖

ខេត្តតាកែវ ៖ កម្លាំងកងរាជអាវុធហត្ថ ស្រុកត្រាំកក់បានឃាត់ខ្លួនជនសង្ស័យ២នាក់ជាប់ពាក់ព័ន្ធគ្រឿងញៀនកាលពីវេលា ម៉ោង២និង៣០នាទីរំលងអធ្រាត្រឈាន

ចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅ ភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុក ត្រាំកក់ ខេត្តតាកែវ ។

មន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវបានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ ខ្លួនទី១.ឈ្មោះសំ ចាន់ចរិយា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ មាន ទីលំនៅភូមិត្រពាំងគាត ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងទី២.ឈ្មោះ ឡុង តុលា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិក្រៅឯម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។

មន្ត្រីកងរាជអាវុធហត្ថដដែលបន្តថា ជាមួយការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើកម្លាំងកងរាជអាវុធហត្ថបានដកហូតថ្នាំញៀនប្រភេទម៉ាទឹកកក១កញ្ចប់ មានទម្ងន់៤,២០ក្រាម, ម៉ូតូចំនួ១គ្រឿង, ទូរស័ព្ទដៃ១គ្រឿង, លុយខ្មែរសរុបចំនួន ៨៩ម៉ឺនរៀល, ប្រាក់ដុល្លារចំនួន១១០ ដុល្លារ, កាបូបដាក់លុយចំនួន១, ឧបករណ៍ សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ទៀត។

ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវដើម្បី កសាងសំណុំរឿងបញ្ជូនទៅតុលាការកាល ពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ជីសូការ

keo
សូមអានបន្តទៀត ៖ រដូវប្រាំងជារដូវដែលប្រជាជននៅតាមស្រុកស្រែនាំគ្នាទៅរកអន្ទង់នៅតាមបឹងដែលរីង


ចែករំលែក៖