ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យឃាត់ខ្លួនជនសង្ស័យ៤នាក់រឹបអូសថ្នាំញៀន២៣កញ្ចប់

ចែករំលែក៖

ភ្នំពេញៈ កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យបានបង្ក្រាបជនសង្ស័យពាក់ព័ន្ធជួញដូរនិងប្រើប្រាស់គ្រឿងញៀន៤នាក់និងរឹបអូសថ្នាំញៀន២៣កញ្ចប់នៅចំណុចភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ខណៈដែលពួកគេពពាក់ពពូនជក់និងជួញដូរថ្នាំញៀននៅទីនោះ។

មន្រី្តកងរាជអាវុធហត្ថខណ្ឌមានជ័យបានឲ្យ ថា ជនសង្ស័យទាំង៤នាក់ ទី១ឈ្មោះ សេង ស៊ុននី (ហៅអាខ្មោច) ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ទី២ឈ្មោះ សេង ប៊ុនធឿន (ហៅអាយ៉ាន់) អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ទី៣ឈ្មោះ សេង ស៊ីណាត ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដនិង ទី៤ឈ្មោះ ពៅ សំណាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ។

មន្រី្តកងរាជអាវុធហត្ថ ខណ្ឌមានជ័យបាន ឲ្យដឹងទៀតថា មុនឈានដល់ការបង្ក្រាបនៅទីតាំង ខាងលើគឺកម្លាំងកងរាជអាវុធហត្ថជំនាញបានបើកការស្រាវជ្រាវយ៉ាងយូរ រហូតកំណត់មុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនបានច្បាស់ ទើបបើកការចុះបង្ក្រាបបានជាក់ស្តែងតែម្តង ដោយដកហូតបានថ្នាំញៀន២៣កញ្ចប់ និងឧបករណ៍ប្រើប្រាស់មួយចំនួនផងដែរ ។

ក្រោយការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ ពួកគេ និងវត្ថុតាងរឹបអូសបានត្រូវបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបន្តនីតិតាមច្បាប់ ៕ ប្រាថ្នា


ចែករំលែក៖