ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងចម្រុះស្រុកភ្នំក្រវាញឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់រួមវត្ថុតាង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ លោក វរសេនីយ៍ត្រី តាន់ គារិទ្ធ អធិការស្ដីទីនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ បានដឹកនាំកម្លាំងចម្រុះប្រមាណ ១៥នាក់ចុះពិនិត្យបទល្មើស ការជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងនោះឃាត់ខ្លួនមុខសញ្ញាជាជនសង្ស័យម្នាក់ រួមវត្ថុតាង។

ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃអាទិត្យ ៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ ពេជ្រ សារឿន ស្ថិតក្នុងភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកម្លាំងចម្រុះខាងលើបានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការកម្លាំងបានឃាត់ខ្លួនសញ្ញាជាជនសង្ស័យម្នាក់ រួមវត្ថុតាងឈ្មោះ អឹុង គឹមហេង ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពខាងលើបន្តថា ក្នុងនោះកម្លាំងដកហូតនូវម្សៅក្រាមពណ៏សថ្លាសង្ស័យសារធាតុញៀនចំនួន ១៦កញ្ចប់តូច ជញ្ជីងសម្រាប់ថ្លឹងចំនួន ០១គ្រឿង ថង់ផ្លាសស្ទេចមួយចំនួន និងឧបករណ៍សំរាប់ប្រើប្រាសគ្រឿងញៀនមួយកំប្លេ។

ប្រភពដដែលបន្តទៀតថា ទាំងជនសង្ស័យរួមវត្ថុតាងបាននាំយកមកបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីបំពេញសំណុំឯកសារពាក់ព័ន្ធបញ្ជូនទៅការិយាល័យជំនាញ(ប្រឆាំងបទល្មើសគ្រឿងញៀន) នៃស្នងការដ្ឋាននគរបាលនគរបាលខេត្តពោធិសាត់៕ ប៉ឹម ពិន

 


ចែករំលែក៖