ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងចម្រុះ២ស្រុកចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់

ចែករំលែក៖

ខេត្តសៀមរាប ៖កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពស្រុកពួក និងស្រុកជីក្រែង នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ដឹកនាំដោយលោក ម៉ៅ វិសុទ្ធ និងលោកដោក វណ្ណ នេត ចូលរួម ពីមន្ត្រីជលផល ចុះទៅបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្មុងភូមិសាស្ត្រជាប់បឹងទន្លេសាប ។

ក្នុងប្រត្តិការបង្ក្រាបបទល្មើសនេសាទនៅទីតាំងភូមិសាស្ត្រ ស្រុកទាំង២ ស្រុកពួក រឹបអូសបានឧបករណ៍បរចំនួន១០របាំង, សាច់មុងប្រវែង១០០០ម៉ែត្រ, អ៊ុយស្បៃមុងចំនួន៤១, សាច់មុង១៦៤០ម៉ែត្រ និងចម្រឹង៥៨២ដើម បានចាក់លែងកូនត្រីចំនួន២៥៥គីឡូក្រាម។

ស្រុកជីក្រែង រឹបអូសបាន.បចំនួន៣៥, របាំងសាច់អួនចំនួន៣៤៣០ម៉ែត្រ, ចម្រឹងចំនួន២៦៥០ដើម, អ៊ុយស្បៃមុង១៨, លូស្បៃមុង៤៥ និងរបាំងស្បៃមុង៧០០ម៉ែត្រ ព្រមទាំងចាក់លែងកូនត្រីចំនួន ២២៥គីឡូក្រាម។

នៅថ្ងៃដដែល កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សៀមរាប សហការជាមួយ លោកចៅសង្កាត់ និងកម្លាំងប្រជាការពារភូមិ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងភូមិសាស្ត្រ សង្កាត់សៀមរាប បានជាលទ្ធផល អ៊ុយស្បៃមុងចំនួន១២, របាំងស្បៃមុងស្មើនឹង២៥០ម៉ែត្រ, ចម្រឹងឈើចំនួន៣០០ដើម , និងបានចាក់លែងកូនត្រីចំនួន១៥០គីឡូក្រាម៕ ប៊ុនរិទ្ធី


ចែករំលែក៖