ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលនគរបាលខណ្ឌ៧មករា ចុះបង្ក្រាបគ្រឿងញៀន ឃាត់ខ្លួន២នាក់រួមនិងថ្នាំញៀន២បញ្ចូប់តូច

ចែករំលែក៖

ភ្នំពេញ: កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ខណ្ឌ៧មករា ចុះបង្ក្រាបគ្រឿងញៀននៅក្នុងដួងហែម និងឃាត់ខ្លួនប្រុស២នាក់ រួមនឹងថ្នាំញៀន២បញ្ចូប់តូច នៅវេលាម៉ោង៤ល្ងាចថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧  នៅផ្លូវលេខ១០៧ នៅក្នុងសង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យទី1ឈ្មោះ លាប រស្មី  ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្រោយថ្មដា សង្កាត់មនោរម្យ ខណ្ឌ៧មករា  ។
ជនសង្ស័យទី2ឈ្មោះ ម៉ម សុីថា ភេទប្រុស  អាយុ២៧ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ  ។

ជាក់ស្តែងក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចចាប់ឃាត់ខ្លួនបានខាងលើនេះដោយកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ខណ្ឌ៧មករា កំពុងល្បាតក៏បានតឃើញជនសង្ស័យម្នាក់បានដើរតាមបណ្ដោយផ្លូវលេខ១០៧ ហើយជនសង្ស័យក៏បានភ័យ ក៏ត្រូវនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ខណ្ឌ៧មករា សង្ស័យក៏បានឆែកឆេរខ្លួន  ទើបរកឃើញគ្រឿងញៀន ១កញ្ចូប់តូច និងឧបករសំរាប់ជក់មួយចំនួន។

ក្រោយពីកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ខណ្ឌ៧មករា ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើនោះរួចជនសង្ស័យបានសារភាពថា រូបខ្លួនបានទិញគ្រឿងញៀនពីបុរសម្នាក់ឈ្មោះ លាប រស្មី ហើយកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ខណ្ឌ៧មករា បានទៅឃាត់ខ្លួនបានតែម្តង នៅចំណុចក្រោយថ្មដា សង្កាត់មនោរម្យ ខណ្ឌ៧មករា រួមនិងថ្នាំញៀន១បញ្ចូប់តូច ទៀត។

ក្រោយពីបង្ក្រាបគ្រឿងញៀនខាងលើនេះជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់ អធិការរងដ្នាននគរបាលខណ្ឌ៧មករាដើម្បីចាត់ការទៅតាមនីតិវិធី៕ ស រស្មី

IMG-20170301-WA0117

IMG-20170301-WA0118

IMG-20170301-WA0119

IMG-20170301-WA0116

 


ចែករំលែក៖