ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតថ្នាំញៀនមួយចំនួន

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ ឃាត់ខ្លួនពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាំញៀនកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧​ នៅបន្ទប់ជួល ភូមិព្រៃល្វា​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ​ ដកហូតថ្នាំញៀនមួយចំនួន ។

ជនសង្ស័យឈ្មោះរ័ត្ន​ សំបូរ​ ភេទប្រុស​ អាយុ៣៧ឆ្នាំ​ មុខរបរើសអេតចាយ​ ស្នាក់នៅបន្ទប់ជួល​ ភូមិព្រៃល្វា​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។ មានស្រុកកំណើតនៅភូមិ​ ព្រៃល្វា​ ឃុំចោមចៅ​ ស្រុកដង្កោ​ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា​ មុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ​ ដោយមានការសហការជាមួយប្រជាពលរដ្ឋ ដែលនៅក្បែរបានរាយការណ៍មកកាន់កម្លាំងនគរបាលប៉ុស្តិ៍ទើបសមត្ថកិច្ចចុះស្រាវជ្រាវ និងតាមដានរហូតចុះទៅឆែកឆេរនៅក្នុង បន្ទប់ជួលរកឃើញថ្នាំញៀនម្សៅក្រាមថ្លា១កញ្ចប់តូច និងមួយកញ្ចប់តូចទៀតប្រើប្រាស់ជិតអស់ ។ ក្រោយមកទើបកម្លាំងឃាត់ខ្លួនតែម្តងយកទៅសាកសួរនៅប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យចាត់ការបន្ត ៕ សុខាសែនជ័យ


ចែករំលែក៖