ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌចំការមនសហការជាមួយប៉ុស្តិ៍ផ្សារដើមថ្កូវ ឃាត់ខ្លួននារីម្នាក់រួមនឹងថ្នាំញៀន២៣កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញៈ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌចំការមន សហការជាមួយប៉ុស្តិ៍ផ្សារដើមថ្កូវ បានឃាត់ខ្លួនជនសង្សយ័ជានារីម្នាក់ រួមនឹងថ្នាំញៀ២៣៥កញ្ចប់តូច នៅថ្ងៃទី ២៩ ខែសីហាឆ្នាំ២០១៧ ម៉ោង ១០ និង ០០ នាទីព្រឹក នៅចំណុចមុខផ្ទះគ្មានលេខ ច្រកចូលឌឿងហែមក្រោយក្រុមហ៊ុនឃ្យូប៊ី (០១៣) ផ្លូវ ព្រះមុន្នីវង្ស ក្រុមទី ៣២ ភុមិ ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យឈ្មោះ ជា រាសី ភេទ ស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលលេខគ្មាន ផ្លូវលំ សង្កាត់ច្បារអំពៅ មុខរបរ មិនពិតប្រាកដ ។

សមត្ថកិច្ចដកហូតបានៈប្រភេទក្រាមសថ្លា ២៣ កញ្ចប់តូច, ទូរស័ព្ទសេរីចាស់ ១ គ្រឿង, កាបូបលុយពណ៏ខ្មៅ ០១ និងលុយខ្មែរ មួយចំនួន ។

បើតាមសម្ដីពីសមត្ថកិច្ចខណ្ឌចំការមន បានឲ្យដឹងថា មុនកើតហេតុ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌចំការមនសហការជាមួយប៉ុស្តិ៍ផ្សារដើមថ្កូវ បានជិះ​ល្បាតនៅនៅចំណុចខាងលើ ក៏ប្រទះឃើញនារីជនសង្ស័យខាងលើដើ​រស្ពាយកាបូប ក៏មានការសង្ស័យហៅឈប់សួរនាំ និងឆែកឆេរនៅក្នុងកាបូបស្ពាយ ក៏បានរកឃើញថ្នាំញៀន២៣កញ្ចប់តូចផងដែរ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចបុ៉ស្តិ៍ផ្សារដើមថ្កូវនាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសួរនាំចាត់ការតាមនីតិវិធី៕ ស រស្មី


ចែករំលែក៖