ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលស្រុកសូទ្រនិគមន៍ ជួយអន្ដរគមន៍ពន្លត់ភ្លើងឆេះកញ្ជ្រាំងទាន់ពេល

ចែករំលែក៖

ខេត្តសៀមរាប៖ ភ្លើងឆេះកញ្ជ្រាំងឆ្លងពីស្រែមួយ ទៅស្រែមួយអស់ចំនួន៣០ហិចតា នៅចំណុចខាងត្បូងភូមិ ដូនហុង ឃុំដំដែកស្រុកសូទ្រនិគមន៍ ធ្វើឲ្យមានហានីភ័យយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាននៅក្បែរនោះ ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនគរបាល ជួយអន្ដរគមន៍កាលពីវេលាម៉ោង ០៨និង៣០នាទីព្រឹក ដល់ម៉ោង០៣និង០១នាទីរសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ ២០១៩ ដោយកម្លាំងនិងរថយន្ដពន្លត់អគ្គីភ័យនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម បានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល ឃុំ ដំដែក និងបងប្អូនប្រជាពលរដ្ឋ ចេញពន្លត់ភ្លើងឆេះវាល(ឆេះកញ្ជ្រាំង)បានទាន់ពេលវេលាក្នុងការបង្ការទប់ស្កាត់ មិនឲ្យភ្លើងឆេះរាលដាលមកដល់ផ្ទះប្រជាពលរដ្ឋនោះទេ ។

លោក ណុប សារ៉ាត អធិការស្រុកសូទ្រនិគមន៍ បានឲ្យដឹងថា មូលហេតុក្មេងដុតគល់ជញ្ជ្រាំង ទើបរាលដាលឆេះជញ្ជ្រាំង ។ លោកបានបញ្ជាកម្លាំងចេញរថយន្តពន្លត់អគ្គីភ័យទៅបង្ការ ទប់ស្កាត់ខ្លាចឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ផ បានបាញ់ទឹកអស់ចំនួន ៤ រថយន្ត ដោយមានកម្លាំង រួមជាមួយកម្លាំងប្រជាការពារ និង ប្រជាពលរដ្ឋបានពន្លត់ដោយដៃផងរួចរាល់ជាស្ថាពរ ៕ ប៊ុនរិទ្ធី


ចែករំលែក៖