ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលស្រុកស្ទោងឃាត់ខ្លួនយុវជនឈាមរាវ៣នាក់ពាក់ព័ន្ធករណីប្រើអំពើហិង្សាដោយចេតនា

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅថ្ងៃអាទិត្យ ៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១៨ និង ៤៥ នាទី នៅចំណុចអូរតានន ស្ថិតក្នុងភូមិសាស្រ្ត ភូមិខ្ទមមន ឃុំ ពពក ស្រុកស្ទោង ខេត្តកំពង់ធំ​ មានករណីហិង្សាដោយចេតនា បង្កដោយជនសង្ស័យចំនួន០៩ នាក់៖

១-ឈ្មោះ រុន គ្រុត ភេទ ប្រុស អាយុ ២៤ ឆ្នាំ មានទីលំនៅភូមិសំបួរ ឃុំពពក ស្រុកស្ទោង ឃាត់ខ្លួន (ដៃដល់) មានមុខរបរមិនពិតប្រាកដ ។

២- ឈ្មោះ ឆុន តូ ភេទ ប្រុស អាយុ ១៩ ឆ្នាំ មានទីលំនៅភូមិពពក ឃុំពពក ស្រុកស្ទោង (ឃាត់ខ្លួន) មានមុខរបរមិនពិតប្រាកដ ។

៣-ឈ្មោះ បួយ ប្រុស ភេទប្រុស អាយុ ២៤ មានទីលំនៅភូមិកំព្រាល ឃុំប្រឡាយ ស្រុកស្ទោង (ឃាត់ខ្លួន) មានមុខរបរមិនពិតប្រាកដ ។

៤-ឈ្មោះ ធឿន រ៉ុង ភេទប្រុស អាយុ ២១ ឆ្នាំ មានទីលំនៅភូមិកោះសំរោង ឃុំពពក ស្រុកស្ទោង (គេចខ្លួន) មានមុខរបរមិនពិតប្រាកដ ។

៥-ឈ្មោះ ទូច ទូ​ ភេទប្រុស អាយុ ១៩ ឆ្នាំ មានទីលំនៅភូមិកោះសំរោង ឃុំពពក ស្រុកស្ទោង(គេចខ្លួន) មានមុខរបរមិនពិតប្រាកដ ។

៦-ឈ្មោះ​ ហ៊ាន់ ហាក់ ភេទប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅភូមិពពក ឃុំពពក ស្រុកស្ទោង (គេចខ្លួន) មានមុខរបរមិនពិតប្រាកដ ។

៧-ឈ្មោះ ងឿន ងឺម ភេទប្រុស អាយុ ១៩ ឆ្នាំ​ ទីលំនៅភូមិពពក ឃុំពពក ស្រុកស្ទោង (គេចខ្លួន) មុខរបរមិនពិតប្រាកដ ។

៨-ឈ្មោះ ត្រា ឆោម ភេទប្រុស អាយុ ២០ ឆ្នាំមានទីលំនៅភូមិសំបួរ ឃុំពពក ស្រុកស្ទោង(គេចខ្លួន) មានមុខរបរមិនពិតប្រាកដ ។

៩-ឈ្មោះ ទូ ជាតិ ភេទប្រុស អាយុ ១៩ ឆ្នាំ​ មានទីលំនៅភូមិសំបួរ ឃុំពពក ស្រុកស្ទោង (គេចខ្លួន) មានមុខរបរមិនពិតប្រាកដ ។

ចំណែកជនរងគ្រោះមានឈ្មោះ មឹក សួន ភេទប្រុស អាយុ ៣៦ ឆ្នាំ មានទីលំនៅភូមិសានគរ(ខ) ឃុំសានគរ ស្រុកកំពង់ស្វាយ បច្ចុប្បន្នជាកម្មករចំការកៅស៊ូ CRCK II ឃុំពពក របួសជាំថ្គាម ។

ករណីនេះដែរ សមត្ថកិច្ចជំនាញកំពុងបំពេញបែបបទធ្វើសំណុំរឿងទៅតាមនីតិវិធី ។

សូមបញ្ជាក់ផងដែរថា ជនសង្ស័យទាំង៣នាក់នេះ ត្រូវបានកម្លាំងជំនាញធ្វើតេស្តទឹកនោម រកសារធាតុញៀនឃើញមានម្នាក់ឈ្មោះ រុន គ្រុត ភេទប្រុស អាយុ ២៤ឆ្នាំ នៅភូមិសំបួរ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ៕ ប៊ុន រិទ្ធី


ចែករំលែក៖