ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំនៃអធិការដ្ឋាននគរបាលខណ្ឌដូ​នពេញឃាត់ខ្លួនជនសង្ស័យ២នាក់

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៥និង៣០នាទី​​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ នៃអធិការដ្ឋាននគរបាលខណ្ឌដូ​នពេញ បានឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីឆក់កាបូប ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យ ឈ្មោះទៀង ច ន្ទី ហៅទី ភេទប្រុស អាយុ១៨ឆ្នាំ​ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុ ប្បន្ន ផ្ទះជួលម្តុំផ្សារច្បារអំពៅផ្លូវ៣៦១ សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ​រាជ ធានីភ្នំពេញ​ និងឈ្មោះ មនោ បុរី ហៅរី ភេទប្រុស អាយុ១៨ឆ្នាំ​ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ៦បេ ផ្លូវលំ សង្កាត់សែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ

ជនសង្ស័យទាំងនេះបានធ្វើសកម្មភាពលួច(ឆក់កាបូបស្ពាយ)នៅត្រង់ចំនុចផ្លូវលេខ១៤៨ ​កែងផ្លូវព្រះនរោត្តម (ស្ពាននាគ) ភូមិ៤ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ​​ រាជធានីភ្នំពេញ របស់ជនរងគ្រោះឈ្មោះ ទុំញ៉ ភេទ​ស្រី អាយុ៥៥ឆ្នាំ​ ជនជាតិខ្មែរ មុខរបរកសិករ មាន​ទីលំនៅភូមិស្នេហ៍ ឃុំឆាយស្រុក បាភ្នំ ខេត្តព្រៃវែង ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចចាប់យកវត្ថុតាង៖ ម៉ូតូមួយគ្រឿង ម៉ាក សេ១២៥ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ​1BE-903 7​ ជារបស់ជនសង្ស័យឈ្មោះទៀង ចន្ទី ។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតីវិធី៕


ចែករំលែក៖