ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងល្បាតប៉ុស្តិ៍ទំនប់ទឹកឃើញជនសង្ស័យលួចកាច់កញ្ចក់រថយន្តឃាត់ខ្លួនតែម្តង

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងល្បាតប៉ុស្តិ៍ទំនប់ទឹក ល្បាតឃើញជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចកាច់កញ្ចក់រថយន្តមួយគ្រឿងម៉ាកធុនត្រាបានធ្វើការឃាត់ខ្លួន ។ បង្កឲ្យមានភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ២ ខែមករា ឆ្នាំ ២០១៨ នៅចំណុចក្នុងមន្ទីរពេទ្យរុស្ស៊ី សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យម្នាក់ ឈ្មោះ វ៉ា ចាន់ទ្បេង ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅផ្ទះលេខ 11ផ្លូវ 167សង្កាត់ទួលទំពូង 2 ចំការមន ពីសន្តិសុខមន្ទីរពេទ្យរុស្ស៊ីករណី លួចគាស់កញ្ចក់រថយន្តម៉ាកធុនត្រា ពាក់ស្លាកលេខ2AS.5283 ដែលផ្ញើនៅក្នុងមន្ទីរពេទ្យ ។

សំភារដកហូត ម៉ូតូ ១គ្រឿង ម៉ាកអ៊ែប្លែក ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1O.6525 ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកបានប្រាប់ឲ្យដឹងថា កម្លាំងកំពុងល្បាតក្នុងមូលដ្នានឈរនៅចំណុច ខាងលើ ក៏មានការជនសង្ស័យម្នាក់ ជិះម៉ូតូ1គ្រឿង ម៉ាកអ៊ែប្លែក បានធ្វើសកម្មភាពលួចកាច់កញ្ចក់រថយន្តមួយគ្រឿង ម៉ាកធុនត្រា ពាក់ស្លាកលេខ 2AS.5283 ក៏ត្រូវសមត្ថកិច្ចបានឃាត់ខ្លួនតែមង្ត ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចចប៉ុស្តិ៍ទំនប់ទឹកនាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសួរនាំចាត់ការតាមនីតិវិធី៕ ស រស្មី


ចែករំលែក៖