ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតបានថ្នាំញៀន៦កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វា ចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដោយខុសច្បាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតបានថ្នាំញៀន៦កញ្ចប់ ។

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៧និង៣០នាទីព្រឹក ត្រង់ចំណុចភូមិកោះដាច់ សង្កាត់កោះដាច់ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះយល់ គន្ធាភិរុណ អាយុ២៩ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅកន្លែកកើតហេតុខាងលើ។

សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងបានល្បាតនៅក្នុងភូមិសាស្រ្តដើម្បី ការពារសន្តិសុខជូនប្រជាពលរដ្ឋ ខណះដែលមកដល់ចំណុចកើតហេតុស្រាប់តែឃើញ យុវជនម្នាក់ដោយមានការសង្ស័យ ក៏ឃាត់ខ្លួយឆែកឆែររកឃើញថ្នាំញៀន៦កញ្ចប់ភ្លាមៗ កម្លាំងក៏ឃាត់ខ្លួនយកមកប៉ុស្តិ៍តែម្តង។

វត្ថុតាងដកហូតបានរួមមាន ក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន៦កញ្ចប់ ។

បច្ចុប្បន្ន កម្លាំងជំនាញ កំពុងបន្តការស្រាវជ្រាវរកបក្ខពួកនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី៕ ជ្រោយពេជ្រ


ចែករំលែក៖