ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​ល្បាត​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ បាន​ឃាត់ខ្លួនជនង្ស័យម្នាក់ឆក់​ខ្សែ​ក

ចែករំលែក៖

ភ្នំពេញ៖ កម្លាំង​ល្បាត​របស់​អធិការដ្ឋាន​នគរបាលខណ្ឌទួលគោក​ បាន​ឃាត់ខ្លួនជនង្ស័យម្នាក់​ជាក់ស្ដែង​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រើ​អ​ពើ​ហិង្សា​ (​ឆក់​ខ្សែ​ក​ប្លា​ទី​ន​ ប្រព្រឹត្ត​នៅ​ចំណុច​មុខ​គ្លីនិក​ប៊ី​យូ​ម៉េ​ត​ ឌី​ក​ ដែល​មាន​ទីតាំង​ផ្ទះ​លេខ​៥៥​ ផ្លូវ​លេខ​៥៦៦​ ក្រុម​ទី​៣៧​ ភូមិ​១០​ សង្កាត់​បឹង​កក់​ទី​១​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ កាលពីម៉ោង​១សៀល ​ថ្ងៃ​ទី​០៥​ ខែឧសភា​ ឆ្នាំ​២០១៩​ ​ ។

​លោក​វរសេនីយ៍ទោ​ សុខ​ ហេង​ អធិការ​នគរបាល​ខណ្ឌ​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ឈ្មោះ​ ដែន​ ប៊ុ​ន​ថន​ ហៅ​ ស្ទីក​​ អាយុ​២០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ កម្មករ​រោងចក្រ​កាត់ដេរ​ ស្នាក់​នៅផ្ទះ​ ភូមិ​ព្រែក​ពោធិ៍​ ឃុំ​ចុង​កោះ​ ស្រុក​ស្អាង​ ខេត្តកណ្ដាល​ (​មាន​សារធាតុ​ញៀន​)​ ។ ​

​វត្ថុ​តាង​ចាប់​យក​មាន​៖​ លោហធាតុ​ពណ៌​លឿង​ស្លេក​ (​ប្លា​ទី​ន​)​ មួយ​ខ្សែ​មាន​ទម្ងន់​១​តម្លឹង​ ២​ជី​ មាន​បន្តោង​រូប​នាគ​ មាន​ដាំ​ត្បូង​ពណ៌​ស​ ជា​របស់​ជន​រង​គ្រោះ​ដែល​ជនសង្ស័យ​ឈ្មោះ​ ដែន​ ប៊ុ​ន​ថន​ ហៅ​ ស្ទីក​ ឆក់​)​ បាន​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ​ ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ Honda​ C125​ ស៊េរី​ឆ្នាំ​២០១៨​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​តាកែវ​ 1P-8441​ ដែល​មាន​លេខ​តួ​ និង​លេខ​ម៉ាស៊ីន​:​ 5194753​ (​ជា​របស់​ជនសង្ស័យ​ជិះ​ឆក់​)​ ។ ​

​បច្ចុប្បន្ន​៖​ ជនសង្ស័យ​​កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ ដើម្បី​សាកសួរ​ និង​ចាត់ការ​បន្តតាមនីតិវិធី​ ៕ ជ្រោយពេជ្រ


ចែករំលែក៖