ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​សហការ​កងរាជអាវុធហត្ថ បង្រ្កាបរថយន្តដឹកឈើ២គ្រឿង មនុស្ស៤នាក់​

ចែករំលែក៖

ខេត្តពោធិ៍សាត់​៖ កងកម្លាំង​ប្រដាប់​អាវុធ​កងរាជអាវុធហត្ថលើផ្ទៃប្រទេស ខេត្តពោធិ៍សាត់​ សហការ​បង្រ្កាប​បទ​ល្មើស​ធនធាន​ធម្មជាតិ ក្នុងនោះឃាត់ចាប់រថយន្តផ្ទុកឈើមុខកាត់ធំៗចំនួន ២គ្រឿង និងមនុស្ស​ចំនួន៤នាក់​ផងដែរ ស្ថិតក្នុង​ភូមិក្ដេត្របុរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាល្ងាច​ថ្ងៃព្រហស្បតិ៍ ១២រោច ខែមិគសិរ ឆ្នាំ​ច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ​។​

ប្រភព​ព័ត៌មាន​ពីប្រជាពលរដ្ឋស្រុកភ្នំក្រវាញ ដែលបានឃើញហេតុការណ៍រាយការណ៍ថា វត្ថុ​តាង​រថយន្ត​ផ្ទុកទៅដោយឈើមុខកាត់ធំៗរួមទាំងជនជាប់ពាក់ព័ន្ធ នាំយកទៅបន្តនីតិវិធីទាំងយប់ នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំក្រវាញ ហើយព្រឹកនេះ! បន្ត​នីតិវិធី​ទៅមន្រ្តីជំនាញចាត់ការបន្ត៕ ប៉ឹមពិន


ចែករំលែក៖