ព័ត៌មានទាន់ហេតុការណ៍៖

ករណីឃាតកម្មនៅកណ្ដាលចំការដំឡូងមីនៅក្នុងភូមិអូឬស្សីក្រោមសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ករណីឃាតកម្មនៅកណ្ដាលចំការដំឡូងមីនៅក្នុងភូមិអូឬស្សីក្រោមសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចថា សពជនរងគ្រោះមានឈ្មោះ ឡាច សម្ភស ភេទប្រុស អាយុ26ឆ្នាំ រស់នៅភូមិ សង្កាត់ កេីតហេតុ។

ប្រភពពីបងបង្កេីតរបស់សពឈ្មោះ ឡាច សុផា អាយុ29ឆ្នាំ ប្រាប់ថា មុនកេីតហេតុថ្ងៃទី7 ខែមករាឆ្នាំ2018 សពជនរងគ្រោះបានមកដេកជួបជំុគ្នានៅចំណុចកេីតហេតុ លុះដល់ព្រឹកថ្ងៃទី8 ខែឆ្នាំដដែល មិនឃេីញប្អូន ឃេីញតែម៉ូតូ មិនដឹងទៅណា លុះនៅថ្ងៃកេីតហេតុ ខ្លួនបានដេីរពីកន្លែងដេកនៅចំការដំឡូងមីប្រហែល100ម៉ែត្រ ក៏ប្រទះឃេីញប្អូនដេកស្លាប់តែម្ដង នៅចំណុចកេីតហេតុគេឃេីញកំបិតបុ័ងតោចំនួន2ដេីម ។

ទោះបែបណា ជុំវិញករណីខាងលេីនេះ សមត្ថកិច្ចកំពុងហៅទៅសួរនាំ នៅអធិការដ្ឋានក្រុងប៉ោយប៉ែត  ព្រោះថា សពរងគ្រោះបានស្លាប់ចំងាយពីកន្លែងបងប្អូនខាងលេី៕ វណ្ណា


ចែករំលែក៖