ព័ត៌មានទាន់ហេតុការណ៍៖

កលក់​ត្រី​ម្នាក់ចាប់រំលោភកូនឈ្នួលអាយុ១៤ឆ្នាំបានសម្រេច២ដង លុះមកដល់លើកទី៣ បែកការប្រពន្ធមកទាន់

ចែករំលែក៖

ភ្នំពេញ ៖ បុរសអ្នកលក់ត្រីម្នាក់បានជួលក្មេងស្រីម្នាក់តាំងពីនាង ទើបមានអាយុ១២ឆ្នាំឲ្យទៅមើលថែកូនរបស់ខ្លួន និងរស់នៅជាមួយបានមួយរយៈពេលមានអាយុ១៤ឆ្នាំ ក៏ត្រូវបានជននោះចាប់រំលោភសេពសន្ថវៈបានសម្រេចចំនួន២ដង រួចមកហើយ លុះលើកទី៣ ទើបបែកការ ខណៈកំពុងធ្វើសកម្មភាពឱបថើប និងច្របាច់សុដន់នាង រំលោភនាងទៀតស្រាប់តែប្រពន្ធមកទាន់។ កាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ។ បន្ទាប់មកជននោះបានវាយទាត់ធាក់ និងបណ្ដេញនាងចេញពីផ្ទះ ទើបនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ នាង និងក្រុមគ្រួសារបានដាក់ពាក្យបណ្ដឹងសុំឲ្យនគរបាលប៉ុស្ដិ៍កំបូល ជួយអន្តរាគមន៍ឃាត់ខ្លួនជនល្មោភកាមម្នាក់នោះ ។

ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនយកមកសាងសួនៅប៉ុស្តិ៍នគរបាលកំបូលជននោះបានអុកឡុកកន្លែងនគរបាល ហើយក្រុមគ្រួសាររបស់គេបានអះអាងថា ជាមនុស្សសរសៃប្រសាទ និងស្នើសុំយកទៅព្យាបាល ប៉ុន្តែភ្លាមៗនោះនគរបាលមិនទាន់យល់ព្រមនៅឡើយទេ ព្រោះតែគេមានការបារម្ភខ្លាចពេលស្ងាត់បន្តិចនគរបាលយល់ព្រម ព្រោះមិនដឹងថា ជននោះសរសៃប្រសាទមែន ឬគ្រាន់តែជាការសម្ដែង ដើម្បីយករួចខ្លួននោះឡើយ ។ទើបមជ្ឈដ្ឋានខាងលើ ក៏បានស្នើសុំឲ្យអង្គភាពប្រឆាំងអំពើពុករលួយជួយតាមដាន និងពិនិត្យមើលសំណុំរឿងមួយនេះផង ព្រោះខ្លាចជននោះរួចខ្លួនចេញពីសំណាញ់ច្បាប់ ។

ជនសង្ស័យឈ្មោះ យី សំអាត អាយុ៣៤ឆ្នាំ ជាអ្នកលក់ត្រី ស្នាក់នៅក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅក្នុងភូមិត្រពាំងចៅ ឃុំរៀមអណ្តើក ស្រុកគីរីវង្ស ខេត្តតាកែវ ។ ចំណែកនារីរងគ្រោះអាយុ១៧ឆ្នាំ ជាអ្នកមើលកូនឲ្យជនល្មោភកាមខាងលើមានស្រុកកំណើតនៅខេត្តតាកែវ ។ ក្រោយពេលចាប់ខ្លួនបញ្ជូនដល់ផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ នគរបាលមិនបានអនុញ្ញាតឲ្យថតរូបជននោះឡើយដែលមិនដឹងថា មានមូលហេតុអ្វីនោះទេ ទើបនគរបាលជួយបិទបាំងពីទង្វើអាក្រក់របស់ជននោះ ដែលបានរំលោភបំពានលើអនីតិជននោះឡើយ ។

តាមប្រភពព័ត៌មានមួយបានឱ្យដឹងថា ក្មេងស្រីរងគ្រោះជាក្មេងកំព្រាម្នាក់បានរស់នៅក្នុងគ្រួសារទីទ័លក្រ ស្ថិតក្រោមការគ្រប់គ្រងរបស់សាច់ញាតិ ហើយកាលពីអំឡុងឆ្នាំ២០១២ ខណៈពេលដែលនាងទើបតែមានអាយុ១២ឆ្នាំប៉ុណ្ណោះត្រូវបានជនល្មោភកាមឈ្មោះ យី សំអាត ដែលជាអ្នកលក់ត្រីទៅសុំយកនាងពីអាណាព្យាបាលដល់ខេត្តតាកែវ ដើម្បីឲ្យជួយមើលថែកូនរបស់ខ្លួនជាថ្នូរ និងប្រាក់ឈ្នូល ។ ពេលនោះខាងអាណាព្យាបាលរបស់នាងបានយល់ព្រមឲ្យនាងមកផ្ទះជននោះ នាងស្នាក់នៅផ្ទះជននោះគ្មានសេចក្ដីសុខនោះឡើយ គឺបានក្លាយទៅជាទាសករផ្លូវភេទរបស់ជននោះ ដោយជននោះបានចាប់នាងឱបថើប និងច្របាច់សុដន់ប៉ុនប៉ងរំលោភជាបន្តបន្ទាប់ ។

រហូតដល់អំឡុងឆ្នាំ២០១៤ ជននោះបានចាប់រំលោភបានសម្រេចម្ដង ហើយនាងមិនហ៊ានប្រាប់នរណាឲ្យដឹងនោះទេ ព្រោះខ្លាចជននោះសម្លាប់ចោល ក្រោយមកជននោះតែងបានចាប់ឱបថើបរហូត លុះដល់ក្នុងឆ្នាំ២០១៥ ជននោះរំលោភនាងបានសម្រេចម្ដងទៀត ហើយនាងនៅតែអត់ហ៊ាននិយាយដដែល ទោះជាទទួលរងទារុណកម្មរំលោភ និងប៉ុនប៉ងរំលោភជាបន្តបន្ទាប់ក្ដី រហូតដល់លើកចុងក្រោយនៅវេលាយប់ថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០១៧ ជននោះបានចាប់នាងរំលោភទៀត ប៉ុន្តែមិនបានសម្រេចត្រូវប្រពន្ធទៅទាន់ ទើបជននោះលែងនាង និងបានវាយទាត់ធាក់នាង ព្រមទាំងបណ្ដេញនាងចេញពីផ្ទះថែមទៀត ។

ប្រភពដដែលបានបន្តថា ខណៈនោះនាងបានចាកចេញទាំងយប់ទៅសុំផ្ទះអ្នកជិតខាងស្នាក់នៅ លុះព្រឹកឡើងទើបនាងបន្តដំណើរទៅផ្ទះឪពុកមារនៅភ្នំពេញហើយឪពុកមាបាននាំទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍កំបូល ហើយនគរបាលក៏បានទៅធ្វើការចាប់ខ្លួនជននោះនាំទៅសាកសួរ និងបញ្ជូនបន្តទៅកាន់ផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរបន្ត ហើយជននោះបានចេញសំណង១ម៉ឺនដុល្លារ ថ្លៃព្រហ្មចារីយ៍ទៅឲ្យខាងភាគីនាងរងគ្រោះ ។

គួបញ្ញាក់ថា ហេតុអ្វីបានជាមនុស្សសរសៃប្រសាទអីចេះចាប់រំលោភបែបនេះ មិនតែប៉ុណ្ណោះរកស៊ីលក់ត្រីយ៉ាងពេញបន្ទុកថែមទៀត ដូច្នេះនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ក៏ដូចជាតុលាការមិនត្រូវដោះលែងជនដែលរំលោភអនីតិជនបែបនេះឡើយ ត្រូវផ្ដន្ទាទោសទៅតាមច្បាប់ ហើយក៏ស្នើសុំទៅអង្គភាពប្រឆាំអំពើពុករលួយមេត្តាជួយតាមដាន និងពិនិត្យមើលលើសំណុំរឿងមួយនេះផង កុំអោយជនខឹលខូចរួចខ្លួនថ្ងៃក្រោយបានចិត្តដើរទៅរំលោភគេទៀត ៕ សុខាសែនជ័យ

image2 image1


ចែករំលែក៖