ព័ត៌មានទាន់ហេតុការណ៍៖

កសិករម្នាក់ខំប្រឹងច្រូតស្រូវក្នុងទឹកលិចលង់ជំនន់ទឹកភ្លៀងខ្យល់គរដួលលង់ទឹកស្លាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ កសិករម្នាក់បានខិតខំប្រឹងប្រែងច្រូតស្រូវ ក្នុងទឹកលិចលង់ ដោយជំនន់ទឹកភ្លៀង ដោយកើតខ្យល់គរ ដួលលង់ទឹកស្លាប់ ខណ:ជនរងគ្រោះកំពុង ច្រូតស្រូវរបស់ខ្លួនជាមួយនឹងសមត្ថកិច្ច ដែលជួយច្រូតស្រូវជូនជនរងគ្រោះនោះផងដែរ ។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចវាលស្រែដង្កៀបក្តាមស្ថិតក្នុងឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

មន្ត្រីយោធាកងពលតូចថ្មើរជើងលេខ៥១ប្រាប់ថា៖ កសិករជាជនរងគ្រោះមានឈ្មោះ វឹង សារ៉ែម ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិចកខាងលិច ឃុំរហាត់ទឹក ស្រុមង្គលបូរី ខេត្តបន្ទាយមានជ័យ។

មុនពេលកើតហេតុជនរងគ្រោះបានកំពុងច្រូតស្រូវជាមួយកម្លាំងកងពលថ្មើរជើងលេខ៥១ ហើយក៏កើតខ្យល់គ ដួលលង់ឈ្លក់ទឹកបណ្តាលស្លាប់ នៅពេលនោះដែរកំលាំងកងពលថ្មើរជើងលេខ៥១ ក៏បានព្យាយាមខិតខំជួយ សង្គ្រោះជីវិតគាត់ជាបន្ទាន់ភ្លាមៗ ហើយដឹកតាមកាណូតលឿនយកមកភូមិ ប៉ុន្តែជាអកុសលមិនអាចសង្គ្រោះជីវិតបាន នោះឡើយ ជនរងគ្រោះស្លាប់បាត់បង់ជីវិតទៅហើយ ។

សូមបញ្ជាក់ថា ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យទឹកជំនន់ទឹកភ្លៀង បានជន់លិចស្រែស្រូវកសិករក្នុងឃុំនេះប្រមាណជាង២ពាន់ហិកតា ការលិចមានរយៈពេលជិត១ខែទៅហើយ សមត្ថកិច្ច៣អង្គភាព ក៏បានជួយប្រមូលច្រូតកាត់ជូនដល់កសិករនៅក្នុងតំបន់នោះ មានរយៈពេល៤ទៅ៥ថ្ងៃនោះហើយ ៕ សំ វិច្ឆិកា


ចែករំលែក៖